សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន

 

 

 

Pl news 095 9493 25(Telegram)

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីអបអសាទរខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

 

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា និងឥស្សរជនជាន់ខ្ពស់សំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនកុះករ។

ថ្ងៃទី១ តុលា ឆ្នាំ១៩៤៩ – ថ្ងៃទី១ តុលា ឆ្នាំ២០២៤ ជាខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងលិខិតអបអរសាទរ ដែលបានផ្ញើជូន ឯកឧត្តម ចាវ ឡឺជី ប្រធានគណកម្មការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន

សម្តេចប្រធានរដ្ឋសភាលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងសងខាង ៕