នៅព្រឹកនេះ , ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) រៀបចំ មហាព្រឹត្តិការណ៍ វីតាល់ “គរុកតញ្ញូតា”នៅក្រុងប៉ោយប៉ែត.!!

 

 

 

Pl news 095 949325 (Telegram)

(ដោយ , លោក ខាត់ សម្បត្តិ )

 

ក្រុងប៉ោយប៉ែត ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ដែលជា ក្រុមហ៊ុនផលិតទឹកសុទ្ធ វីតាល់ បានរៀបចំមហាព្រឹត្តិការណ៍ វីតាល់ “គរុកតញ្ញូតា” ជូនដល់សិស្សានុសិស្ស នៃ សាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 

 

 

ព្រឹត្តិការណ៍នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នាបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ព្រហ្មនិម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ, លោក ហុង សុវណ្ណ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស ជាច្រើនរយនាក់ទៀតផងដែរ ។

បន្ទាប់ពីរបាយការណ៍សង្ខេបរបស់នាយកសាលារួចមក លោក ហុង សុវណ្ណ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍លើកឡើងថា មហាព្រឹត្តិការណ៍ វីតាល់ “គរុកតញ្ញូតា” ដែលបានរៀបចំឡើងនាឱកាសនេះ គឺជា ការផ្តួចផ្តើមដោយមូលនិធី ២៥រៀល នៃវីតាល់ ក្នុងគោលបំណង បង្កើតឱកាសឲ្យសិស្សានុសិស្ស បង្ហាញនូវកាយវិការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំ ចំណាយអស់កម្លាំងកាយចិត្ត បង្ហាត់បង្រៀនសិស្ស ដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ។

 

ក្នុងនាមរូបលោកផ្ទាល់ ដែលជាអ្នកធ្លាប់ទទួលបានការបណ្តុះបណ្តាល ពីលោកគ្រូ អ្នកគ្រូ លោកក៏សូមធ្វើការគោរពដឹងគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានលះបង់ កម្លាំងកាយចិត្ត បណ្តុះបណ្តារូបលោក ក៏ដូចជាសិស្សានុសិស្សទាំងអស់ផងដែរ ។

 

លោក លោក ហុង សុវណ្ណ ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) គឺជា ក្រុមហ៊ុន ផលិតទឹកបរិសុទ្ធ វីតាល់ ហើយការដែលវីតាល់មានថ្ងៃនេះ គឺ ដោយសារមានការគាំទ្រពីបងប្អូនកូនក្មួយទាំងអស់ ។ តាមរយៈមូលនិធិ ២៥រៀល នៃវីតាល់ នេះដែរ រាល់ការជាវទឹកបរិសុទ្ធ វីតាល់ ១ដប គឺ មានន័យថា បងប្អូនកូនក្មួយ បានចូលរួមបរិច្ចាគ ថវិកាចំនួន២៥រៀល ក្នុងកិច្ចការងារមនុស្សធម៌ និងកិច្ចការងារសង្គមផ្សេង ៗ ដូចដែលបានរៀបចំនាពេលនេះ ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា នេះជាលើកទី១ហើយ ដែលបានឃើញព្រឹត្តិការណ៍ “គរុកតញ្ញូតា” ដ៏ធំប្រចាំឆ្នាំ ដែលរៀបចំទៅដល់ក្រុមហ៊ុនទឹកសុទ្ធ វីតាល់ ។ ហើយការដែលបង្កើតឱកាសឲ្យកូនៗ សិក្សានុសិស្សបង្ហាញនូវកាយវិការដឹងគុណ ចំពោះលោកគ្រូអ្នកគ្រូនេះ គឺ ពិតជាការរៀបចំដ៏មានសារៈប្រយោជន៍ណាស់ ពោលគឺ ស្របតាម គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្ដោតសំខាន់ទៅលើវិស័យអប់រំ ជាមួយនឹងចក្ខុវិស័យដ៏ច្បាស់លាស់ តាមរយៈការកំណែទម្រង់ដែលធ្វើឲ្យប្រសើរឡើងនូវគុណភាពអប់រំ ដើម្បីកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ឲ្យមានគុណភាព ។

លោកក៏បានមានប្រសាសន៍ ផ្តាំផ្ញើផងដែរដល់ក្មួយៗ សិស្សានុសិស្ស ត្រូវបន្តរំលឹកនូវគុណុបការៈ ដ៏ថ្លៃថ្លារបស់គ្រូបង្រៀនទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការបង្ហាត់បង្រៀងក្មួយ ៗ ។ មួយវិញទៀត ក្មួយៗ ត្រូវខិតខំធ្វើខ្លួនឲ្យក្លាយទៅជាកូនល្អ មិត្តល្អ និងក្លាយជាពលរដ្ឋល្អ នៅពេលអនាគត ។

និងសូមអរគុណចំពោះក្រុមហ៊ុន វីតាល់ រៀបចំនូវកម្មវិធីនេះឡើង និងបានឧបត្ថម្ភគាំទ្រទាំងសំភារៈ និងថវិការ ក្នុងកម្មវិធីនេះ ៕