ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផលនានា នៅ សាលាបឋមសិក្សា អូរប្ញស្សី
(Pl news 095 949325(Telegram)
ក្រុងប៉ោយប៉ែត : រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែតបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅសាលាបឋមសិក្សា អូរប្ញស្សីកណ្តាល ស្ថិតក្នុងសង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត ក្នុងពិធីនោះផងដែរក៏មានការចូលអមដំណើរដោយលោកយ៉ាង គីមហ៊ុយ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តមគ្រី សំណាងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោកជំទាវឈើ រីណាតំណាងក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និងក្រុមហ៊ុនក្រោនរីស្សត លោកជាយូ ឈាង និងក្រុមគ្រួសារ និងអាជ្ញាធរមូលដ្ឋានក្រុងប៉ោយប៉ែត។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន និងប្រតិភូក៏បាននាំយកអំណោយរបស់ ក្រុមគ្រួសារអ្នកឧកញ៉ាកុក អាន និង ក្រុមហ៊ុនក្រោនរីស្សត ចែកជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សាកណ្តាល និង សង្កាត់អូរប្ញស្សី និង ចែកជូនសម្ភារៈសិក្សាដល់ សិស្សានុសិស្សនៅសាលាបឋមសិក្សាទំនប់ក៥ និងសាលាបឋមសិក្សាអូរប្ញស្សីកណ្តាល ,សរុប ចំនួន៦៩៨នាក់ ក្នុងនោះសិស្សពូកែទទួលបានបន្ថែមនូវកង់ថ្មីម្នាក់១គ្រឿងផងដែរ ។