លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ.២៧បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្ត
បន្ទាយមានជ័យ: នៅរសៀលថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ គណ:កម្មាធិការគណបក្សមូលដ្ឋាន ខ២៧ សាខាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារចុះមូលដ្ឋាន និងដាក់ទិសដៅអនុវត្តបន្តដល់ប្រធាន-អនុប្រធានក្រុមការងារ ខ២៧ ចុះជួយឃុំទាំង៤ ក្នុងស្វាយចេក ។
ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ ចុះជួយស្រុកស្វាយចេក និងមា នការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះជួយឃុំទាំង៤ ក្នុងស្រុកស្វាយចេក ។
លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មការ ខ ២៧ចុះជួយស្រុកស្វាយចេក បានថ្លែងអំណរអរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារទាំងអស់ ដែលបានចូលរួមគ្រប់សកម្មភាពការងារបានល្អនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ បានច្រើនពីការបោះឆ្នោត កន្លងមក និងសូមថែរក្សាការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្រុមការងារទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយយកបេះដូងទៅប្រើជាមួយប្រជាពលរដ្ឋ ដើម្បីទទួលបានសម្លេងគាំទ្រនិងឈ្នះឆ្នោតនៅពេលខាងមុខបន្តរ ទៀត ៕