ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រនរោត្តមសីហមុនី ព្រះមហាក្សត្រ, នៅបន្ទាយមានជ័យ.!!

 

 

 

ខេត្តបន្ទាយមានជ័យ : រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី១៤ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តបានរៀបចំព្រះរាជពិធីពិធីបុណ្យចម្រើនព្រះជន្មគម្រប់៧០ យាងចូល៧១ព្រះវស្សា ថ្វាយ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះ មហាក្សត្រនៃព្រះ រាជា ណាចក្រ កម្ពុជាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ។

ពិធីនោះមានទ្រង់ទ្រាយមធ្យមដូចរាល់ឆ្នាំ មិនប្លែកនិងច្រើនដូចនៅថ្នាក់ជាតិទេ ។

ក្រៅពីគណ:អធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ក៏មានការ និមន្ត និងអញ្ជើញចូលរួមពី ព្រះមេគណ ព្រះមន្ត្រីសង្ឃនៃសាលាគណ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងតាជី យាយជី សាស្ត្រាចារ្យ និស្សិតជាច្រើន ។

 

ឯ.ឧ. អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯ.ឧ.ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអានសារថ្វាយព្រះពរ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ:

 

” ទូលព្រះបង្គំខ្ញុំម្ចាស់ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តសូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៧០យាងចូល ៧១ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ” ។

 

នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា: “ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត “។

ឯ.ឧ.អ៊ុំ រាត្រី បានថ្ចាយព្រះពរ ក្នុងព្រះរាជពិធីនោះដែរ រដ្ឋបាលខេត្តបានរៀបចំនូវទេយ្យទាននិងបច្ច័យប្រគេនព្រះសង្ឃ ។ អំណោយជូនតាជីយាយជី លែងសត្វនិងរាប់បាត្រប្រគេនព្រះសង្ឃ៧១អង្គផងដែរ៕