លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរងចំនួន០៣រូបអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីថ្ងៃត្រង់ដើម្បីរំលឹក”ខួបទី៤៥ ..!!

 

 

 

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរងចំនួន០៣រូបអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីថ្ងៃត្រង់ដើម្បីរំលឹក”ខួបទី៤៥ ..!!

ខេត្តបន្ទាយមានជ័យ : នៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំលោកមេបញ្ជាការរងចំនួន០៣រូប និងយុទ្ធមិត្តអតីតចូលបម្រើកងទ័ពក្នុងឆ្នាំ១៩៧៨ ចំនួន០៥រូប អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសារបាយសាមគ្គីថ្ងៃត្រង់ដើម្បីរំលឹក”ខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា “ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំបញ្ជាការដ្ឋានអង្គរក្ស(ក្រុងតាខ្មៅ) ខេត្តកណ្ដាល ក្នុងនោះដែរយុទ្ធមិត្តទាំង៥នាក់ទទួលបានថវិកាដ៏ថ្លៃថ្លាពីសម្ដេចតេជោ ម្នាក់ៗទទួលបាន ២លានរៀលផងដែរ៕