ប្រគល់រថយន្តគិលានសង្គ្រោះ១គ្រឿងអំណោយលោកបណ្ឌិតហ៊ុន ម៉ាំណែត ដល់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្របន្ទាយមានជ័យ.!!

 

 

#plnews

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១០ខែឧសភាឆ្នាំ២០២៣ បានប្រគល់រថយន្តគិលានសង្គ្រោះ១គ្រឿងជា អំណោយរបស់ លោកបណ្ឌិតហ៊ុន ម៉ាណែត ដល់ប៉ុស្តិ៍សុខភាព នៃមណ្ឌមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រស្រុក ស្វាយចេកខេត្តបន្ទាយមានជ័យ ។

ការប្រគល់ធ្វើឡើងនៅក្រៅកម្មវិធីនៃទិវាពិភពលោកកាកបាទនិងអឌ្ឍចន្ទក្រហមខួបទី១៦០ឆ្នាំ នាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

 

លោកឧត្តមសេនីយ៍ទោ ជា ព្រឿង នាយកថ្មីនៃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ លោកកូវ ប៊ុនធឿន នាយករងនិងជាមេភូមិតេជោភ្នំឆ័ត្រនិងនាយទាហានបានមកទទួលរថយន្តម៉ាកហ៊ីយាន់ដាយព៌ណសសម្រាប់ប្រើជារថយន្តគិលានសង្គ្រោះនោះ ។

 

សូមរំលឹកថា កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៣ លោកបណ្ឌិត-នាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ -មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីភាពប្រគល់ភារកិច្ចដល់នាយទាហានជាន់ខ្ពស់ក្នុងមណ្ឌល ។

ក្នុងនោះ យោងប្រកាសក្រសួងការពារជាតិបានតែងតាំង មុខតំណែង លោកឧត្តមសេនីយ៍ទោ ជា ព្រឿង ពីនាយករង ឡើងជានាយកមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក សំអាត នាយកចាស់ ដែលផ្លាស់ប្តូរទៅតួនាទីថ្មី ។

និងសេចក្តីសម្រេចរបស់កងទ័ពជើងគោក តែងតាំងលោកអនុសេនីយ៍ទោឈឿក សិរីវុឌ្ឍ ពីជំនួយការទៅជានាយផ្នែកភស្តុភារ ហិរញ្ញវត្ថនៃមណ្ឌលនេះ ។

 

ពិធីនោះ ក៏មានការអញ្ជើញចូលរួមដោយនាយឧត្តមសេនីយ៍គឹម ប៊ុនថាន នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខេង សុមេធ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីពាក់ព័ន្ធ និងយោធិនពិការ អតីតយុទ្ធជន និងក្រុមគ្រួសារចំនួន៦៥០នាក់ ។

 

នាឱកាសនោះ លោកបាននាំមកផ្តល់នូវអំណោយសម្តេចតេជោនិងសម្តេចគតិព្រឺទ្ធបណ្ឌិតក្នុង១គ្រួសាេយោធិពិការ អតីតយុទ្ធជននិងក្រុមគ្រួសារ បានអង្ករ២៥គក្រ មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា៥ម៉ឺនរៀល ។

 

ជាបន្ថែម លោកបណ្ឌិតបានឆ្លើយតបសំណូមពរជាក់ស្តែង ចំពោះមុខជាច្រើននៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ ។

 

សំណូមពរនិងសេចក្តីត្រូវការជាច្រើនទៀតនាពេលនោះរួមមាន ១- ផ្តល់អង្ករ២ តោននិងថវិកា១០លានរៀលដល់អង្គភាពនៃមណ្ឌល ។២-ជួយស្តារស្រះមួយ ដែលលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាអ្នកអនុវត្ត ។ ៣- ជួយជីកអណ្តូងថ្មី២០ អណ្តូង ដែលក្រុមការងារលោកបណ្ឌិតអនុវត្ត ។៤-ផ្តល់រថយន្តគិលានសង្គ្រោះ ១គ្រឿងដល់ប៉ុស្តិ៍សុខភាពនៃមណ្ឌល ឧបត្ថម្ភដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

៥-ផ្តល់បន្ទះសូឡាកម្លាំង១០គីឡូវ៉ាត់ ឧបត្ថម្ភដោយលោកហេង គឹមស្រ៊ុន ។.៦-ផ្តល់អគារសិក្សាបេតុង១ខ្នង កម្ពស់២ជាន់ស្មើនឹង១២បន្ទប់ និងទីចាត់ការ១ខ្នងដល់សាលាបឋមសិក្សានិងអនុវិទ្យាល័យតេជោមានឬទ្ធិ ក្រុមវិស្វកម្មសម្តេចតេជោ សៀមរាប (លោកនាយឧត្តមសេនីយ៍ខេង សុម៉េធ) អនុវត្ត ។

៧-ផ្តល់ផ្ទះគ្រូស្នាក់នៅចំនួន៧ខ្នង ឧបត្ថម្ភដោយលោកឧកញ៉ានូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ។

៧-ប្រគេនបច្ច័យ២០លានរៀន ដល់វត្តតេជោភ្នំឆ័ត្រ ជាដើម ។

 

ពោលគឺវាផ្នែកគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដែលបាននឹងបន្តគាំពារ យកចិត្តទុកដាក់ លើកកម្ពស់ជីវភាព សុខុមាលភាពរបស់យោធិនពិការ និងអតីតយុទ្ធជន។

 

សួនបញ្ជាក់ថា យោងលោកឧត្តមសេនីយ៍ឯក ព្រហ្ម មរណ: មេបញ្ជាការរងកងទ័ពជើងគោកនិងជាគណ:កម្មការគ្រប់គ្រង់ កសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ មានប្រសាសន៍ថា : មណ្ឌលស្ថិតនៅក្នុងភូមិតេជោភ្នំឆត្រ ភូមិតេជោភ្នំឆ័ត្រឃុំ ស្វាយចេក ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ មានផ្ទៃដីទំហំ៩២០ហិតា ជាដីធ្វើចំការមាន៧០%និងដីធ្វើស្រែមានចំនួន ៣០% ហើយនៅចន្លោះនោះ ជាដីផ្លូវ ជាហេដ្ឋារចនាសម្ព័ន្ធសាធារណ: លំនៅឋាន វត្តជាដើម ។

 

គ្រួសារយោធិនពិការ និង គ្រួសារអតីតយុទ្ធជនរស់នៅមានចំនួន៦៥០គ្រួសារ មនុស្សរាយមានចំនួន៣ ១.៨៨៤នាក់ អាយុ១៨ឆ្នាំឡើងមាន១.១៧៥នាក់/ស្រី៥៦៩នាក់។

ក្នុងនោះ បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៩៨% ។

 

ជាមួយគ្នានោះដែរ កាលពីល្ងាចថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៣ មានការរៀបចំពិធីពិសារភោជនាហារអបអរនូវការចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោជា ព្រឿង នាយកថ្មីមណ្ឌលមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ និងនាយទាហាន ផងដែរ ៕