ឯកឧត្តម បោន ប៊ិន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក-សមាជិកបក្ស និងនាំយកអំណោយកង់៥០កង់ ផ្តល់ជូនសិស្សានុសិស្ស
#ភីអិលញូវ plnews (Telegram) 095949325.!!
ខេត្ដបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមការងារមូលដា្ឋន ភូមិ-ឃុំ-ស្រុក លោកគ្រូ អ្នកគ្រូ ព្រមទាំងនាំយកកង់ចំនួន៥០ ឧបត្ថម្ភដល់សិស្សានុសិស្សមានជីវភាពខ្វះខាតជួបការលំបាក ចំនួន៥០នាក់ក្នុង ស្រុកភ្នំស្រុក ដែលជាអំណោយរបស់លោក ឈឿង ឈីវអៀន ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
ពិធីសំណេះសំណាលក៏មានការអញ្ជេីញចូលរួមពីអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក លោកប្រធាន-អនុប្រធានចុះមូលដា្ឋនឃុំទាំង០៦ ក្នុងស្រុកភ្នំស្រុក យុវជនស្រុក-ឃុំ និងភូមិទាំង៥៩ សរុប១៨០នាក់ ដែលប្រារព្ធធ្វេីឡើងនៅទីសា្នក់ការគណបក្សស្រុកភ្នំស្រុកផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម បោន ប៊ិន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្ត ជូនចំពោះសមាជិក-សមាជិការ ដោយក្តីនឹករលឹក។
ឯកឧត្ដម ក៏បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដោយមានការជឿកជាក់លេីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វេីឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។ ទាំងអស់នេះក៏ដោយសារតែប្រជាជនកម្ពុជា ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធាគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសតាំងពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍន៍ និងមានអ្វីៗដូចសព្វថ្ងៃនេះ។
ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុកបានលេីកឡេីងថា គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់នូវប្រពៃណីស្នេហាជាតិ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ព្រមទាំងយកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំសម្រេចរាល់ភារកិច្ចដែលគណបក្សប្រជាជនបានដាក់ចេញ និងកំពុងបន្តជម្រុញសកម្មភាពឥតថមថយ ទាំងការអនុវត្តកម្មវិធីនយោបាយ ទាំងការកសាងពង្រឹងគណបក្ស និងការផ្សារភ្ជាប់ជាមួយមូលដ្ឋាន ខិតខំដោះស្រាយបញ្ហាជីវភាពជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរ។ និងបន្តរួមសាមគ្គីជាធ្លុងមួយ ជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីការពារសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗថ្មីៗបន្ថែមទៀតលើមាគ៌ានៃការអភិវឌ្ឍ។
ក្រោយពីបញ្ចប់ការពិធីសំណេះសំណាល ឯកឧត្តម បោន ប៊ិន ក៏បាននាំយកអំណោយផ្តល់ជូនសមាជិក-សមាជិកាចំនួន ១១២ នាក់ក្នុងម្នាក់ទទួលបាន មីចំនួន០១កេស, សារ៉ុងចំនួន០១,អាវយឺតគណបក្សចំនួន០១ ,លោកគ្រូ-អ្នកគ្រូចំនួន២០នាក់ ក្នុងម្នាក់ទទួលបាន មី០១កេស,សារ៉ុង០១, អាវយឺតគណបក្ស០១, និងបាល់ទះ១០គ្រាប់, បាល់ទាត់ ១០ គ្រាប់ សម្រាប់ចាត់ចែងតាមសាលា,ជាមួយគ្នានោះសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន៥០នាក់ក្នុងម្នាក់ទទួលបានកង់ចំនួន០១គ្រឿង, កាបូបស្ពាយចំនួន០១ , សៀវភៅ១០ក្បាល , ប៊ិច២០ដើម, ខោអាវកីឡា០១កំប្លេ, និងសម្ភារ:សិក្សាមួយចំនួនទៀត ក្នុងនោះដែរការិយាល័យអប់រំស្រុកទទួលបានម៉ាស៊ីនព្រីនចំនួន០២គ្រឿងផងដែរ៕