សប្បុរសជន នៅតែបន្តចូលរួមថវិកា ស្បៀង ជួយ ដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សំរាប់ជួយជនរងគ្រោះ ដោយ ជំងឺ កូ វីដ -១៩ ..!!

 

 

(ដោយ លោក ម៉ែន ច័ន្ឌដារ៉ា )

ខេត្តបន្ទាយមានជ័យ ៖ ក្នុងមួយថ្ងៃៗមានសប្បុរសជន យ៉ាងតិចជិត២០នាក់ ដែនៅតែបន្តចូលរួមថវិកា និង ស្បៀង ជួយ ដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ សំរាប់យកទៅជួយដល់ជនរងគ្រោះ ដោយ ជំងឺ កូ វីដ -១៩និងអ្នកជាប់បិទផ្ទុបនៅតំបន់ក្រហមដែលរងចាំទទួលនៅសាលាខេត្តជារៀងរាល់ថ្ងៃ។

លោក លី សារី អនុប្រធានអចិន្ត្រៃ សាខាកាកបាទក្រហមកម្ពុជា ខេត្ត និងជាអភិបាលរងខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១បានប្រាប់អ្នកយកព័ត៍មានឲ្យដងថា.នៅក្នុង កាលៈទេសៈ នេះសម័យ កូវីដ.១៩កំពុងរាតបាតពេញប្រទេស យើង ដឹងថា អ្នកណា ក៏មាន ភាព តានតឹង និងជម្ងឺកូវីដ .១៩នេះដែរប៉ុន្តែ ក៏ ត្រូវជឿជាក់ថា យើងទាំងអស់គ្នាមិនអាច អស់សង្ឃឹមក្នុងការដាច់ពោះស្លាប់បានឡើយត្រូវតែតស៊ូព្រោះមានសាខាកាកបាទក្រហមកម្ពុជាកំពុងត្រៀមចាំជួយយើងជានិច្ច។លោក លី សារី បាននិយាយបន្តឲ្យដឹងទៀតថាការបង្កើតកាកបាទក្រហមកម្ពុជាដែលមានសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទកម្ពុជា បង្កើតឡើងដើម្បីឆ្លើយតប ជនគ្រួសារក្រីក្រ ទូរគតជនមានជម្ងឺរ៉ាំរ៉ៃ ជនពិការ ជនលង់ទឹកពិសេសចុងក្រោយនេះជួយដល់ជនរងគ្រោះដោយកើត ជម្ងឺកូវីដ.១៩នៅតំបន់បិទខ្ទប់។

លោកបានបន្តទៀតថា សកម្មភាពមនុស្សធម៍ក្នុងឆ្នាំ២០២០ បន្តដល់ឆ្នាំ ២០២១ នេះដោយសារជម្ងឺកូវីដ-១៩ផ្ទុះឡើងពាសពេញពិភពលោកពិសេសប្រទេសកម្ពុជានោះតម្រូវឲ្យយើងទាំងអស់គ្នាត្រូវពាក់ម៉ាស់ និងលាងដៃនិងអាល់កុល ចែលពិសេស ជម្ងឺនេះឆ្លងលឿនគឺមនុស្សចាស់ អ្នកមានជម្ងឺផ្សេងបើយើងមិនការពារវាដូចជាក្នុងទីប្រជុំជនក្នុងផ្សារ ទីវត្តអារាម កន្លែងទីប្រជុំជនត្រូវពាក់ម៉ាស់ជានិច្ច ពិសេសកន្លែងដែលសប្បាយ ហើយត្រូវជាសវាងឲ្យឆ្ងាយនូវការចូលរួមផឹកស៊ី កម្មពិធីការ បុណ្យទានផ្សេងៗព្រោះជម្ងឺនេះវាងាយនិងឆ្លងណាស់ ហើយបើសង្ស័យថាមានជម្ងឺនេះឆ្លងហើយត្រូវទៅមណ្ឌលសុខភាព ឲ្យអ្នកជំនាញធ្វើការពិនិត្យត្រូវនៅដាច់ដោយឡែកក្នុ ងរយះពេល១៤ថ្ងៃកុំដើរចម្លងដល់អ្នកដទៃឲ្យសោះ។

លោកបានបន្តថាដោយសារជម្ងឺផ្ទុះខ្លាំងសាខាកាកបាទក្រហមខេត្តបានបញ្ចេញថវិការយ៉ាងច្រើនជួយដល់ជនរងគ្រោះក្នុងការស្នាក់នៅបិទខ្ទប់ និងបញ្ហាផ្សេងៗទៀតផង៕