ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានប្រកាស តែងតាំងជាប្រធានយុវជន គណ បក្សប្រជាជន កម្ពុជា ថ្នាក់កណ្តាល ជាផ្លូវការហើយ…!!!

 

 

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានប្រកាស តែងតាំងជាប្រធានយុវជន គណ បក្សប្រជាជន កម្ពុជា ថ្នាក់កណ្តាល ជាផ្លូវការហើយ…!!!

(ភ្នំពេញ)៖ ឯកឧត្ដម ហ៊ុន ម៉ាណែត អតីតអនុប្រធាន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃសៅរ៍ ទី១៣ ខែ មិថុ នា ឆ្នាំ២០២០នេះ ត្រូវ បាន គណបក្ស ប្រជា ជនកម្ពុជា ប្រកាសតែងតាំងជា ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់ កណ្តា លជាផ្លូវការហើយ។

ពិធីប្រកាសតែង តាំងឯកឧត្ដម ហ៊ុន ម៉ាណែត ជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជំនួសលោក កែ ប៊ុនខៀង ត្រូវបាន ធ្វើឡើង ក្រោម អធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុ ប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តី សម្រេចរបស់ គណបក្ស ប្រជា ជនកម្ពុជា បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើង ផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជា មតិរបស់ គណ អចិន្រ្តៃយ៍ នៃគណៈ កម្មាធិការកណ្តាល របស់ គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតួនាទីក្នុង កងយោធពលខេមរ ភូមិន្ទ ជា អគ្គ មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ព ជើង គោក។

ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍ នៃ គណបក្សប្រជាជនកម្ពុជាផងដែរ។

ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យ ជាង៦០ឆ្នាំ ត្រូវបាន សម្រួលការ ងារទៅ កាន់តួ នាទីចាស់របស់លោកជា អនុប្រធានគ ណៈឃោស នាអប់រំ នៃគណៈកម្មាធិការ កណ្តាល គណបក្ស ប្រជាជន កម្ពុជា។

នេះបើតាមការ បញ្ជាក់ របស់ មន្រ្តី គណបក្ស ប្រជាជន កម្ពុជា ៕