យុវជន សហការជួយផ្សព្វផ្សាយ ពីការអនាម័យចំណីអាហារ ដើម្បីបង្ការទប់ ស្កាត់ការ( ឆ្លងវីរុសកូវីដ១៩)- .!!

 

 

ខេត្តបន្ទាយមានជ័យ ៖ ក្រុមគ្រូពេទ្យចំនូន៣នាក់ រួមទាំងមន្ត្រីមន្ទីរ នានានិងរដ្ឋបាល សាលា ខេត្តបានដឹកនាំ ក្រុមការងារ យុវជនសហភាព សហព័ន្ធយុវជនកម្ពុជាក្រុមកាយរិទ្ធ និង ក្រុមយុវជនស្ម័គ្រចិត្ត កាកបាទក្រហមក្រុង ខេត្តនៅក្រុងសិរីសោភ័ណ នៃ ខេត្តបន្ទា យមានជ័យ ចុះផ្សព្វផ្សាយ និងចែលិខិត៣៣៥ /២០សជណ របស់រដ្ឋបាលខេត្ត ដើម្បីការក្រើនរំលឹក ទៅដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន អ្នកលក់ដូរតាមផ្ទះ តាមក្នុងផ្សារឲ្យមានការប្រុងប្រយ័ត្ន និងទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ កុំឲ្យមានឆ្លងរលក ទី២នៅតាមសហគមន៍នៅព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ ២០២០ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណបាន ប្រាប់ឲ្យដឹងថា ៖ ក្រុមចម្រុះនិងគ្រូពេទ្យ បានចេញទៅបំពេញការងា រចុះផ្សព្វផ្សាយនិងចែកលិខិត៣៣៥/២០សជណ របស់រដ្ឋបាលខេត្ត ដើម្បីការ ក្រើនរំលឹកទៅដល់ ម្ចាស់អាជីវ កម្មភោជនីដ្ឋាន និង អាហារដ្ឋានទាំង អស់នៅ ខេត្តបន្ទាយមានជ័យ តម្រូវគោរពឲ្យបាន ត្រឹមត្រូវតាមការណែនាំ របស់ក្រសួង សុខាភិបាល ស្តីពីការរីករាលដាល នៃជំងឺកូវីត១៩ ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬ ជែល សម្រាប់លាងដៃនៅមុខច្រកទ្វារចេញ ចូល និងត្រូវចាត់បុគ្គលិកធ្វើការ វាស់កំដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាត ឲ្យចូលក្នុងភោជនីយដ្ឋាន ឬអាហារដ្ឋាន ត្រូវរក្សាគម្លាតសង្គមឲ្យ បានត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល អ្នកលក់ត្រូវអនាម័យ ពាក់ម៉ាស់ ថង់ឬស្រោមដៃ ចាប់ចំណីអាហារ អោយភ្ញៀវបានត្រឹមត្រូវជាដើម។

លោកបានបន្តថាក្រុមមការងារបានចែកជា៤ក្រុម ដោយបានបំពេញការងារ ដូចជា ៖ ក្រុម១ចុះតាមផ្សារ សិរីសោភ័ណផ្សារហ៊ុយឡេង បេនឡាន តាមភោជនីយដ្ឋាន និងអាហារដ្ឋានគោលដៅ ក្បាលស្ពានមន្ទីរសុខាភិបាល ខេត្តក្រុម២ចុះតាមបណ្តោយ ផ្លូវទៅប៉ោយប៉ែត ភោជនីយដ្ឋានផ្កាយព្រឹក ផ្សារអូអំបិល និងអាហារដ្ឋាន គោលដៅដល់សកល វិទ្យាមានជ័យ ក្រុម៣ចុះតាម បណ្តោយផ្លូវទៅ សៀមរាប គោលដៅដល់ ភោជនីយដ្ឋាន បឹងឈូកនិងក្រុម៤ ចុះតាមផ្លូវជាតិ៥៦ ផ្សារចំការគរ គោលដៅ សាលា ក្រុងសិរីសោភ័ណ។

នៅតាមគោលដៅ ក្រុមនិមួយៗ បានលើកពីខ្លឹមសារក្នុងការផ្សព្វផ្សាយ រួមមាន  ” កុំភ្លេច កុំហ៊ានកុំបំពាន កុំប្រហែស កុំមើលងាយកូវីត១៩ មិនទៅណាទេនៅក្បែរលោក អ្នកជានិច្ច “៕ (ដោយលោកម៉ែនច័ន្ទដារ៉ា)។