ប្រជាពលរដ្ឋ ប្រត្តិកម្មយ៉ាងខ្លាំងទៅលើ-( មេឃុំ ឈ្មោះ សៃ ឡៅ ) – ដែលបានចាក់ដី លុបអូរបិទ ផ្លូវទឹក និង កន្លែង អភិរក្សពូជត្រី យកដី ពុះល្វែងលក់ធ្វើផ្សារទៅវិញ  ..?

 

 

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ប្រត្តិកម្មខ្លាំងទៅលើ លោកមេឃុំ ឈ្មោះ សៃ ឡៅ ដែលបាន ចាក់ដីលុប អូរបិត ផ្លូវទឹកនិងកន្លែង អភិរក្សពូជត្រី យកដីធ្វើផ្សារ ពុះដី ល្វែង លក់ យក លុយ ដាក់ ហោរប៉ៅ យ៉ាងរំភើយ ។

ដីដែលលោក មេឃុំពុះដីធ្វើ ល្វែង លក់ យក លុយ ដាក់ហោរប៉ៅ យ៉ាងរំភើយនោះ ស្ថិត នៅក្នុង ភូមិ អន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

នៅព្រឹក ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២០នេះ មានស្ត្រីម្នាក់បានឆ្ងល់ហើយបាន បញ្ចេញមតិ តាម facebook ទៅកាន់លោក មេឃុំលោកសៃ ឡៅ ៖ ថាហេតុអី បានជា លោក មេឃុំ សៃ  ឡៅ  ថ្លើមធំម្លេះហានចាក់ដី លុបអូរបិតផ្លូវទឹក និងកន្លែង អភិរក្សពូជត្រី  យកដីពុះល្វែងលក់ ធ្វើផ្សារ ទៅវិញ។

ស្ត្រីនោះបានបញ្ជាក់ឲ្យដឹងទៀតថា៖  ក្នុងមាត្រា ៣៥  នៃរដ្ឋ ធម្មនុញនៃព្រះរាជា ណាចក្រ កម្ពុជា បានចែងថា ប្រជាពលរដ្ឋ ខ្មែរ ទាំងពីរ ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងការ បញ្ចេញមតិដែលមន្ត្រីក្នុងមូលដ្ឋាន ធ្វើខុសដូចជាលោកមេឃុំ ឈ្មោះ  សៃ ឡៅ ប្រព្រឹត្តល្មើស នឹងច្បាប់ហើយ ហានចាក់ដី លុបអូបិតផ្លូវទឹក និងកន្លែងអភិរក្សពូជត្រី យកដីពុះល្វែងលក់ ធ្វើផ្សារទាំងមិនឲ្យប្រជាពលរដ្ឋនៅក្នុងភូមិបានដឹងបន្តិចទាល់តែសោះ។

ប្រជាពលរដ្ឋរស់ នៅភូមិអន្លង់ភាគច្រើនបានប្រាប់ អ្នកយកព័ត៌ មានឲ្យដឹងថា ៖ ដីរដ្ឋទំនាប ស្ទឹងនិង អូរដៃស្ទឹង ជាប់តំបន់អភិរក្ស ត្រីវត្តអន្លង់ថ្ងាន់ ហើយនិងស្ពានអន្លង់ថ្ងាន់ នោះមាន ទំហំជាង២រ៉ៃប្រមាណ២.០០០ ម៉ែត្រការ៉េ ត្រូវបានលោកសៃ ឡៅ មេឃុំបត់ត្រង់និងដៃគូរកស៊ី របស់លោកចាក់ដីបំពេញ  យកហើយធ្វើផ្សារនិងអង្កន់ដីល្វែង រាប់សិបប្លង់លក់ឬជួលឲ្យអាជីវករនិងពលរដ្ឋ។

ពលរដ្ឋបានបន្តថា៖  នេះជាដីស្ទឹង បឹងបួរ អូរធម្មជាតិរបស់រដ្ឋ មិនមែនរបស់ភូមិ ឃុំ និងរបស់ ឯកជននោះទេ ហើយមិនអាចចាត់ចែងលក់ដូរ ស្រេចនឹងអំពើចិត្តឡើយ ។

លោកឃុំ ដា ជាដៃគូរកស៊ី របស់លោកមេឃុំសៃ ឡៅ ប្រាប់ឲ្យដឹងថា ៖ ដីមានទំហំជាង២រ៉ៃ នោះពីដើមឡើយជាដីផ្លូវទឹក ដីទំនាបស្ទឹង អូរ តែឃុំគ្រប់គ្រង ហើយពេលនេះ ឃុំនិង លោកបានធ្វើដៃគូរកស៊ី  ដោយបានចាក់ដីអស់រយះពេល១ខែ មកហើយ។ គឺចាក់ដី ធ្វើគម្រោង ផ្សារសហគមន៍របស់ឃុំ ជំនួសផ្សារឬផ្ទះតៀមនៅតាមដងផ្លូវខេត្តដែលចង្អៀតនិងរងការប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ ។

ផ្សារនេះ បានសង់រោងកណ្តាលដំបូង ទំហំ១២ម៉ែត្រគុណនិង២០ម៉ែត្រ និងដីល្វែងជុំវិញ ជាច្រើនឡូតិ៍ សម្រាប់ជួលក្នុងកុង ត្រា៣០ឆ្នាំ ផងដែរ ។

ដីឡូតិ៍តូចទំហំ៤ម៉ែត្រគុណ១០ម៉ែត្រ ជួលតម្លៃ១.៤០០ ក្នុង១ឆ្នាំ ។

ដីឡីតិ៍ធំទំហំ១០ម៉ែត្រ គុណ ១០ម៉ែត្រ តម្លៃ៣.២០០ដុល្លា ហើយមកទល់ពេលនេះ បានលក់អស់ហើយ ។ ចំណែក លោក សៃ ឡៅ មេឃុំបត់ត្រង់ ប្រាប់ឲ្យដឹងថា ៖ គម្រោងផ្សារ សហគមន៍របស់ឃុំនេះ ទទួលបានការឯកភាពពីអាជ្ញារស្រុក ហើយធ្វើលើដីបម្រុងរបស់ឃុំ ដែលត្រូវចុះកិច្ចសន្យា នឹងអាជីវករឬពលរដ្ឋលក់ដូររយៈពេល៣០ឆ្នាំ សម្រាប់អ្នកជួល ឬទិញដីឡូតិ៍តូច និងដីឡូតិ៍ធំ ។

លោក សៃ ឡៅ បន្តថាដីជម្រៅ ជាប់មាត់ស្ទឹងនិងអូរ ក្បែរតំបន់អភិរក្សពូជត្រី វត្តអន្លង់ថ្ងាន់ ដោយលោកនិងដៃគូ ទើបមានលទ្ធភាពស្តារ អូរមួយកន្លែង យកអាចម៍ដីចំនួន.៤.៧៣០ឡាន បែនមកចាក់បំពេញដើម្បីធ្វើផ្សារថ្មីនេះ ៕- (ដោយលោក ម៉ែនច័ន្ទដារ៉ា )។