វេទិការសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការ គណៈរដ្ឋមន្រ្តីចូល រួមចំណែក ក្នុងការងារ មនុស្ស ធម៌ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅក្នុង ខេត្ត រតនគិរី…!!

 

 

ខេត្តរតនគិរី៖ក្នុងជំនួបជាមួយក្រុមការងារ វេទិការ សម្ព័ន្ធសង្គមសុីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅសា លាខេត្តរតនគិរី នារសៀលថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២០ លោក លន់ សុភាព អភិបាលរង ខេត្តរតនគិរី ក្នុងនាមរដ្ឋបាលខេត្តរតនគិរី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ដឹកនាំដោយឯកឧត្តម ស៊ីម វុទ្ធា អគ្គលេខាធិការរងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានដឹកនាំក្រុមការងារចូលរួមចំណែកការងារមនុស្សធម៌ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី។

ក្នុងឱកាសនេះ លោកអភិបាល រងខេត្ត បានជម្រាប ជូនពីការខិតខំប្រឹងប្រែងរបស់រដ្នបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ និងបង្ការនៃការរីករាលដាលជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពធ្វើអោយខេត្តរតនគិរីបច្ចុប្បន្នមិនមានករណីអ្នកកើតជំងឺកូវីដ-១៩នោះឡើយ។​
ឯកឧត្តម សុីម វុទ្ធាបានលើកឡើងថា ក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងសង្គមស៊ីវិល វ.ស.ស. តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការកៀរគរជំនួយពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។​

 

ឯកឧត្តមបន្តថា ជាក់ស្តែងក្នុងកាលៈទេសៈ ដែលកម្ពុជាទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ អង្គការសង្គមស៊ីវិលចិន រួមមាន មូលនិធិចិនដើម្បីសន្តិភាព ការអភិវឌ្ឍ និង អង្គការ BSR បានឧបត្ថម្ភជំនួយជាសម្ភារៈដល់ វ.ស.ស. ដើម្បីយកមកចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មេរោគ នៅគោលដៅចំនួន៥១ នៅ១០រាជធានី ខេត្ត និងបានបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលខេត្ត អំពីការបង្ការជំងឺកូវីដ១៩ ផងដែរ។

បេសកកម្មនៅថ្ងៃនេះ នឹងបន្តបណ្តុះបណ្តាល បាញ់ថ្នាំសម្លាប់មេរោគនៅ ១៥ខេត្តទៀត ដោយ វ.ស.ស សហការជាមួយកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០។

សូមបញ្ជាក់ថាដោយមានការសម្របសម្រួលពីក្រុមការងារ វ.ស.ស. ជាមួយរដ្ឋបាលខេត្ត មន្ទីរសុខាភិបាលខេត្ត និងសមាគម ប្រឹក្សា សុខភាពប្រជាជន ដែលជាសមាគមដៃគូរបស់ វ.ស.ស. ក្រុមការងារកងសង្គ្រោះបន្ទាន់៧១១ នៃកង ពលតូចលេខ៧០ បានបាញ់ថ្នាំ សម្លាប់ មេរោគនៅអាគាររដ្ឋបាលសាលាខេត្ត ក្នុងផ្សារក្រុងបានលុង វិទ្យា ល័យ អន្ទេវាសឹក ដ្ឋានបានលុង ,និងគោលដៅសំខាន់ៗ មួយចំនួនទៀតក្នុងខេត្តរនគិរី៕ (ដោយ.លោកផុនបឿន)-!!