ទីតាំងសង្វៀនជល់មាន់ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបើកទទួល អ្នកញៀន ល្បែង ចូលលេងយ៉ាងរលូន សមត្ថកិច្ចខណ្ឌមានជ័យមិនបានចំណាត់ការ..!!

 

 

ភ្នំពេញ៖ សង្វៀនជល់មាន់ក្នុង ខណ្ឌមានជ័យជា ច្រើនកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្តបន្ទាប់ នៅឡើយទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយ លូទឹកស្អុយ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងយ៉ាងរលូននិងអាណាធិបតេយ្យសមត្ថកិច្ចមិនបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា សង្វៀនមាន់ជល់ លេងរាល់ថ្ងៃតែម្តង ចាប់បើកពីរសៀល រហូតដល់យប់ទើបឈប់លេងយ៉ាងគគ្រឹកគគ្រេង បំ​ពងនូវសម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ​រចេញ ដោយសាតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់នេះត្រូវជាមួយសមត្ថកិច្ចនៅក្នុងដែនដីរបស់ខ្លួន។
ពលរដ្ឋបានដាក់ការសង្ស័យថាប្រហែលជាលោក មេប៉ុស្តិ៍ និង លោក អធិការបានទទួល បានសំណែនពី ម្ចាស់សង្វៀនមាន់ជល់លក្ខណៈលេងដាក់លុយនោះហើយបានជាបណ្តែតបណ្តោយឲ្យមានបនល្បែងស៊ីសងយ៉ាងអនាធិបតេយ្យបែបនេះនៅក្នុងដែនដីដែលលោកគ្រប់គ្រង។
​កាលពីពេល កន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
​ជាមួយគ្នានេះផងដែរ​ ការលើកឡើង នូវប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពល រដ្ឋគាំទ្រ យ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាព លរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែង ជល់មាន់មួយកន្លែងក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយ លូទឹកស្អុយ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុង បើកលេង រាល់ថ្ងៃ ។
​មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ​ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ ប្រភេទល្បែង ស៊ីសងខុសច្បាប់ ដើម្បីភូមិ​-​សង្កាត់​ មានសុវត្ថិភាព តែបែរជាក្នុង ​ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។
​​​​បើ​តាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានបញ្ជា​កម្លាំងទាំង១២ ខណ្ឌក្នុង រាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំង ដែលបើក ល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។
​កន្លងមក លោក ពេជ្រ កែវមុន្នី អភិបាល ខណ្ឌមាន ជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែល កើតមាននៅ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាប រាយ ការណ៍ មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ ថាអត់មានទេ តែធាតុពិតមាន បើកលេងយ៉ាង ចំហរ តែម្តង។
ជុំវិញករណីនេះដែរ ភ្នាក់ងារអង្គភាពសារព័ត៌មាន យើងព្យាយាមទាក់ទងទៅ លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យប៉ុន្តែទូរស័ព្ទមិនអាចទំនាក់ទំនងបាន។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋរងចាំមើលលោកកែវ ពេជ្រមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ហ៊ានបង្ក្រាបទី តាំងសង្វៀនជល់មាន់ ក្នុងសង្កាត់បឹងទំពន់ទី១ ដូចនៅ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែរឬទេ។

តើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃបានដាក់ចេញ ស្ថិតនៅឯណា៕