ស្ងាត់ៗ បែកធ្លាយរឿង !! មានគ្រឿងចក្រ ធ្វើ អាជីវកម្មរ៉ែ នៅតំបន់ព្រៃមាស..ក្នុងខេត្តរតនគិរី..យ៉ាងរលូន..!!

 

 

ខេត្តរតនគិរី៖បើតាមប្រភពពីមន្ត្រីដែលបានប្រាប់ក្នុងលក្ខ័ណ សុំមិនបញ្ចញ ឈ្មោះ បានអោយដឹងថា÷ បន្ទាប់ពីដីព្រៃឈើនៅតំបន់គ្រប់គ្រងកាពារដោយ បរិស្ថាន បច្ចុប្បន្នដែលកំពុង ត្រូវបានគេ ធ្វើការកាប់ ផ្តួលរំលំព្រៃឈើ ស្ទើរតែហិនហោចដើម្បី ទន្ទ្រាន យកដីធ្វើជាកម្មសិទ្ធឯកជនជាដីចំការផ្សេងៗអស់ក្នុងរយៈពេល០៣ទៅ០៤ឆ្នាំកន្លងមកនេះ។
ហើយប្រភពខាងលើដដែលបានបន្តអោយដឹងទៀតថា ថ្មីៗនេះគេឃើញមានក្រុមឈ្មួញចិននិងខ្មែរ បានដាក់គ្រឿងចក្រ(អេស្ការវ៉ាទ័រ)និងការដឹកសម្ភារៈធ្វើអាជីវកម្មរ៉ែមាស ក្នុងលក្ខណៈទ្រង់ទ្រាយធំ យ៉ាងគគ្រឹកគគ្រែង នៅក្នុងតំបន់ដែល គ្រប់គ្រងដោយ បរិស្ថាននោះ គឺស្ថិតនៅក្នុងចំណុច ភ្នំប៉ាង ភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្នុងហេតុការណ៍ខាងលើនេះ គឺក្រុមឈ្មួញបានចាប់ផ្តើមចូលធ្វើសកម្មភាពតាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ មកម្លេះ ។
ប៉ុន្តែខណៈពេលដែលប្រជាពលរដ្ឋបានធ្វើសេចក្តីរាយការណ៍អោយអ្នកសារព័ត៌មាន យើងចុះទៅកាន់តំបន់នោះ ស្របពេលប្រជាពលរដ្ឋធ្វើការបិតភូមិ ក្នុងវិធីទប់ស្កាត់ វីរ៉ុស (កូវីដ.19) ឬ កូរ៉ូណា ។
ដូចនេះនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះក្រុមអ្នកសារព័ត៌មានយើងបានចុះទៅកាន់តំបន់ ដែលប្រជាពលរដ្ឋបានរាយការណ៍ខាងលើ ហើយក៏ឃើញមានសកម្មភាពនោះយ៉ាងពិតប្រាកដមែន !
នៅក្នុងសកម្មភាពនោះដែរ ក៏មានក្រុមចិន ចាំត្រួតពិនិត្យអណ្តូងរ៉ែ ក្នុងសកម្មភាពកម្មករខ្មែរដែលបានចុះទៅក្នុងអណ្តូងកាយយកអាចម៍ដីមកខាងលើ ។
ប៉ុន្តែនៅពេលនោះ បើទោះបីក្រុមអ្នកយកព័ត៌យើងបានសួរ ពីថៅកែឬតំណាងក្រុមធ្វើអាជីវកម្មជាអ្នកណា ក៏ពួកគេមិនបានប្រាប់នោះដែរ គឺបានត្រឹមចម្លើយថា អត់ដឹង ។

ទាក់ទិនទៅនិងរឿងក្រុមឈ្មួញ ចិននិងខ្មែរ បានដាក់សម្ភារៈនឹងគ្រឿងចក្រ ចូលទៅធ្វើសកម្មភាព អាជីវកម្មជីករ៉ែមាស ខាងលើនោះដែរ លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានប្រាប់ក្រុមអ្នកយកព័ត៌មាន យើងតាមទូរស័ព្ទ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ថា ក្នុងករណីនេះ លោកមិនអាចនិយាយបាននោះទេ ! ដោយ លោក បានអោយសួរទៅកាន់ មន្ទីររ៉ែថាមពល និង មន្ទីរបរិស្ថាន ព្រោះតំបន់នោះ ស្ថិតនៅក្រោមការ គ្រប់គ្រងការពាររបស់បរិស្ថាន ! ម្យ៉ាង លោក ក៏សូមអរគុណផងដែរ ដែលបានសួរ។
រីឯ លោក ផុន ខេមរិន្ទ ប្រធាន មន្ទីរបរិស្ថានខេត្ត បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាន យើងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា ពាក់ព័ន្ធក្នុងរឿងនេះ ក្រុមការងារ របស់គេបានរៀបចំឯកសារ ដាក់ទៅក្រសួងបរិស្ថាន ដូចនេះក្រុមការងារក្រសួងបរិស្ថាននិងចុះមកថ្ងៃ ២៩ ខែមេសា ឆ្នាំ២០២០នេះ ព្រោះជាគោលការណ៍ ធំៗគឺត្រូវដាក់ច្បាប់ស្នើរសុំទៅក្រសួងបរិស្ថាន។
ដោយឡែក លោក អ៊ុង ហ៊ួរ ប្រធាន មន្ទីររ៉ែថា មពលខេត្ត បានបញ្ជាក់ប្រាប់ ក្រុម អ្នក យកព័ត៌មាន យើងតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា លោក ក៏ទទួលបានដំណឹងនេះ ពីអ្នកសារព័ត៌មានដែរ ។
ក៏ប៉ុន្តែនៅពេលដែល លោកចុះទៅ គឺមិនឃើញមាន សកម្មនោះឡើយ ដូចនេះពាក់ព័ន្ធទៅ និង ឯក សារច្បាប់ លោកក៏មិនបានឃើញនោះដែរ ។

ដោយឡែក ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោកបាន បញ្ជាក់ប្រាប់ ក្រុមអ្នកយកព័ត៌មានយើងតាមទូរសព្ទ័ នៅព្រឹកថ្ងៃទី២៩ ខែមេសា នាំ២០២០ នេះយ៉ាងខ្លីថា មានឯកសាររបស់បរិស្ថានក្រសួងគេនិងចុះមកមើល រួចក៏បិទទូរស័ព្ទ តែម្តង ទៅ ,៕ (ដោយ ផុន ,បឿន)-!!