លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានបានបរិច្ចាគ ប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ៣០០,០០០. (បីសែន) រៀល .ក្នុង០១ខែ រយៈពេល ០៧ខែ .ដើម្បីចូលរួម ចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំង នឹងជំងឺកូវីដ-១៩ (COVID-19). ដែលបាន នឹង កំពុងរីករាលដាល នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ..!!!

 

 

ក្រុងប៉ោយប៉ែត : នៅព្រឹកថ្ងៃទី០៦.ខែមេសា.២០២០-លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត.និង បានចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) ដែលបាន នឹង កំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយបានបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ចំនួន ៣០០,០០០ (បីសែន) រៀល .ក្នុង០១ខែ រយៈពេល ០៧ខែ. ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ .ជូនទៅគណ:កម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីប្រើប្រាស់ក្នុងបេសកកម្មរបស់ខ្លួន ។