ស្អែកនេះ !! ច្រកទ្វារអន្តរជាតិ ប៉ោយ ប៉ែត ត្រូវបានភាគីទាំងពីរ កម្ពុជា-ថៃ- ឯកភាព បិទ រយះពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២០ រហូត ដល់ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២០ .!!

 

 

ស្អែកនេះ !! ច្រកទ្វារអន្តរជាតិ ប៉ោយ ប៉ែត ត្រូវបានភាគីទាំងពីរ កម្ពុជា-ថៃ- ឯកភាព បិទ រយះពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០២០ រហូត ដល់ ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២០ .!!

ក្រុងប៉ោយប៉ែត: នៅក្នុងករណីដែលព្រះរាជាណាចក្រថៃឡង់ កំពុងកើនអ្នកឆ្លងមេរោគ កូវីត ១៩ មួយទ្វេជាពីរ ដែលក្រសួងសុខាភិបាលថៃ បានប្រកាសថា ចំនួនអ្នកឆ្លងមេរោគ កូវីត ១៩ កើនមានដល់ ៥៩៩នាក់.ហើយដែលចំនួននេះ ជា អត្រា ដែលខ្ពស់ជាងគេក្នុងចំណោមប្រទេស នៅតំបន់អាស៊ាន នេះ។
ហើយការបិទច្រកនេះ មិនមែនតែបិទច្រកជាមួយ ប្រទេសកម្ពុជាទេ នៅតាមព្រំដែននៅបណ្ដា ប្រទេសជាប់ ប្រទេសថៃ .មានដូចជា ;ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ,ប្រទេសម៉ាឡេស៊ី, ក៏មានការបិទច្រកដូចប្រទេសកម្ពុជាផងដែរ។ ហើយនៅរសៀលថ្ងៃនេះ គេសង្កេតឃើញមាន ប្រជាពលរដ្ឋខ្មែរ ដែល មានមុខរកស៉ី និង ធ្វើការងារនៅប្រទេសថៃ បានកំពុងសម្រុកចូលមក ទឹកដីរបស់ខ្លួន យ៉ាងច្រើនកុះករ បន្ទាប់ពីមានការចេញសេចក្តីជូនដំណឹង របស់សាលាខេត្តបន្ទាយមានជ័យ និង សាលាខេត្តស្រះកែវ ។

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលា ម៉ោង ៨ និង ៣០នាទី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំនួបពិភាក្សាជាមួយអាជ្ញាធរថៃបិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបណ្តឹងវិធានការប្រយុទ្ធជម្ងឺកូវីត១៩ ដោយ ឡែកនៅច្រកអន្តរជាតិ ប៉ោយប៉ែត~ក្លងលឹក ខេត្តបន្ទាយមានជ័យ ខេត្តស្រះកែវ មានការអនុញ្ញាតឲ្យចេញ ចូលតែឡាន ដឹកទំនិញធំៗ បានជាធម្មតា បាន។
ថ្លែងឲ្យដឹង ក្នុងជំនួប រវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និង អភិបាល ខេត្ត ស្រះកែវ ព្រះរាជាណាចក្រថៃ ឯកឧត្តម។
វរ៉ាផាន់ សុវាណុន Mr.WORAPHAN SUWANNUS នៅ ការិយាល័យគយថៃ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ក្លងឡឹក នេះផងដែរ។