សង្វៀន មាន់ ជល់ ,បៀរ, អាប៉ោង, ក្នុងកាស៊ីណូ ,ដា, អ្នកកាង, និង ​ឈ្មោះហេង ,និង លឹម ដែល បើកចំហរ ឲ្យខ្មែរ ,ចូលលេងយ៉ាង គក្រឹក គក្រេងយ៉ាងច្រើន..?

 

 

សង្វៀន មាន់ ជល់ ,បៀរ, អាប៉ោង, ក្នុងកាស៊ីណូ ,ដា, អ្នកកាង, និង ​ឈ្មោះហេង ,និង លឹម ដែល បើកចំហរ ឲ្យខ្មែរ ,ចូលលេងយ៉ាង គក្រឹក គក្រេងយ៉ាងច្រើន..?

ខេត្តត្បូងឃ្មុំ ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ៖ មាន សង្វៀន ជល់មាន់ បៀរ. អាប៉ោង ដ៏ធំ    ដុះស្លែ ដែល ស្ថិត នៅ​ក្នុងបរិវេណ​        កាស៊ីណូ សំបូរ ដោយ ប្រជាពលរដ្ឋខ្មែរ  ចូល ទៅលេង យ៉ាងច្រើនកុះករ  ដែល នៅភូមិដា     ឃុំដា ,ស្រុក មេមត់ ខេត្តត្បូងឃ្មុំ តាម ចូល ,ច្រកដូង ប្រាំ​ពីដើម, (ដូង៧ដើម) ,ដែល​មានម្ចាស់ ឈ្មោះហេ​ង, និង លឹម ,កាងល្បែង​ ស៊ីសង ​យ៉ាងរលូន។

តាមប្រភពប្រជាពលរដ្ឋ រស់នៅក្បែរ- ( កាស៊ីណូ,ដា )ភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ មាន ការព្រូយបារម្ភ យ៉ាងខ្លាំង ពីសុវត្តិភាពរាល់ថ្ងៃ ក្រុមគ្រួសារ ពួកគាត់មិនគិត ធ្វើការងារ នោះទេ បែរ នាំគ្នា លួចលុយ យកទៅលេងល្បែង មាន់ ជល់ បៀ អាប៉ោង ពេលមកដល់ផ្ទះវិញ តែង រករឿង និងប្រើ អំពើហិង្សាទៀតផង ។

សូមបញ្ជាក់ថា ៖  កន្លងមក សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួង ម ហាផ្ទៃ និង នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន  អគ្គស្នងការនគរ បាលជាតិកាល កន្លងមក ធ្លាប់ដាក់- បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកម្លាំង មូលដ្ឋាន ដែលខ្លួន គ្រប់គ្រងត្រូវបង្ក្រាប រាល់បទល្មើស ល្បែងស៊ី គ្រប់ប្រភេទ ស្របតាមគោល នយោ បាយ ភូមិ ឃុំ មានសុវត្តិភាព៩ ៖  ចំណុច ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ឲ្យអនុវត្តន៍ នោះ ។

-តាមប្រជាពលរដ្ឋបានបន្តទៀតថា ៖ សង្វៀន មាន់ជល់ បៀ អាប៉ោង នេះបើកលេងនៅ​ក្នុង បរិវេណ ( ​កាស៊ីណូ,ដា) បើកចំហរឲ្យខ្មែរ ចូលភ្នាល់លេរង ចាញ់ឈ្នះ រាប់ពាន់ ម៉ឺន ដុល្លារ ក្នុងមួយថ្ងៃៗ ដែលស្ថិតនៅ ភូមិដា ឃុំដាស្រុកមេមត់ខេត្តត្បូងឃ្មុំ តាមផ្លូវចូល ច្រកដូងប្រាំ​ពីដើម(ដូង៧ ដើម)ដែលមានអ្នកកាង ឈ្មោះហេ​ង និងលឹម រត់ការយកកញ្ចប់ញាត់មាត់ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក ខេត្ត យ៉ាងរលូនមិនហ៊ានការបង្រ្កាបឡើយ  ។

សូមបញ្ជាក់ថា ៖ រហូតមកទល់ពេលនេះ សង្វៀនជល់មាន់ ដែលកើតឡើងនៅ​ ក្នុងបរិវេណ​កាស៊ីណូដា , ឲ្យខ្មែរចូលតាម សប្បាយនោះ ស្ថិតនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តាមផ្លូវចូល ច្រកដូងប្រាំ​ពីដើម (ដូង៧ ដើម)-គេឃើញនៅតែ មានសកម្មភាពក្រុម ញៀន ល្បែងស៊ី, សងភ្នាល់, ជល់មាន់ បៀ អាប៉ោង, បានមកប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន យកមាន់ មកភ្នាល់លេងដាក់ លុយចាញ់ឈ្នះ រាប់ពាន់ ម៉ឹនដុល្លារ ដោយសេរី មិនរំខាន អាជ្ញាធរ សម ត្ថកិច្ច ក្នុងមូលដ្ឋាននោះទេ។

ប្រភពពីអ្នកញៀនមាន់ជល់ បានបង្ហើបឲ្យដឹងទៀតថា ៖​ រាល់ថ្ងៃគេឃើញសមត្ថ កិច្ច មួយ ចំនួន ទៅទទួលលាភ សក្ការៈ ផលប្រយោជន៍ផ្ទាល់ខ្លួន ទើបមិនបង្ក្រាបសង្វៀន ជល់មាន់ បៀ អាប៉ោង ក្នុងកាសុីណូដាសំបូរដោយខ្មែរចូលលេង មួយកន្លែង នៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដុះស្លែតាមផ្លូវចូលច្រកដូងប្រាំ​ពីដើម ​(ដូង៧ ដើម)នេះទាល់តែសោះ ។

ប្រជាពលរដ្ឋ ដែលរស់នៅភូមិឃុំ, ខាងមានការភ័យ ខ្លាចយ៉ាងខ្លាំង ពីសន្តិសុខ សុវត្តិភាព សង្គមក្នុងមូលដ្ឋាន. របស់ខ្លួនដូចជា៖ អំពើហិង្សា.ចោរលូច. ឆក់.ប្លន់គាស់ផ្ទះដើម ចមចេញពីល្បែង ស៊ីសងទាំងនេះ .។

គួររម្លឹកដែរថា ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពជា បានថ្លែង បញ្ជាក់ យ៉ាងច្បាស់ថា ការដាស់តឿន ជាច្រើនលើកច្រើន សារនេះ បានធ្វើដំណើរ មកដល់ចំណុច .អភិក្រមទី៥ ,ហើយ សម្ដេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗយ៉ាង “ដូច្នេះថា ចាប់ពី ពេល នេះ ទៅ មេប៉ស្តិ៍ មេឃុំ ចៅសង្កាត់ ចៅហ្វាយស្រុក ខណ្ឌ ចៅហ្វាយខេត្ត ក្រុង រាជធានី ត្រូវ យក ចិត្តទុក ដាក់ឲ្យខ្លាំងខ្លាបំផុតដោយ ចុះល្បាតតាមដាន រកមើលទីតាំងដែល លូច លាក់ បើក ល្បែងស៊ីសង ដោយខុសច្បាប់ ដូចជាល្បែងជល់មាន់ បៀ អាប៉ោង ហ្គេមអ៊ីន ធឺណេត ចាក់ឆ្នោត ចាក់បាល់កន្ទុយ លេខ។ ល។”

ស្របពេលដែល រាជរដ្ឋាភិបាល បញ្ឈប់ការផ្ដល់គោលការណ៍ និង អាជ្ញាបណ័្ណអនុញ្ញាតិ ឲ្យ ប្រកបអាជីវកម្ម ល្បែង ភ្នាល់តាមម៉ាស៊ីន អេឡិចត្រនិច តាមរយៈ អ៊ិនធឺណេត អនឡាញ ក្នុង និងក្រៅប្រទេសនៅក្នុង ព្រះរាជាណាច្រកកម្ពុជា ចាប់ពីថ្ងៃចុះហត្ថលេខា លើសារាចរណែនាំនេះតទៅ។

ដូច្នេះឃើញថាបច្ចប្បន្ននេះ បទល្មើសល្បែងស៊ីសងនិង សង្វៀនជល់មាន់ នេះជារឿងក្តៅគគុកដែលមិនអាចអត់ អោនបានឡើយក្នុង នោះមាន ទាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍ នគរ បាល រដ្ឋបាល អាជ្ញាធរមូលដ្ឋាន សង្កាត់ ខណ្ឌ ក្រុង កម្លាំងជំនាញច្រើន ផ្នែកណាស់ ចុះហេតុអ្វី ក៏ នៅតែកើតមាន សង្វៀនជល់មាន់ បង្កប់ដោយល្បែង ស៊ីសងគ្រប់ប្រភេទ ជាលក្ខណៈទ្រង់ ទ្រា យធំ ទៀតនៅក្នុងទឹកដី ខេត្តត្បូងឃ្មុំ ដែលបញ្ហានេះ បើ ឯកឧត្តម  ជាម ច័ន្ទ សោភណ្ឌ័ អ ភិ បាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ  លោក ប៉ែន រត្ន័ ស្នងការនគរបាល ​​​​​​​​​​​ខេត្តត្បូងឃ្មំ លោក វ៉ា សារិទ្ធ មេ ប៉េអឹម ខេត្តត្បូងឃ្មុំ បើពិតជាមិន បានជាប់ ពាក់ព័ន្ធនឹង ផល ប្រយោជន៍ នោះទេគួរ តែមានវិធានការទប់ស្កាត់ និងបង្រ្កាបតាម បទបញ្ជា របស់, សម្ដេចក្រឡាហោម ខេង  ជាបន្ទាន់ផងទាន……?

-ពាក់ព័ន្ធ និងការ ​រិះគន់ របស់ប្រជាពលរដ្ឋ ខាងលើ គេហទំព័រ pl nws របស់ យើងខ្ញុំពុំ អាច សុំការបំភ្លឺ ពី អាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន បានឡើយ​​នៅឡើយនៅ ពេលនេះ …..?