ឯកឧត្តម ថោង ខុន ចុះពិនិ្យទីតាំង ដាក់ក្រុមពេទ្យ ប្រចាំការ ចត្តាឡីស័ក,ម៉ាសុីនស្កែន,កំដៅមុខ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គល់ស្ពានព្រំដែនកម្ពុជា-ថៃ…!!

 

 

ក្រុងប៉ោយប៉ែត : ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយលោក វេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត បានចុះពិនិ្យទីតាំងនិងធ្វើការពិភាក្សាគ្នា ក្នុងកាដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័ក.គឺបានសំរេចយកម៉ាសុីនស្កែនកំដៅ ទៅដាក់ខាងមុខ ច្រកទ្វារជិតគល់ស្ពានមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
នៅព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ។
ក្នុងដំណើរចត្តាឡីស័កនេះ ឯកឧត្តម ថោង ខុន.បានមានប្រសាសន៍ថា :ការចុះមកពិនិ្យទីតាំងដាក់ក្រុមពេទ្យប្រចាំការ ចត្តាឡីស័ក.ម៉ាសុីនស្កែន កំដៅនេះបាន សម្រេចដាក់នៅខាងមុខច្រកទ្វារជិតគល់ស្ពាន មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត វិញដោយខាង ប៉ូលីសជាអ្នករៀប ចំបន្ទប់ដាក់កាមេរ៉ា ចាប់កំដៅ នឹង បន្ទប់សម្រាប់ដាក់អ្នកជំងឺបណ្តោះអាសន្នឲ្យខាងក្រុមការងារ ចត្តាឡីស័កដោយឡែកកន្លែងចាស់យើងទុកដំណើរការសិន។
ក្នុងនោះលោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រាបានមានប្រសាសន៍ដែរថា ; វិធានការបង្ការការចម្លង. វីរុសកូរ៉ូណា.ប្រភេទថ្មីបើយើងធ្វើដំណើរឆ្លងប្រទេសមួយ ទៅប្រទេសមួយសង្ស័យថា ,មានគ្រុនក្តៅ.និងក្អក,និងពិបាកដកដង្ហើម,ត្រូវស្វែងរកការព្យាបាល,ជាបន្ទាន់និងប្រាប់ប្រវត្តិ នៃការធ្វើដំណើរ របស់អ្នក ដល់គ្រូពេទ្យជំនាញ។
ជាសវាងការ ប៉ះពាល់ជាមួយអ្នក ដែលមានគ្រុនក្តៅត្រូវ លាងដៃ .ឲ្យបានញឹកញាប់ជាមួយ នឹងសាប៊ូនិង,ទឹកស្អាត,ឬអាគុល,និងជៀសវាងការ,ប៉ះពាល់ភ្នែកច្រមុះមាត់ ,នៅពេលក្អកឬកណ្ដាស់,ត្រូវខ្ទប់មាត់និងច្រមុះ,អ្នកដោយប្រើកែងដៃ,ឬក្រដាស់រួច, បោះចោលទៅក្នុងធុងសំរាម,ភ្លាមនិង,លាងដៃរបស់អ្នកជាបន្ទាន់។


ប្រសិនអ្នកពាក់ម៉ាស់,ត្រូវប្រាកដថាពាក់គ្របលើមាត់និងច្រមុះប៉ុន្តែជៀសវាងការប៉ះលើផ្ទៃខាងក្រៅនៅពេលកំពុងពាក់ នឹងពេលដោះ។ម៉ាស់ត្រូវបោះចោលភ្លាមនៅម៉ាក់ដែលបានប្រើរួចនិងលាងដៃ ឲ្យបានស្អាត បន្ទាន់ប្រសិនអ្នកចាប់ផ្ដើមឈឺ ពេលកំពុងធ្វើដំណើរ ត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឲ្យបានឆាប់ និងប្រាប់ ពីប្រវត្តិនៃការធ្វើដំណើរដល់គ្រូពេទ្យ ។
ត្រូវបរិភោគ តែអាហារ ណាដែលឆ្អិនល្អ មិនត្រូវខាកស្ដោះនៅលើទីសាធារណៈជៀសវាងការប៉ះពាល់ នឹងធ្វើដំណើរជាមួយសត្វ ដែលឈឺ និងផ្ទុកមេរោគ(.វីរុសកូរ៉ូណា )ប្រភេទថ្មី.៕
(ដោយម៉ែនច័ន្ទដារ៉ា)-!!