សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី នៃ កម្ពុជា ស្នើ​ឲ្យស្ថាប័​នជាតិ និងថ្នាក់​ក្រោម​ជាតិ​ ចាត់ទុក អ្នកសារព័ត៌មាន  ជាដៃ​គូរ មិនអាចខ្វះបាន​ របស់ស្ថាប័នខ្លួន  …¡¡¡

 

 

(ដោយ,  ចាន់ ថន )..‌‌‌‌‌‌!!!

រាជធានីភ្នំពេញ​៖  សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការ​ណែ​នាំដល់ អ្នកសារ​ព័ត៌មាន ​តាមអនឡាញមួយ​ចំនួន សូមចូលរួ​មគោរព​ទៅតាមវិជ្ជា​ជីវៈព័ត៌មាន អោយ​បានត្រឹមត្រូវ និង​ត្រូវគោរ​ពសិទ្ធិអ្នកដ៏ទៃ មិនមែនចេះ​តែផ្សា​យតាមចិត្តនោះ​ទេ។

ក្នុង​នោះ​ សម្តេច​តេជោ នា​យករដ្ឋមន្ត្រី ក៏បានដាក់ពាក់ស្លោកដ៏​សំខាន់​ មួយស​ម្រាប់ អ្នកសារព័​ត៌ថា​ «អ្នក​សារ​ព័ត៌​មាន​ កុំ​បំពាន​សិទ្ធិអ្នកដ៏ទៃ កុំភ្លៃការពិ​ត» ដើម្បីពង្រឹងវិជ្ជាជីវៈ និងជំ​នឿទុកចិត្តដ​ល់មហា​ជនផង​ដែរ​។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល សម្តេច ​អញ្ជើញ ជាអធិបតីដ៏​ខ្ពង់ខ្ពស់នៅក្នុង ​ពិធីសំណេះសំ​ណាល និងពិសាអា​ហារសាមគ្គី ជាមួយ​អ្នកព័ត៌មាន​សរុបជាង៥ពាន់នាក់ នៅមជ្ឈ​មណ្ឌល​កោះពេជ្រ នា​ល្ងាចថ្ងៃអង្គារ ៥រោច ​ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី១៤ ខែ​មករា ឆ្នាំ២០២០។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងព័ត៌មា​ន ដែលបានអបអរ​សាទ​រថ្ងៃខួប៣​៥ឆ្នាំ ដែលសម្តេច​តេជោ​ឡើងកា​ន់ដំណែង​ ជា នា​យករដ្ឋមន្ត្រី នៃ ព្រះរាជាណា​ចក្រកម្ពុ​ជា និង សូមអរគុណ ដល់​សមាគម សារព័ត៌មានទាំងអស់ ដែលកន្លងមក​បានចូលរួមចំណែក​យ៉ាងសំ​ខាន់ ក្នុងវិស័យព័ត៌មាន និងក៏​សូមអរគុណដល់​គ្រប់ស្ថាប័នទាំងអ​ស់ដែល បាន​ចូលរួម​ សហការ​ជា​មួយ ​អ្នកសា​រព័ត៌មាន ក្នុងការផ្តល់ព័ត៌មាន ពីស្ថាប័នរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា ៖ បច្ចុប្បន្ននេះ វិស័យសារព័ត៌មាន កំពុងមាន​ការីកច​ម្រើនយ៉ាងខ្លាំង។

ដើម្បីផលិតព័ត៌មានឲ្យបានល្អ អ្នកសារព័ត៌មាន ទាំងអស់ ត្រូវយល់​ដឹង​ឲ្យ បានច្បាស់នូវរឿង​រ៉ាវពិត ដែលបាន​កើតមាន ឡើងក្នុងសង្គម ជាពិសេសត្រូវ សរសេរព័ត៌​មាន​ ទាំងល្អ និងមិនល្អ​ដើម្បីចូលរួមធ្វើ​ការកែលម្អ ក្នុងន័យស្ថាប​នា អភិវឌ្ឍន៍សង្គម ឲ្យរីកចម្រើន។

ក្នុងនោះ សម្តេចតេជោ បានសំណូមពរ ដល់ស្ថាប័ន​សារព័ត៌មាន ទាំងអស់​នូវ ចំនុច​សំខាន់ៗ​មួយចំនួន​ដូចជា៖
១) អ្នកសារព័ត៌មា​នទាំងអស់ ត្រូវចូលររួមថែរក្សាសន្តិភាព តាមរយៈ​ការផ្សព្វផ្សាយ​អ្វីដែលជា​ការពិត។

ក្នុងនោះ​ សម្តេចតេជោ ក៏សូមអោយ អ្នកសារព័ត៌​ទាំងអស់​ ត្រូវប្រយុទ្ធ​ប្រឆាំងនឹងព័ត៌​មានក្លែងក្លាយ តាមរយៈ​ការផ្សាយព័ត៌ដែលពិត។ ស្ថាប័នព័ត៌មានទាំងអស់ ត្រូវដើ​រតួនាទី​ជា ស្ថាប័ន​ព័ត៌មាន ពិត គឺជាកញ្ចក់ឆ្លុះបញ្ចាំងពី ​សង្គមជាតិ ពិតប្រាកដ។
២) ស្ថាប័នជាតិ និងថ្នាក់​ក្រោមជាតិ ត្រូវមាន​អ្នកនាំពាក្យច្បាស់លាស់មួយ ក្នុងការឆ្លើយតប​ជាមួយ ​សារ​ព័ត៌មាននានា តាមរយៈ ការផ្តល់ដំណឹង ឬរឿងរ៉ាវអ្វីមួ​យ ដែលកើតចេញពី ស្ថាប័នរបស់ខ្លួន។ យើ​ងមិនត្រូវខ្លាច អ្ន​កសារព័ត៌មាន នោះទេ ត្រូវចាត់ទុក អ្នក​សារព័ត៌ជាដៃគូ​រមិនអាចខ្វះបាន​របស់ស្ថាប័ន​ខ្លួន។
៣) ស្នើអោយសារព័ត៌មាន ​ត្រូវធ្វើជាស្ពានចម្លងពី រដ្ឋាភិបាល ទៅប្រជាពលរដ្ឋ ត្រូវចេះចូ​លរួមជួយ​រិះគន់ ដើម្បីស្ថាប​នា រាល់កំហុសឆ្គង និងផែនការដែល បានដាក់ចេញ នៃ ក្រសួងស្ថាប័ននានា ដើម្បី​ធ្វើ​កា​រកែលំអរ។ គ្រប់អ្នកនាំ​ពាក្យតាម ក្រសួងស្ថាប័​នត្រូវតែមានការ ការប​កស្រាយបំភ្លឺ ដល់ អ្នក​សារព័ត៌មាន អោយបានឆាប់រហ័ស ដើម្បីអោយប្រ​ជាពលរដ្ឋបានដឹងជ្រួតជ្រាប។
៤) អ្នកសារព័ត៌មានទាំ​ងអស់ ត្រូវចូលរួមផ្សព្វផ្សា​យ ពីអំពើអសកម្មនានា ក្នុងសង្គម និងអំពើពុករ​លួយ​ផ្សេងៗ ដើម្បីបង្ហាញពីភាពស្អាត ស្អំរបស់​កម្ពុជា។ អ្នកសារព័ត៌មាន ត្រូវហ៊ានបង្ហា​ញការពិត។
៥) ត្រូវប្រយុទ្ធប្រឆាំងព័ត៌មា​នក្លែងក្លាយ ដោយត្រូវហ៊ានបង្ហាញ នូវព័ត៌មា​នពិតប្រាក​ដ។
៦) ត្រូវខិតខំអភិវឌ្ឍ ផ្ទេការ​ផ្សាយពីប្រព័ន្ធ អាណាឡុង (Analog system) ទៅកាន់ឌីជីថល(Digital system) ។​ សម្តេចតេជោ បានមានប្រសា​សន៍បញ្ជាក់ថា សិទ្ធិទទួលបា​នព័ត៌មាន ត្រូវ​ចេញ អោយបាន​ ក្នុងឆ្នាំ២០២០នេះ ខណៈដែលសិទ្ធិនេះ​ ត្រូវបាន រដ្ឋមន្ត្រី​ក្រសួងព័ត៌​មានបានស្នើជាយូរឆ្នាំ​មកហើយនោះ។
៧) ត្រូវខិត​ខំការបណ្តុះបណ្តាល ធ​នធានមនុស្ស បន្ថែមទៀតក្នុង វិស័យព័ត៌មាន។ ត្រូវខិតខំផលិតព័ត៌​មាន អោយ​បានលឿនរហ័ស និងអាចជឿទុកចិត្តបាន។
ទាក់ទងទៅនឹងការស្នើសុំ របស់​រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយមានមេធាវីការពារក្តីដ​ល់អ្នកសារព័ត៌មា​ន នោះ សម្តេចតេជោ ​បានសម្រេច ជួយការពារ ដោយមាន​លក្ខខ័ណ្ឌ ដោយផ្អែកទៅតាមអង្គហេតុ និងអង្គ​ច្បាប់ មិនមែនការ​ពារ អ្នកសារព័ត៌មាន​ដែលគ្មានក្រមសីលធម៌ ឬគ្មានវិជ្ជាជីវៈ​សារព័ត៌នោះឡើយ។ ជាមួយគ្នានេះ ​សម្តេចតេជោ ក៏បានចា​ត់អោយ លោក គី តិច ដែលជា មេធា​វី របស់ សម្តេច ផ្ទាល់ទទួលពិនិត្យលើ រឿង​នេះដោយផ្អែក​ទៅតាម​អង្គហេតុ និងអង្គច្បាប់ផងដែរ ,៕