បែកធ្លាយ : លោក រ័ត្ន ប្រធាន ជញជញ្ជីងថ្លឹងរថយន្តស្ទឹងច្រាល, ស្ថិតនៅក្នុងស្រុកកំពុងសិលា ខេត្តព្រះសីហនុ ប្រព្រឹត្តអំពើពុករលួយ ,រងការរិះគន់ ពីមហាជនយ៉ាងខ្លាំង..!!

 

 

 

ព្រះសីហនុ៖តាមប្រភពពីប្រជាពលរដ្ធរស់នៅក្នុងស្រុកកំពុងសិលា និងមន្ដ្រីរាជការ បានបង្ហើបឲ្យដឹងថា, លោក រ័ត្ន ដែលជាប្រធានជញ្ជីងថ្លឹងរថយន្តឈជើងនៅស្ទឹងច្រាល នៅបន្តថ្លឹងរថយន្តយកតែលុយតាមអំពើចិត្ត ខណៈប្រធាន​មន្ទីរ​សាធារណ:ការមិនបានពិនិត្យមើលគោលដៅ។

ប្ប្រភពដដែរបានឲ្យដឹងថា , ចាប់តាំងពី​លោក ទទួលបាន​តំណែង​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ ជំនួស​លោក គឺ នៅតែ​បណ្ដោយ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តឈរជើងនៅភូមិ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន។

ប្រភប្រភពបានឲ្យដឹងទៀតថា, លោក រ័ត្ន សា្ថនីយ៍ជញ្ជីងថ្លឹងរថយន្ត ព្រមទាំងបក្ខពួកនៅតែប្រែក្លាយ ជញ្ជីងថ្លឹងរថយន្ត ទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្តដោយមិន​ខ្វល់​ពី​ការរិះគន់​អ្វី​ៗទាំងអស់​។
និយាយ​ឲ្យ​ងាយ​ស្ដាប់ គឺលោក កំពុង​យក​មេរៀន​របស់លោក មក​អនុវត្តន៍​ក្នុង​ការប្រមូល​ផលប្រយោជន៍​ពី​ស្ថានីយ៍​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ ក៏ដូចជា​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​នៅក្នុង​។

​​ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូនទំនិញឬដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ បាន​ឲ្យ​ដឹងថា ,ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសឬលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក មិនអាច​តវ៉ា​បានឡើយ​។ ផ្ទុយទៅវិញ​លោក ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​យ៉ាង​រំភើយ​ឲ្យ​តែ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់លុយ​តាម​ការកំណត់​។
ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍នីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិ៤ក្នុងទឹកដីស្ទឹងច្រាល កំពុង​ប្រែក្លាយ​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​សុខ​ស្រួល​បំផុត​។

ប្រភប្រភពបានឲ្យដឹងទៀតថា, លោក រ័ត្ន ប្រធាន​ ស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តស្ទឹងច្រាល និង​បក្ខពួក​នៅតែ​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។
បញ្ហានេះគឺជារឿងដែលឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​លោក ឈួន ស្រេង មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំងប្រទេស មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះអស់លោកទាំងនោះ កំពុងតែសប្បាយ ចិត្តក្នុងការកើបលុយយកដាក់ហោប៉ៅខ្លួនមិនគិតដល់ ប្រយ៉ោជន៍រួម នឹងអនុសាសន៍ប្រមុខរដ្ឋ ដែលមាន ,សម្ដេចតេជោ ,បានរកជំនួយធ្វើ ស្ពាន ផ្លូវ ថ្នល់ ជូនប្រជាពលរដ្ឋបានស្រួលធ្វើដំណើរស្រួល នោះ ផងដែរ៕
ពាក់ព័ន្ធនិងការរិះគន់របស់មហាជននានា.គេហទំព័រ pl news.ពុំអាចសុំការបំភ្លឺពី(លោក រ័ត្ន ប្រធាន​ ស្ថានីយ៍ជញ្ជីងថឹ្លងរថយន្តស្ទឹងច្រាល-)- ពុំបានឡើយ.នៅពេលនេះ…?