ទីតាំងហ្គេមបាញ់ត្រី -ខុសច្បាប់មួយកន្លែង កំពុងបើកដំណើរការយ៉ាងរលូន ខណៈ អាជ្ញាធរ ខណ្ឌដូនពេញ និង សមត្ថកិច្ចជំនាញ មិនខ្វាយខ្វល់ចុះបង្ក្រាប …?

 

 

ភ្នំពេញ ៖ តាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋបានឲ្យដឹងថា ៖ មាន ទីតាំងហ្គេមបាញ់ត្រី បើកលេង យ៉ាងរលូន ខណៈអាជ្ញាធរខណ្ឌដូនពេញ មិនខ្វាយ ខ្វល់ពីការ ចុះបង្ក្រាប។

ចំណែកប្រជាពលរដ្ឋ បានឱ្យដឹងថា ,មានទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង កំពុងបើក ដំណើរការយ៉ាងរលូន ទទួល ក្រុមអ្នកញៀនល្បែង សង្ស័យមានការប្រើប្រាស់ ថ្នាំញៀន ទៀតផង ,ក៏ពុំដឹង គេឃើញមាន ទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម កែងនិងផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមរំលឹកថា កន្លងមក- ឯកឧត្តម  ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ- ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយ .ភូមិសង្កាត់ មានសុត្ថិភាព ទាំង៩ចំណុច, របស់ក្រសួងមហាផ្ទៃឲ្យមានប្រសិទ្ធផងដែរ – ៕