ព្រជាពលរដ្ឋខ្មែរជាង៥ម៉ឺននាក់ , នឹងជួបជុំគ្នានៅកោះពេជ្រ ប្រារព្ធពិធីអបអរសាទរ ខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា, (៧មករា ១៩៧៩-៧មករា ២០២០)

 

 

ព្រជាពលរដ្ឋខ្មែរជាង៥ម៉ឺននាក់ , នឹងជួបជុំគ្នានៅកោះពេជ្រ ប្រារព្ធពិធីអបអរសាទរ ខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា, (៧មករា ១៩៧៩-៧មករា ២០២០)!!

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរជាង៥ម៉ឺននាក់ ចូលរួមប្រារព្ធ ពិធីអបអរសាទរ ខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) ប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ ដែលពីនេះប្រារព្ធឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំសំខាន់ៗទៀត។

ការប្រារព្ធពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញឲ្យឃើញ នូវស្មារតី ចងចាំជានិច្ចចំពោះគុណូបការៈ ដ៏ឧត្តុង្គឧត្តម របស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលបានធ្វើការលះ បង់យ៉ាងធំធេងក្នុងការ ប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ការពារការរស់ឡើងវិញរបស់កម្ពុជា៕