រដ្ឋបាលខេត្តបន្ទាយមានជ័យ ចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ​នៃការបាក់រលំអគារ​នៅខេត្តកែប​-  !!!

 

 

ខេត្តបន្ទាយមានជ័យ ៖  សមាជិករដ្ឋសភា​ លោក​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក​ អភិបាល​ នៃគណៈអភិបាលខេត្ត​បន្ទាយមានជ័យ  លោកអភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តនិង ក្រុមយុវជន​ នាព្រឹកថ្ងៃចន្ទ១២កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣ ថ្ងៃ​ទី​០៦​ ខែមករា​ ឆ្នាំ​២០២០ នេះ បានអញ្ជើញចូលរួមរំលែកទុក្ខក្រុមគ្រួសារសព ខេត្តបន្ទាយមានជ័យ ,ចំនួន៩នាក់ ,(ស្រី២នាក់) ,ក្នុងនោះបាត់បងជីវិត៤នាក់ (ស្រី១នាក់) និងរបួស៥នាក់ (ស្រី១នាក់) ផងដែរ ។

ចំពោះជនរងគ្រោះបាត់បងជីវិត ត្រូវបានក្រុមគ្រួសារ ទទួលយកសព ទៅធ្វើបុណ្យ​តាម ប្រពៃណី នៅផ្ទះសព ភូមិដងត្រាង ឃុំចំណោម ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ។ សពត្រូវបានបញ្ជូនដល់ វេលាយប់នេះ ។

សូមជម្រាបថា ៖  ក្នុងប្រតិបត្តិការនៃ ការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃ អគាររលំចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះរបួស២៣នាក់ (ស្រី៨នាក់) និងបាត់បងជីវិត៣៦​នាក់ ​(ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះ៥៩នាក់ មានក្មេង៦នាក់(ស្រី២នាក់) -ផងដែរ ៕

 

ដោយ ៖ លោក ម៉ែនច័ន្ទដារ៉ា ..!!