ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងនាយប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ  អូរយ៉ាដាវ  នាយកដ្ឋាន ច្រកទ្វារទី០២ នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍  នៃ ក្រសួងមហាផ្ទៃ…!!

 

 

ខេត្តរតនគិរី – នៅថ្ងៃសៅរ៍  ៣កេីត  ខែបុស្ស  ឆ្នាំកុរ  ឯកស័ក  ព.ស. ២៥៦៣  ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៩ និង០០នាទី មានរៀបចំ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ   ក្រោម អធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន  ពិសិដ្ឋ   អគ្គនាយករងអន្តោប្រវេសន៍, ឯក ឧត្ដម លន់  សុភាព  អភិបាលរង  នៃគណអភិបាលខេត្តរតនគិរី  និងឯកឧត្តម ឧត្តម សេនីយ៍ឯក សារិន   សារីណូ  ប្រធាននាយកដ្ឋានច្រកទ្វារទី២ នៅប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី។

លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន អត្ត លេខ៥៨៥៩១  ពីនាយ ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ អូយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជា នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ,នៃ នាយកដ្ឋាន ច្រកទ្វារទី ១ ,ហើយ លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា អត្ត លេខ ២០៧៥៧ ពី នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៃ នាយកដ្ឋាន ច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ អូយ៉ាដាវ នៃ នាយកដ្ឋាន ច្រក ទ្វារទី២ ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន, លោកនាយការិយាល័យ ចំណុះនាយកដ្ឋានច្រកទ្វារទី២, លោកស្នងការរង នគរបាល ខេត្ត រតនគិរី  លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត , លោកមេបញ្ជាការរងយោធាខេត្ត , អភិ បាលរងស្រុកអូរយ៉ាដាវ , ឯកឧត្ដម លោកជំទាវ លោកឧត្ដមសេនីយ៍ វរសេនីយ៍, លោក លោក ស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត .និងស្ថាប័នពាក់ព័ន្ធ .ភាគីវៀតណាម  .ព្រមទាំង មន្ត្រី ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ ជាច្រើននាក់ទៀតផងដែរ៕

(ដោយ .លោក ស៊ីមបឿន)..។