លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ ​(ឡើងថ្មី) រងការរិះគន់ពីប្រជាពលរដ្ឋ យ៉ាងខ្លាំង ពាក់ព័ន្ធ និង ប្រមូល​លុយ​បែប​ពុករលួយ​ …?

 

 

ខេត្តកំពង់ស្ពឺ ៖ ​ លោក ឈួន ហៃ មេ​គយ​ ខេត្តកំពង់ស្ពឺ ត្រូវបាន​ថ្នាក់លើ តែងតាំង​ឲ្យធ្វើជា ប្រធាន​សាខាគយ ខេត្ត​កំពង់ស្ពឺ តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ ,បានឲ្យដឹងថា ៖ ចាប់តាំងពី​ លោក ឈួន ហៃ មេ​គយ​ខេត្តកំពង់ស្ពឺ ត្រូវបាន​ថ្នាក់លើតែងតាំង​ ឲ្យធ្វើជាប្រធាន​សាខាគយខេត្ត​កំពង់ស្ពឺ ​មកបាន​និង​កំពុង​ធ្វើឲ្យកើតមាន​បទល្មើស​នាំចេញ – ចូល​ទំនិញគេចពន្ធ​ជាច្រើននៅក្នុង​ខេត្ត​ដ៍​ធំ​នោះជា​ហេតុ​បណ្ដាល​ឲ្យបាត់បង់​ចំណូល​ពន្ធគយចូល​ ថវិកា​ជាតិ​ មិន​តិច​ទេ ក្នុង​មួយ​ខែៗ និង​ក្នុង​មួយឆ្នាំៗ។

មតិរិះគន់ ​នេះ​ធ្វើឲ្យ​សាធារណជន ចោទជាសំនួរត្រង់ៗ ​ធ្ងន់ៗ​ថាការផ្លាស់ប្ដូរ​ តំណែងរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចពី​ ឯក ឧត្តមគាត ឈ​ន់ មក​ ឯកឧត្តម អូន​ព័ន្ធមុនី​រ័ត្ន និង​មុខតំណែង អគ្គនាយក​គយ​ពី​ ឯកឧត្តម ប៉ែន ស៊ីម៉ន មក​  ឯកឧត្តម គុណ ញឹម ហាក់ដូចជា ​គ្មាន​អ្វី​ប្លែក​សោះចំពោះ​ប្រព័ន្ធ​ការងារ​គយ​… មក​ថាដូច​តែ​គ្នាអញ្ជឹង ។​

​ប្រភព​បានឲ្យដឹង​ទៀតថា ៖ លោក គុណ ញឹម អគ្គនាយក ​នៃ​ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ ​របស់​លោក ឈួន ហៃ មេ​គយ​ខេត្តកំពង់ស្ពឺ នោះទេ​។ ដូច្នេះហើយ​ទើប​លោក ឈួន ហៃ ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ និង​បក្ខពួក​មួយចំនួន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រាលដាល រហូត​ដល់ បង្កើត​កុងត្រូលជជុះ​នៅ​មុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈួន ហៃ បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​ តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​កំពង់ស្ពឺ រួច​មក​គឺ​លោក ឈួន ហៃ មិនដែល​ចាត់វិធាន ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹក​ក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ ​មិន​គ្រប់ ឬ​ទំនិញ ​ខុសច្បាប់​ឆ្លងកាត់​ មុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ នោះទេ​។

ផ្ទុយទៅវិញ​កុងត្រូលជជុះ​នៅមុខ​ស្នាក់ការ​សាខាគយ​ខេត្តកំពង់ស្ពឺ ត្រូវបាន​បង្កើតឡើង​ដើម្បី​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ ហើយ​ទោះបី​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​តាម​ការកំណត់​របស់​ក្រុម​មន្ត្រី​គយ​ប្រចាំ​កុងត្រូលជជុះ​នោះទេ​។

​បញ្ហា​នេះ​ជា​រឿង​ដែល​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​មើលរំលង​តទៅ​ទៀត​ឡើយ ព្រោះ​កន្លងមក​លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​យ៉ាង​ច្បាស់លាស់​ក្នុង​ការលុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​តាម​ការកត់សម្គាល់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា លោក ឈួន ហៃ ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​ចាប់ផ្ដើម​ប្រើ​អំណាច​និង​តួនាទីរ​របស់​ខ្លួន​ប្រមូល​លុយ​ស្រង់ដើម​តាមរបៀប​ពុក​រលួយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ជាក់ស្ដែង​មួយរយៈ​កន្លងទៅនេះ​លោក ឈួន ហៃ និង​បក្ខពួក​បង្កើត​កុងត្រូលជជុះ​នៅ​ខាង​មុខ​ស្នាក់ការ​សាខាគយ​ខេត្ត​កំពង់ស្ពឺ តែម្ដង​ដើម្បី​គាប​ យក​លុយ​ពី​ ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ​ខេត្ត​កំពង់ស្ពឺ​។

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹង​ទៀតថា , ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ឆ្លងកាត់​ខេត្ត​កំពង់ស្ពឺ ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក ឈួន ហៃ និង​បក្ខពួក ព្រោះ​លោក ឈួន ហៃ មិន​ដែល​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ទេ ដោយសារ​ខ្លាច​បាត់បង់​ផលប្រយោជន៍​ផ្ទាល់ខ្លួន ផងដែរ ​៕

-( ពាក់ព័ន្ធនិង ការរិះគន់ របស់ប្រជាពលរដ្ឋ ខាងលើ ( គេហទំព័រ pl news )-ទំនាក់ទំនង សុំការ បំ ភ្លឺ ពី លោក ឈួន ហៃ ប្រធាន​សាខាគយ​ ខេត្ត​កំពង់ស្ពឺ ពុំបានឡើយ នៅពេលនេះ ។