រថយន្ថយីឌុបធុនយក្ស១គ្រឿង ត្រូវបណ្ដាសាម្ចាស់ទឹកម្ចាស់ដី បានក្រឡាប់ ចេញសុទ្ធតែ ឈើឈើ១គ្រឿង ខណៈប៉ុន្មានគ្រឿង ផ្សេងទៀត ទៅអស់ហើយ…?

 

 

ខេត្តមណ្ឌលគិរី ÷ បែកធ្លាយរូបភាព មាន  រថយន្តយីឌុប១គ្រឿង ទំនងជាធ្ងន់ពេក បានក្រឡាប់ ធ្លាយ ចេញ ឈើរាយ ប៉ាយ ពេញផ្លូវ តែសំ ណាងតៃកុងមិនរងរបួសធ្ងន់ធ្ងរទេ។

ហេតុការបានកើតឡើងចំណុចហួស ផ្លូវបំបែកប៊ូស្រា ក្នុងភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាវេលាម៉ោង១១យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៩។

សេចក្តីរាយការថា រថយន្តរងការ ក្រឡាប់ខាងលើ  ជារថយន្ត១គ្រឿង ក្នុងចំណោម  រថយន្ត៥ គ្រឿង ផ្សេងទៀត ជាកម្មសិទ្ធ របស់ថៅកែដេញថ្លៃ (ជំនាញមិនប្រាប់ឈ្មោះ)រស់នៅខេត្តកំពង់ធំ។

ប្រភពថាកាលពីថ្ងៃទី២៧រថយន្តចំនួន៥គ្រឿងនោះ បាន ប្រមូលឈើដែលដេញថ្លៃ បាននិងថាបង់ពន្ធ ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួច ហើយនោះពីចំណុចប៉ុស្តិនគរបាលក្រង់តេះនិងនិងវ៉ារយោងស្ថិតក្នុងស្រុកពេជ្រាដា។

មន្ត្រីបរិស្ថានថា បុគ្គលជាអ្នកដេញថ្លៃឈើដែល បង្ក្រាប បានកាលពីពេលកន្លងមកនោះ គឺដេញបាន ចំនួន១៥៣៨ម៉ែត្រគូប ,មាននៅ(ប៉ុស្តិ៍ក្រង់តេះ,ស្នាក់ការវ៉ាយោង,ដីខ្មៅ,ណាមរ៉ាម…)។

សង្គមស៊ីវិលចង់ឃើញ ការដេញថ្លៃនិងដឹកជញ្ជួននេះ មានភាពល្អឥតខ្ចោះជាងនេះ បើតាម ប្រភពដែល គេទទួល ព័ត៌មានថា មានអ្នកកាសែត១នាក់ កំពុងទទួលលុយកាក់ ពីនាក់ធំម្នាក់ ដើម្បី យកទៅសំរួលរាល់ការដឹកជញ្ជូនឈើ តាមរថយន្តចេញពីក្នុងខេត្តមណ្ឌលគិរី តែជាអកុសល្យលុយ មិនទាន់រត់ការឲជំនាញគ្រប់ផងបែរជាអស់ល័ក្ខត្រូវបានក្រឡាប់តាមផ្លូវបាត់ទៅហើយ៕ (ដោយលោក ហ៊ាងសុជាតិ)។