រដ្ឋមន្រ្តីក្រសួងកសិកម្មចុះពិនិត្យរោងចក្រម្សៅដំឡូងមីតម្លៃជាង៣០លានដុល្លារអាមេរិកនៅស្រុកអូយ៉ាដាវ  ខេត្តរតនគិរី . !!!

 

 

ខេត្តរតនគិរី ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល ពី រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញទៅពិនិត្យរោងចក្រម្សៅដំឡូងមី របស់ (ក្រុមហ៊ុន ជា ទូច trading  ) . ដែលមានទីតាំងស្ថិតនៅភូមិសោមគល់ ឃុំសោមធំ ស្រុក អូយ៉ាដាវ ខេត្តរតនគិរី។

បើតាមអ្នកគ្រប់គ្រងទូទៅក្នុងរោងចក្របានឲ្យដឹងថា៖. ក្រុមហ៊ុនបានដាក់ ទុនវិនិយោគសាង សង់ រោងចក្រនេះអស់ទឹកប្រាក់ ចំនួនជាង៣០លានដុល្លារអាមេរិក លើផ្ទៃដីជាង ៤០ហិកតា ហើយបានសម្ពាធដាក់ឲ្យដំណើរការសកម្មភាពនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។

រោងចក្រ មានសមត្ថភាព ផលិតម្សៅមីបានចំនួន ៣០០តោន/ថ្ងៃ ត្រូវការដំឡូងស្រស់ ប្រមាណ ១២០០តោន។ បច្ចុប្បន្នបានស្រូបយកកំលាំងពលកម្មនៅមូលដ្ឋាននេះផ្ទាល់ បានចំនួន៦០នាក់។ ផលដំឡូងស្រស់ទាំងអស់ត្រូវបានប្រមូលទិញ ពីប្រជាកសិករដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិច ដាំដុះក្នុងតំបន់នេះផ្ទាល់តែម្តង ក្នុងតម្លៃ ៣៥០រៀល/គ.ក្រ ដែលត្រូវការទុន ប្រមូលទិញ១ ២០០តោនគុណ ៣៥០រៀល/គ.ក្រ = ៤២០លានរៀល/ថ្ងៃ។ បច្ចុប្បន្នទីផ្សារម្សៅមីធំ គឺឥណ្ឌា៤៨០ ដុល្លារ/តោន និងចិន ៤០០ដុល្លារ/តោន។

លោកស្រី ជា តូច បានជម្រាបប្រាប់លោក រដ្ឋមន្រ្តី អំពីបញ្ហាប្រឈមមួយចំនួនដល់ ដំណើរការប្រមូលទិញគឺទុន ដែលត្រូវការក្នុងមួយថ្ងៃជាង ៤២០លានរៀល.ប្រាក់ សុទ្ធក្នុងមួយថ្ងៃ និងជា ពិសេសនៅរដូវប្រមូលផល។ ដោយឡែកការនាំចេញមានការ ជួបប្រទះនឹងបញ្ហាប្រឈម មួយចំនួនដូចជា ៖  ការដឹកជញ្ជូនផ្លូវឆ្ងាយ និងចំណាយលើ សេវាក្រៅ ផ្លូវការចំនួន ៤០ដុល្លារក្នុងតោន ហើយនឹងភ្លើងនៅ មានតម្លៃខ្ពស់នៅឡើយ។ តាមរយៈ លោករដ្ឋមន្ត្រី លោកស្រីបានស្នើសុំឲ្យ រាជរដ្ឋាភិបាល ជួយកាត់បន្ថយចំណាយ ក្រៅផ្លូវការ និងស្នើសុំឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ ឬមួយធនាគារ SME ជួយផ្តល់ប្រាក់កម្ចី ធ្វើជា ទុនសម្រាប់ប្រមូលទិញ ដំឡូងមីដើម្បីរក្សាអាជីវកម្មឲ្យមាននិរន្តរភាព និងជួយពិនិត្យ តម្លៃ អគ្គិសនីសម្រាប់អាជីវកម្មកៃច្នៃកសិផល។

បន្ទាប់ពីបានអញ្ជើញពិនិត្យខ្សែច្រវាក់ផលិតកម្មក្នុងរោងចក្ររួចមក លោករដ្ឋមន្ត្រី បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ លោកស្រីដើម្បីបង្កើត រោងចក្រ កែច្នៃ ដំឡូងមីដ៏ធំមួយនេះ ដែលជាប្រយោជន៍ស្រូបយកវត្ថុធាតុដើមក្នុងស្រុកធ្វើការកែច្នៃ បង្កើនតម្លៃបន្ថែម ជួយរកទីផ្សារដំឡូងមី និងបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

រាល់បញ្ញាដែលលោកស្រីបាន លើកឡើងចំពោះវិស័យកសិកម្ម លោករដ្ឋមន្ត្រីបានណែនាំ ឲ្យនាយកដ្ឋានកសិឧស្សាហកម្ម ចុះមកណែនាំប្រជាពលរដ្ឋ និងក្រុមហ៊ុនឲ្យ អនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា អគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាស្រាវជ្រាវអំពីពូជដំឡូងមីធន់ជំងឺ និង គ្មានជំងឺដែលអាច ផ្សព្វផ្សាយជូនបង ប្អូនប្រជាពលរដ្ឋដាំ ទទួលបានទិន្នផលខ្ពស់ សិក្សា ស្រា ជ្រាវដាំ ដំណាំឆ្លាស់ដើម្បីកែលម្អគុណភាព ដីសម្រាប់ដំណាំដំឡូងមី។

ដោយឡែក បញ្ហាដែលស្ថិតនៅក្រៅសមត្ថកិច្ចរបស់ ក្រសួង លោករដ្ឋមន្ត្រីថា ៖ នឹងធ្វើ របាយ ការណ៍ដាក់ ជូន រាជរដ្ឋាភិបាល ដើម្បីពិនិត្យពិចារណា ដោះស្រាយ ជូនជា បន្តបន្ទាប់ ផងដែរ ៕