នៅរសៀលម៉ោង១៤និង៤០នាទី.ត្រូវនឹង ថ្ងៃទី ២០ខែធ្នូឆ្នាំ២០១៩មានរៀបចំ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង មុខតំណែងនាយប៉ុស្តិ៍នគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិ ប៉ោយប៉ែត  នាយកដ្ឋាន ច្រកទ្វារទី០១ នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍  នៃ ក្រសួងមហាផ្ទៃ ..!!

 

 

ក្រុងប៉ោយប៉ែត : នៅរសៀលម៉ោង ១៤និង ៣០ នាទី ថ្ងៃសុក្រ ៩រោចខែ មិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹង ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ នេះ នៅ ទីស្នាក់ការ ប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត មានការ រៀបចំ ពិធី ផ្លាស់ប្តូរ មុខ តំណែង នាយប៉ុស្តិ៍ ក្រោម, អធិបតីភាព  ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋាន នគរបាល អន្តោប្រវេសន៍ នៃ ក្រសួងមហាផៃ្ទ ដោយ មានការ ចូលរួម ពី ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរង នៃ គណៈ អភិបាល ខេត្ត បន្ទាយ មានជ័យ និង លោក មាស ច័ន្ទពិសិដ្ឋ  ព្រះរាជ អាជ្ញា អម សាលា ដំបូង ខេត្ត បន្ទាយមានជ័យ ។

ឯកឧត្តម ឧត្តម សេនីយ៍ទោ ស៉ឹម សំអាត គណបញ្ជាការរង ទិស យោធ ភូមិភាគទី៥ នគរបាលជាតិ, លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្ត បន្ទាយមានជ័យ, និង និង​ លោក ងួន កុសល់ ប្រធាន ការិយាល័យគយ រដ្ឋាករ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង  លោក វរសេនីយ៍ ឯក ធិន ស៊ិន ដេត ​អធិការនគរបាល​ក្រុងប៉ោយប៉ែត  និង លោក វរសេនីយ៍ ឯក សូយ  សំណាង អធិការ នគរបាល ស្រុកអូរយ៉ាដាវ  នៃ ខេត្តរតនគិរិ  និង កងកំលាំង​នគរបាលការរពារ ព្រំដែនគោកលេខ  ៨៩១ ,និង ៩១១,  អញ្ជើញមកចូលរួម និង​ ជាពិសេសទៅ ទៀត​ នោះ គេឃើញ មាន អាជ្ញាធរ មាន សមត្ថកិច្ចប្រទេសថៃ ,អញ្ជើញមកចូល រួមផងដែរ។

ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជើញមកពី បណ្ដាក្រសួងនានានិង មន្ទីរ ជុំវិញសាលា ខេត្តបន្ទាយមានជ័យ និង អាជ្ញាធរ ដែនដី ក្រុងប៉ោយប៉ែត ជាច្រើន អ្នកទៀត  ។

យោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ លេខ ១២៦៨៤ ប្រក ថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលចុះហត្ថលេខា ដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បាន សម្រេច ផ្ទេរភារកិច្ច និងតែងតាំង មុខតំណែង នគរបាលជាតិ នៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមាន លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន អត្តលេខ៥៨៥៩១ ពីនាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ អូយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី២ ទៅជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ,នៃ នាយកដ្ឋាន ច្រកទ្វារទី ១ ,ហើយ លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា អត្តលេខ ២០៧៥៧ ពី នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៃ នាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍ នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ អូយ៉ាដាវ នៃ នាយកដ្ឋានច្រកទ្វារទី២ ។

សូមបញ្ជាក់ថា លោក ខឹម ចិត្ត្រា ត្រូវបាន ប្រកាសទទួល មុខតំណែង ជា នាយប៉ុស្តិ៍ នគរបាល ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតនៃនាយកដ្ឋាន ច្រកទ្វាទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកឧត្តមសេនីទោ សុឹម សំអាត កាលពី រសៀលថ្ងៃទី១៧ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ បើគិត រយះពេល ដឹកនាំវិញមិនបាន មួយ ឆ្នាំ ពេញ លេញ នៅ ឡើយ ទេ ។ ក្រោយពី លោក វរសេនីយ៍ឯក ខឹម ចិត្ត្រា  ឡើងអាន របាយការណ៍ ពីសកម្មភាព ដែល លោក បានដឹកនាំ រយះកាល កន្លងមក។

លោក ឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ដែលទើបតែ ឡើងជា នាយប៉ុស្ដិ៍ ថ្មី បានឡើង ប្តេជ្ញាចិត្ត ដោយ លោកបាន បេ្តជ្ញាថា ,និង អនុវត្តន៍ យ៉ាងម៉ឹងម៉ាត់ នូវ, បទបញ្ជា របស់ ថ្នាក់លើ , ពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់ អង្គភាព អោយបានរឹងមាំ,សហការជាមួយស្ថាប័ននានា អោយបានល្អ និងបង្កើនការ ទំនាក់ទំនងជាមួយភាគីថៃ អោយកាន់តែល្អប្រសើរថែមទៀត ។

ក្នុងការប្រកាសតែងតាំងមុខតំណែង មេប៉ុស្តិ៍ថ្មី ឯកឧត្ដម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ ផ្ដាំផ្ញើទៅដល់ លោកនាយប៉ុស្តិ៍ទាំងពីរ ឲ្យមានការយកចិត្តទុកដាក់និងខិតខំ ធ្វើការងារ ការ ផ្លាស់ប្ដូរទីកន្លែង ការងារ វាជា គោលការណ៍របស់ថ្នាក់ដឹកនាំ គឺការផ្លាស់ប្ដូរដើម្បីយកបទពិសោធន៍ការងារ ហើយការផ្លាស់ប្ដូរមុខតំណែង ពីកន្លែងមួយទៅកន្លែងមួយ គឺជាការងារដូចគ្នានោះទេ វាសំខាន់ គឺឋិតនៅ លើខ្លួនយើង ផ្ដល់តម្លៃឲ្យការងារពី កន្លែងនីមួយៗ ហើយ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា, សូមខ្លួនឯងត្រូវគិតថា យើងជា អ្នកណា និងត្រូវ អនុវត្តន៍ការងារអ្វីខ្លះ ដើម្បីបំរើ ប្រជាពលរដ្ឋ និង មាតុភូមិ សំខាន់ ត្រូវស្គាល់ថា ខ្លួនយើងជាអ្វី ..ផងដែរ  ….៕ (  ដោយ .ចាន់ថន).!!