ចោរមួយសំបុកពូកែ លួចកាច់សោរកម៉ូតូប្រជាពលរដ្ឋ ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបាន១៤នាក់ និងម៉ូតូចំរុះ៧គ្រឿង ..!!!

 

 

ខេត្តបន្ទាយមានជ័យ៖ក្រុងប៉ោយប៉ែត ជាទីប្រជុំជនចំរុះទៅដោយជនជាតិគ្រប់ ពូជសាសន៍ចេញចូលទើបចោរមួយសំបុកពូកែលួចកាច់សោរកម៉ូតូរបស់ប្រជាពលរដ្ឋត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែត១ក្រុមដឹកនាំដោយលោកអនុសេនីយ៍ឯក ស សុភក្ត្រា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់បានចំនួន ១៤នាក់ នៅវេលាម៉ោង៧យប់ ១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្សារត្រី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីធ្វើការសាកសួរបន្ត ។
លោកអនុសេនីយ៍ឯក ស សុភក្ត្រា បានឲ្យដឹងថាការឃាត់ខ្លួនជនសង្ស័យពូកែកាច់ក ម៉ូតូនោះបានយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលបាត់ម៉ូតូជាបន្តបន្ទាប់ និងអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន១៤នាក់ ។
មន្ត្រីអាវុធហត្ថខេត្តបាននិយាយថាជនសង្ស័យទាំង១៤នាក់នោះមានឈ្មោះ១លុនលួត អាយុ១៧ ឆ្នាំ ២ឡាធី អាយុ៣៦ឆ្នាំ៣ឆេងសុវឿន អាយុ៤៤ឆ្នាំ ៤ខាន់សម្បត្តិមុនីអាយុ១៥ឆ្នាំ ៥ប៉ែនឡុងស៊ាង អាយុ១៥ឆ្នាំ ៦ប៉ែនឆៃណាម អាយុ១៧ឆ្នាំ ៧សុខគឹមលៀនអាយុ១៥ឆ្នាំ ៨ហេងបូរ៉ា អាយុ១៧ឆ្នាំ៩ សេងបូរ៉ា អាយុ២៧ ឆ្នាំ ១០ឈាងសុភាព អាយុ២១ ឆ្នាំ ១១ ឈុំពេជ្រអាយុ២៥ឆ្នាំ ១២ជាឃុល អាយុ១៦ឆ្នាំ ១៣ថាតារ៉ា អាយុ១៤ឆ្នាំ១៤សុខគឹមលៀងអាយុ១៥ឆ្នាំ ។ជនសង្ស័យទាំង១៤នាក់នេះសុទ្ធតែប្រុសនិងរស់នៅក្នុងក្រុងប៉ោយប៉ែត កំលាំងអាវុធហត្ថដកហូតវត្ថុតាងរួមមានម៉ូតូចំរុះ៧គ្រឿងនិងគ្រឿងកាប់សាច់ម៉ូតូមួយចំនួន។ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនសង្ស័យ បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ លួចកាច់សោរកម៉ូតូជនសង្ស័យត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។(ដោយលោកច័ន្ទសារ៉ា)-!!