ទទួលបទបញ្ជា ..!!របស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ និង លោកវរសេនីយ៍ឯក ធិន ស៊ិន ដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញប៉ុស្តិ៍ ចុះបង្ក្រាបរាល់បទល្មើសទាំងថ្ងៃទាំងយប់..?

ក្រុងប៉ោយប៉ែត : មុខសញ្ញាធ្វើ សកម្មភាព របស់ ជនជាតិចិន នៅផ្លូវដើម ពុទ្រាកាល ពី ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង ១០និង ៣០ នាទី យប់ ត្រូវបានចាប់និងឃាត់ខ្លួនបន្ទាប់ពីបើកការស៊ើបអង្កេត រយៈពេលប៉ុន្មានថ្ងៃនេះហើយមុខសញ្ញានេះតែងតែធ្វើសកម្មភាពឆក់ទូរស័ព្ទចូលម្ដុំផ្លូវដើមពុទ្រា និងម៉ូតូម្ដុំផ្លូវខេវ័ន្ត នៅពេលដែលកម្លាំងឈរជើង ដូចជាប្រជាការពារ និងកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការដេញ តាមទៅពួកនេះតែងតែ ដកដាវសាំម៉ូរ៉ៃ ដើម្បីគំរាមនិងបន្លាចមិនឲ្យតាមហើយពួកគេមានជំនាញ ក្នុងការបើកម៉ូតូ ដោយ មិនខ្លាចគ្រោះថ្នាក់ចរាចរណ៍នៅខាងមុខឡើយ។
ក្រោយពីទទួលបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្ត បន្ទាយមានជ័យ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញប៉ុស្តិ៍ ទាំងថ្ងៃទាំងយប់នេះជាទូទៅការបំបែកសម្បុករបស់ពួកគេហើយឈានទៅរកឆែកឆេរនិងត្រួតពិនិត្យបន្ទប់ជួលដដែលបានឃើញ កាំបិតជាច្រើនដែលពួកនេះបានលាក់ទុកដើម្បីការពារ នៅពេលដែលពួកគេចេញធ្វើសកម្មភាពម្តង។