លោក​ឧត្តម​សេនី​យ៍​ទោ​ ឡុ​ង ​ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួង​ និង លោក​ឧត្ត​សេនី​យ៍​ត្រី ​ចាប ​សុ​ផា​ឬ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ.ចុះបង្ក្រាបកន្លែងលក់ស្រាក្លែងក្លាយ នៅក្រុងប៉ោយប៉ែត.!!

 

 

លោក​ឧត្តម​សេនី​យ៍​ទោ​ ឡុ​ង ​ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួង​ និង លោក​ឧត្ត​សេនី​យ៍​ត្រី ​ចាប ​សុ​ផា​
ឬ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ.ចុះបង្ក្រាបកន្លែងលក់ស្រាក្លែងក្លាយ នៅក្រុងប៉ោយប៉ែត.!!

ក្រុងប៉ោយប៉ែត ៖ ​ នា​រសៀល​ថ្ងៃ​ទី ២៧ ​វិច្ឆិកា​ ​ឆ្នាំ២០១៩ នេះ អាជ្ញាធរ​មានស​មត្ថ​កិច្ច​ ចុះ បង្ក្រាប​ទីតាំង​ក្លែងបន្លំ​យីហោ​ស្រាក្រហម​ម៉ាក​penfolds​.មួយ​កន្លែង​ ស្ថិតក្នុងភូមិ​ក្បាលស្ពាន​០១ សង្កាត់​ក្រុងប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ នៅក្បែរ ផ្លូវ​ចូល​ ខារ៉ាអូខេ​.K one​ . ។

ក្នុងការបង្ក្រាប កំលាំងជំនាញ បានសហការ​​​ជាមួយ​កា រិ​យា​ល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ដឹកនាំ​ដោយ​ លោក​ឧត្តម​សេនី​យ៍​ទោ​ ឡុ​ង ​ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ក្រសួង​ និង​ អនុលោម​តាម​បទ​បញ្ជា​ ពី​លោក​មាស​ ច័ន្ទ​ ពិសិដ្ឋ ​ព្រះរាជអាជ្ញា​ អម​សាលាដំបូង​ ខេត្តបន្ទាយមានជ័យ ​។​

លោក​ឧត្ត​សេនី​យ៍​ត្រី ​ចាប ​សុ​ផា​ឬ​ទ្ធិ​ ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយមានជ័យ. បានមានប្រសាសន៍ប្រាប់​ “.សារព័ត៌មាន អប្សរា .ថា ”
​ស្រា​ដែល​រឹបអូស​ទាំងនេះ​ ជា​របស់​ក្លែងបន្លំ​យីហោ​គេ​.(. មានដូចជា :ស្រាក្រហមក្លែងបន្លំម៉ាកសញ្ញាPenfolds Bin 2 Bin 8 Bin707 Bin128 Bin407 Bin389 ស្រាចំនួន២៤៨កេស=១៤៨៨ដប ស្រាក្រហម88ចំនួន ១៣២កេះ=១៥៨៤ដប សំបកប្រអប់៩៣ដុំ=៩៣០សន្លឹក ស្ទុីឃើរ៥២ដុំ=៥២០០សន្លឹក សំបកកេស៤០០ដុំ=១០០០០កេស ក្លែក្លាយ (កម្មសិទ្ធបញ្ញា) ។

ពោល​គឺ​គេ​យក​ស្រា​ថោក​ ទៅ​ច្រកចូល​ដប​ឬ​កេស យីហោ​ស្រា​ដែល​មាន​តម្លៃ​ថ្លៃ​ ដើម្បី​លក់​ចេញ​បាន​ចំណេញ​ច្រើន។
លោក​ស្នង​ការ​រង​ បញ្ជាក់​ថា​- ទីតាំង​ខាងលើ គឺ​ធ្វើ​ឡើង​ដោយ​ អនុលោម​តាម​ បទ បញ្ជា​ពី​លោក​មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ ក្រោយ​ពី​សមត្ថកិច្ច​តាមដាន​អស់​ជា​ច្រើន​ខែ​មក​ហើយ ​។

​ប្រភព​បន្ត​ថា​ ការ​បង្ក្រាប​នេ​អ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​ក្រុមហ៊ុន​នាំ​ចូល​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​។ ​
លោក​បញ្ជាក់​ថា​ ក្រោយ​បញ្ចប់​កា​ត្រួតពិនិត្យ​និង​ហៅ​ម្ចាស់​យក​ទៅ​សាកសួរ ​និង​បញ្ជូន​ទំនិញ​ដែល​រក​ឃើញ​ទាំងនេះ ​ទៅ​កា​រិ​យា​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ បន្ទាយមានជ័យ ដើម្បី​ចាត់ការបន្ត​និ​តិ​វិធី​ច្បាប់ផងដែរ ។

​គួរ​បញ្ជាក់​ថា​ ទីតាំង​លក់​ស្រា​ ចម្រុះ​យីហោ​ មាន​ច្រើន​កន្លែង​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ពិសេស​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ប៉ុន្តែ​មិនដឹង​ថា​ មាន​ស្រា​ក្លែងបន្លំ​ដូច​ ករណី​ខាងលើ ​ឬ​យ៉ាងណា​នោះ​ទេ ​។​
បើ​តាម​ប្រភព​ ពីប្រជាពលរដ្ឋ ថា ហាង​ដែល​កំពុង​ត្រូវ​សមត្ថកិច្ច​ ចុះបង្ក្រាប​នេះ ​​អតីត​ជា​អ្នកលក់​ ស្រា​បារី​ និង​ភេសជ្ជៈ​គ្រប់មុខ​នៅ​ក្បាលស្ពានច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ព្រំដែន កម្ពុជា,ថៃ.ផងដែរ.។(ដោយ.ចាន់ថន./095 94 9325/ 071 81 22225.).។