នៅព្រឹកនេះ មានបើក កិច្ចប្រជុំបើកយុទ្ធនាការវគ្គ បណ្តុះបណ្តាល និងធ្វើការ ផ្សព្វផ្សាយអំពី បច្ចេកទេស ជួសជុលនិងថែទាំផ្លូវ និងកម្មពិធីថែទាំផ្លូវ. ROAD CARE Mobile APP…!!

 

 

ខេត្តបន្ទាយមានជ័យ ៖លោកគឹមសុវណ្ណ ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានបើកកិច្ច ប្រជុំស្តីពីកិច្ចការបើកយុទ្ធនាការ វគ្គបណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេស ជួសជុលនិងថែទាំផ្លូវនិងកម្មពិធីថែទាំផ្លូវ ROAD CARE MobileAPPដោយ មានការចូលរួម លោកយិនសិរីវុធ ប្រធានវិទ្យាស្ថាន ជាតិបណ្តុះ បណ្តាល បច្ចេកទេស សាធារណៈការ និងដឹកជញ្ជូន ។ លោកអៀមប៊ុនថន គ្រូឧទ្ទេសពី អគ្គនាយដ្ឋាន បច្ចេកទេស មន្ត្រីនគរបាល និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូន ខេត្តមាន ចំនួន១០៩នាក់ នៅព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំមន្ទីរសាធារណៈការ ដឹកជញ្ជូនខេត្តស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រជុំនោះលោកគឹមសុវណ្ណ បានមានប្រសាសន៍ថា ៖ ការបើកកិច្ចប្រជុំយុទ្ធនាការ វគ្គបណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេស ជួសជុលនិងថែ ទាំផ្លូវនិង កម្មពិធីថែ ទាំផ្លូវ ROAD CARE Mobile APP នេះជាត្រីវិស័យបច្ចេកទេសវិទ្យាទំនើបសំរាប់ ក្នុងការតាមដាននូវបណ្តាញហេដ្ឋារចនា សម័្ពន្ធផ្លូវថ្នល់និងការដឹកជញ្ជូន ប្រកបដោយ និរន្តរភាព និងទទួលបាននូវការផ្តល់ព័ត៍មាន ត្រឡប់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា កម្មវិធីនេះសំដៅលើការ តាមដានប្រមូលផ្តុំ ព័ត៌ មានស្តីពីស្ថានភាព ខូចខាតផ្លូវជង្ហុក សំបុកមាន់ ពីសាធារណ ជនទូទៅ ដែលបានជួយចូលរួម រាយកាណ៍មកក្រសួង បន្ថែមលើចំណុចខ្វះខាត ដែល ក្រុមអ្នកតាមដានការងារថែ ទាំប្រចាំរបស់ ក្រសួងនិងអង្គភាពពាក់ព័ន្ធ អនុវត្តមិនបានទាន់ ពេលវេលាហើយ ព័ត៍មានដែលទទួលបាន តាមរយៈសាធារណៈជន គឺជាព័ត៍មានដ៏ចំបងដែលយើង មិនអាចខ្វះបានហើយ ក្រសួងនិងធ្វើការវិនិច្ឆ័យ ជួសជុលឆ្លើយតប ឲ្យបានទាន់ ពេលវេលា ក្រោយពីទទួលបានព័ត៍មាននេះភ្លាមផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោក យិនសិរីវុធ បានមានប្រសាសន៍ដែរថាការបើកកិច្ចប្រជុំយុទ្ធនាការ វគ្គបណ្តុះបណ្តាល និងធ្វើការផ្សព្វផ្សាយ អំពីបច្ចេកទេស ជួសជុលនិងថែទាំផ្លូវ និងកម្មពិធីថែទាំផ្លូវ ROAD CARE Mobile APP .នេះក្នុងគោលបំណងដើម្បីជំរុញ ការងារថែទាំផ្លូវថ្នល់ឲ្យ មានគុណភាព និងប្រសិទ្ធភាពនិងអនុវត្ត ឲ្យបានទាន់ពេលវេលា ក៏ដូចជារក្សាស្ថានភាព ផ្លូវថ្នល់ទាំងអស់ កុំឲ្យមានជង្ហុកសំបុក មាន់នៅលើដងផ្លូវ សំដៅងាយស្រួលក្នុងការធ្វើចរាចរ សន្សំសំចៃទាំងអស់កុំឲ្យមាន ជង្ហុកសំបុកមាន់នៅលើដងផ្លូវ សំដៅងាយស្រួលក្នុងការធ្វើ ដំណើរកាត់បន្ថយការ ចំណាយលើការជួសជុល យានយន្ត និង ធ្វើឲ្យមានសុវត្តិភាព​និងផាសុខភាព ដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ផងដែរ។ លោកបានបង្ហាញយ៉ាងមុតមាំថាបទបង្ហាញស្តីពីការបណ្តុះបណ្តាលនិងផ្សព្វផ្សាយអំពីបបច្ចេកទេសជួសជុលនិងការថែទាំផ្លូវថ្នល់ដែល និងផ្តល់ជូនដោយមន្ត្រីជំនាញរបស់នាយកដ្ឋាន ផ្លូវថ្នល់និងនាយកដ្ឋានព័ត័មានវិទ្យា និងផ្សព្វផ្សារជាសាធារណៈ ដើម្បីជួយពង្រឹងសមត្ថភាព បន្ថែមទៀតដល់មន្ត្រីជំនាញ​នៃសាធារណៈការ និងដឹកជញ្ជូន ជម្រុញឲ្យបានសម្រេច នូវគោលដៅជាយុទ្ធសាស្ត្ររបស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងប្រែក្លាយ ផ្លូវថ្នល់ដែល​គ្មានជង្ហុក សំបុកមាន់ទៀតផង។( ដោយ លោក ម៉ែន  ច័ន្ទ ដារ៉ា )។