រងការរិះគន់ពីប្រជាពលរដ្ឋ !!!មិនមានការជួសជុល ទេផ្លូវក្នុងក្រុងបានលុង ខេត្តរតនគិរី..!!!

 

 

 

ខេត្តរតនគិរីៈ ប្រជាពលរដ្ឋ រិះគន់ ផ្លូងថ្នល់ក្នុងក្រុងបានលុងរងការខូចខាតគ្រប់កន្លែងទាំងអស់រយៈពេល ២.៣ឆ្នាំមកហើយ បន្ទាប់ពីលោក សូរ សំណាង អតីតប្រធានមន្ទីរសាធារណៈការណ៍ និងដឹកជញ្ជូនខេត្តបានចូលនិវត្ត ហើយលោក ស៊ុន ប៉ូលីន ចូលកាន់តំណែង ជាប្រធានមន្ទីរ សាធារណៈការណ៍ និងដឹកជញ្ជូនថ្មី។
ផ្លូវថ្នល់ក្នុងក្រុងបានលុង រងការខូចខាតស្ទើរគ្រប់ ន្លែងទាំងអស់ រយៈពេលជាង ២ឆ្នាំកន្លងទៅហើយ ដោយមិនមានការថែទាំ ឬជួសជុលអ្វីឡើយ ស្របពេល២ឆ្នាំកន្លងទៅនេះ មានភ្លឿងធ្លាក់ជោគជាំ បណ្ដាលឲ្យផ្លូវថ្នល់មួយចំនួនរងការខូចខាតកាន់ខ្លាំងទៅៗ ធ្វើឲ្យផ្លូវមួយចំនួនក្នុង ខេត្តពិបាកក្នុងការ ធ្វើដំណើរយ៉ាងខ្លាំង។
ជុំវិញករណីផ្លូវក្នុងបានលុង មិនមានការថែទាំ និងជួសជុលនេះ លោកប្រធានការិយាល័យ បច្ចេកទេស នៃមន្ទីរសាធារណៈការណ៍និង ដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩នេះថា កាលពីមុនផ្លូវថ្នល់ ក្នុងក្រុងបានលុង ក្រោមការថែទាំ និងជួលជុលរបស់ មន្ទីរសាធារណៈការណ៍ខេត្ត ក៏ប៉ុន្តែក្រោយមក ផ្លូវថ្នល់ទាំងនេះត្រូវថ្នាក់ជាតិ បានដាក់ឲ្យ ស្ថិតនៅ ក្រោមការ ថែទាំពីសាលាខេត្តវិញ។
ដោយឡែក លោក នាង សំអាត នាយករដ្ឋបាល សាលាខេត្តរតនគិរី ក៏បានឲ្យដឹងតាម ទូរស័ព្ទនៅ ព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៩នេះដែរថា ផ្លូវថ្នល់ក្នុង ក្រុងបានលុង ក្រោមការថែទាំ ជួសជុល ពីមន្ទីរសាធារណៈ ដដែលទេ គ្រាន់តែកញ្ចប់ ថវិការរបស់ខេត្ត។ លោកបានបញ្ជាក់ទៀតថា ចំពោះផ្លូវដែលបែកចេញពីថ្នល់ជាតិលេខ៧៨ ទៅតាមបណ្ដាស្រុក ដូចជាផ្លូវបែកចេញពី ថ្នល់ជាតិលេខ៧៨ ទៅស្រុកវើនសៃ ស្រុកតាវែង ក្រោមការ ថែទាំ ជួសជុលរបស់មន្ទីរ សាធារណៈការណ៍ ជាកញ្ចប់ថវិការរបស់ ក្រសួងតាមរយៈមន្ទីរសាធារណៈការណ៍។ ចំណែកផ្លូវក្នុងក្រុងបានលុងក្រោមការជួសជុល ថែទាំរបស់មន្ទីរសាធារណៈការណ៍ខេត្តដូចគ្នា ក៏ប៉ុន្តែកញ្ចប់ថវិការរបស់សាលាខេត្ត។

លោកបានបន្តទៀតថា រដូវរាំងខាងមុខនេះ សាលាខេត្តនឹងរៀបចំជួសជុលឡើងវិញហើយ។
បើទោះជាយ៉ាងណា រយៈពេល២.៣ឆ្នាំកន្លងមកនេះ មិនមានការថែទាំជួលជុលនោះទេ បណ្ដាលឲ្យ ផ្លូវថ្នល់ក្នុងក្រុង រងការខូចខាតកាន់តែខ្លាំងឡើងៗ ធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងបានលុង លំបាកក្នុង ការធ្វើដំណើរ ពិសេសខេត្តរតនគិរី ជាខេត្តតំបន់ ទេសចរណ៍ ធ្វើឲ្យភ្ញៀវមួយចំនួន មាន ការរិះ គន់ផងដែរ ។(
ដោយ  ផុន សា បឿន.)!!