ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន.និង លោកជំទាវ ម៉ែ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន -ប្រមូលបច្ច័យបានចំនួន,៥៨,លានរៀល,ដើម្បីយកទៅកសាងវត្តបន្ត..!!!

 

 

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន.និង លោកជំទាវ ម៉ែ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន -ប្រមូលបច្ច័យបានចំនួន,៥៨,លានរៀល,ដើម្បីយកទៅកសាងវត្តបន្ត..!!!
—–
ចេញផ្សាយ : នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ដោយៈ”. អង្គភាព សារព័ត៌មាន អប្សរា .”
ការិយាល័យនិពន្ធ. : 012 807225 /071 81 22225…!!!
—(ដោយ.លោក ម៉ែនច័ន្ទ ដា រ៉ា- )..!!

ខេត្តបន្ទាយមានជ័យ : នៅ ថ្ងៃវេនទី៥ធ្វើ នៅ វត្តប្រាសាទ ស្រះកណ្តាលខ្ចាស់ .ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកសភាមណ្ឌលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និង លោកជំទាវ ម៉ែម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិង លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី និងមន្ត្រីជាន់ខ្ពស់ ឯកឧត្តម លោកជំទាវ លោកលោកស្រី មន្រ្តីរាជការទូទាំងខេត្ត ព្រមទាំងពុទ្ធបតិស័ទចំណុះជើងវត្ត បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន បានផ្តួចផ្តើមធ្វើពិធីបុណ្យកាន់បិណ្ឌវេនទី៥ប្រមូលបានបច្ច័យបបានចំនួន៥៨លានរៀល ដើម្បីយកទៅកសាងក្នុងវត្តប្រាសាទស្រះកណ្តាលខ្ចាស់បន្ត និងថ្វាយទៀនធូបចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសនិងក៏ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មានមាតា បិតា ជីដូន ជិតា និងញាតិទាំងឡាយក្នុងវត្តសង្សានេះផងដែរ។
ក្នុងពិធីបុណ្យវេនទី៥នៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់ នាពេលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ​ពេញលេញ ក្រោមការថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យពិសេស វិស័យព្រះពុទ្ធសាសនា។ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍បន្តទៀតថា ក្នុងនាមឯកឧត្តជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នៅក្នុងឱកាសបុណ្ឌភ្ជុំបិណ្ឌនេះ ឯកឧត្តម តែងតែយកចិត្តទុកដាក់ជួយដល់ពលរដ្ឋជួបប្រទះ ដូចជាខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះភ្លើងឆេះផ្ទះ ទុរគតជន និងពលរដ្ឋរងគ្រោះដោយបង្ការផ្សេងៗទៀតជា ពិសេសអ្នកមានជម្ងឺជួបការលំបាកនៅក្នុងមូលដ្ឋាន ជនក្រីក្រនៅតាមមូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ ថាពលរដ្ឋល្អត្រូវប្រព្រឹត្តិតែអំពើល្អ សុចរិត និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន ជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗជៀសមិនផុតឡើុយ។ដូច្នេះត្រូវបន្តកសាងអំពើល្អ ជៀសឲ្យឆ្ងាយនូវអបាយមុខគ្រប់ប្រភេទដូចជាល្បែងសីុសងជាដើម។
ក្នុងនោះលោកអាចារ្យប្រាក់សុភ័តបានមានប្រសាសន៍ក្នុងពិធីបុណ្យភ្ជុំបិណ្យនេះថាបុណ្យភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេក្នុងចំណោមបុណ្យធំៗជាប្រពៃណីខ្មែរច្រើនទៀតដែលប្រជាពលរដ្ឋបានគោរពបូជាឥតមានខ្ចោះ នៅក្នុងប្រទេសកម្ពុជាយើងនេះ ពិធីបុណ្យភ្ជុំបិណ្ឌនេះគេចាប់ផ្តើមធ្វើវេនបុណ្យទី១ នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ជាថ្ងៃបិណ្ឌធំបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
ក្នុងពិធីនោះមានពុទ្ធបរិស័ទប្រជាជន បាន​បូជា​ទៀន​ធូប​ផ្កាភ្ញី​ចំពោះ ព្រះ​រតនត្រៃ​សមាទាន​សីល ធ្វើ​កិច្ច​នមស្សការ​បង្សុកុល​ព្រមទាំង​បាន​នាំយក​នូវ​បច្ច័យ​ទេយ្យទាន​គ្រឿងឧបភោគ​បរិភោគ ភេសជ្ជៈ ផ្លែឈើ បាយ​សម្ល នំចំណី ជាច្រើន​មុខ​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​នូវ​ផលានិសង្ស​ជូន​ទៅ​ដល់​វិញ្ញានក្ខន្ធ​បុព្វការី​ជន​មាន​ មាតាបិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន។
ហើយការធ្វើបុណ្យកាន់បិណ្ឌនេះដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់​ឥស្សរជន វីរជន យុទ្ធជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និងប្រជាជន ស្លាប់កាលពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយ​ជាពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់​ឲ្យ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។
នៅឪកាសបុណ្យភ្ជុំបិណ្ឌនេះ។ក្រោយពីបានបញ្ចប់នៅកម្មវិធីបុណ្យវេនទី៥នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ ម៉ែម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានធ្វើការចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួមកាន់បិណ្ឌវេនទី៥នេះក្នុង ១នាក់ ៗ.ទទួលបានសារុង១និង ថវិការ១ម៉ឺនរៀលផងដែរ។