យុវជន ម្នាក់ត្រៀម យក គ្រឿងញៀន ជិតកន្លះគីឡូក្រាម ទៅលក់ចែកចាយ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បង្រ្កាបបាន…!!!

 

 

ខេត្តបន្ទាយមានជ័យ
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកកម្លាំង១ក្រុមចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ និង រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ពេលទៅដល់ចំណុចជិតភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមនុស្សប្រុស ស្រី ២នាក់ កំពុងឈរនៅកន្លែងទី ងងឹតអាវុធហត្ថសង្ស័យឃាត់ខ្លួន ដើម្បីត្រួតពិនិត្យស្រាប់តែប្រទះឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន១៣ថង់ នៅក្នុងបំពង់ជ័រពណ៌ខៀវ ក្នុងនោះមាន៩កូនថង់តូច និង៤ថង់ធំ ស្មើនឹងទម្ងន់សរុប ៤៥៤,២ក្រាមព្រមទាំងដកហូតទូរស័ពដៃ្ទចំនួន២គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ប្រាក់ខ្មែរចំនួន៤ម៉ឺនរៀល និងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននៅវេលាម៉ោង៣រសៀុំ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ។លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថាជនសង្ស័យទាំង២នាក់នេះ១ឈ្មោះ ពេក ហេន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកលក់ (២)មានឈ្មោះ អុីម សុខណា ភេទស្រី អាយុ១៥ឆ្នាំ រស់នៅបន្ទប់ជួលក្នុងភូមិមិត្តភាព សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទិញយកទៅជក់។ ក្រោយមកក៏បាន បញ្ជូនជនសង្ស័យទាំងពីរនាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានបញ្ជាក់ឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកក៏បានចាត់ឲ្យជំនាញការិយាល័យបទល្មើសគ្រឿងញៀនខេត្ត ធ្វើការសាកសួរចម្លើយបន្ថែម ជនសង្ស័យឈ្មោះ ពេកហេន ភេទប្រុស បានឆ្លើយសារភាពថា កន្លងមកខ្លួនបានរកសុីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះជាយូរមកហើយ។ ហើយគ្រឿងញៀនដែលគេយកមកលក់បន្ត គឺទិញពីក្មេងជនជាតិថៃម្នាក់ ដែលជាអ្នកកាន់គ្រឿងញៀន ឲ្យជនជាតិថៃម្នាក់ទៀត ដែលរូបគេពុំបានស្គាល់ឡើយ។ ចំណែកជនសង្ស័យម្នាក់ទៀត មានឈ្មោះ អុី សុខណា ភេទស្រី បានឆ្លើយសារភាពថា រូបគេពុំបានជាប់ពាក់ព័ន្ធនឹងការជួញដូរនេះទេ គឺនាងបានមកទិញគ្រឿងញៀនពីឈ្មោះ ពេក ហេន ដើម្បីយកទៅប្រើប្រាស់តែប៉ុណ្នោះ។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្តទៀតថា តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ និងយោងតាមការធ្វើតេស្តទឹកនោមជនសង្ស័យទាំងពីរនាក់ អាចធ្វើការចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យទាំងពរីនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់។