
នគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ ជាជនជាតិថៃចំនួន១០នាក់ក្នុងនោះស្រី៤នាក់ ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន១០.៧៤៧គ្រាប់
ក្រុងប៉ោយប៉ែត ៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតឃាត់ខ្លួន ជនសង្ស័យជាជនជាតិថៃចំនួន១០នាក់ ក្នុងនោះស្រី៤នាក់ដែលជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន១០.៧៤៧គ្រាប់ត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ. នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យជាជនជាតិថៃ១០នាក់ក្នុងនោះមានស្រី៤នាក់ មាន១.ឈ្មោះ ចាក់ គីត ភេទប្រុសអាយុ៤១ឆ្នាំ ២.ឈ្មោះ សុ ផាកន ភេទប្រុសអាយុ៣០ឆ្នាំ ៣.ឈ្មោះ ធុង ឆៃ ភេទប្រុសអាយុ៣៩ឆ្នាំ ៤.ឈ្មោះ គីត ធីផុប ភេទប្រុសអាយុ២៥ឆ្នាំ ៥.ឈ្មោះ សាវ៉ាន់ ភេទប្រុសអាយុ៣២ឆ្នាំ ៦.ឈ្មោះ ចេស សាដា ភេទប្រុសអាយុ៣៨ឆ្នាំ ៧.ឈ្មោះ ប៉ា វីឆាត ភេទស្រីអាយុ៣៨ឆ្នាំ ៨.ឈ្មោះ ឈុន ធីឆាវ ភេទស្រីអាយុ៣១ឆ្នាំ ៩.ឈ្មោះ ផន ភិម៉ុន ភេទស្រីអាយុ៣៩ឆ្នាំ ១០.ឈ្មោះ ផិត ទិម៉ា ភេទស្រីអាយុ៣៥ឆ្នាំដែលស្នាក់នៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ. ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនជាតិថៃជាបន្តបន្ទាប់បានចំនួន១០នាក់ ក្នុងនោះមានស្រី៤នាក់និង រឹបអូសគ្រឿងញៀន ប្រភេទគ្រាប់មេតំហ្វេតាមីនWYហៅយ៉ាម៉ាចំនួន១០.៧៤៧គ្រាប់និងគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២៦ ថង់ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដែលបង្ក្រាបថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចអគារថ្មី ស្ថិតភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន១០នាក់ ក្នុងនោះស្រី៤ នាក់និងរឹបអូសគ្រឿងញៀន ចំនួន១០.៧៤៧គ្រាប់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាម ច្បាប់។