បែកធ្លាយ ៖ លោក អន ស៊ីនួន  !! មេគយខេត្តកណ្ដាល កំពង់ តែឃុប ឃិត បើកដៃឲ្យ មេឈ្មួញធំៗនាំចូល ទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិន គ្រប់មក ពីរប្រទេស វៀតណាម ..!!

 

 

 

ខេត្តកណ្ដាល ៖ តាមប្រភពពី​ សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ និង មន្ដ្រីគយនៅ​ក្រុង​តាខ្មៅ ខេត្ត កណ្ដាល ,បាន​ឲ្យ​ដឹងថា ៖ លោក អន ស៊ី នួន ដែលទើបនិងតែងតាំ ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្ដាកកំពង់ តែមានការឃុបឃិតជាមួយ មេ​ឈ្មួញ សុខ ថៃ, (​ឧកញ៉ា សុខ ថៃ​) នៅតែ​បន្ត​ដឹកជញ្ជូន​ទំនិញ​ពី​ស្រុក​យួន​ចូលមក​ស្តុក​តាម​បណ្ដា​ឃ្លាំង​ជាច្រើន​កន្លែង​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល យ៉ាង​រលូន​ព្រោះ​ មានការ​ឃុបឃិត​ជាមួយ​ ពីរមន្ដ្រីគយពុករលួយ​យ៉ាងពេញបន្ទុក។

ប្រភព​ពីមន្ដ្រីគយខេត្តកណ្ដាល ដែលស្និទ្ធនិងលោក អន ស៊ី នួន បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ សុខ ថៃ ,ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេសវៀតណាម តាម​ច្រក​ទ្វេភាគី​,បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ដឹកជញ្ជូន ​ទំនិញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន​។

ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ មិនអាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ប្រទេសវៀតណាមចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​បានឡើយ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន ស៊ី នួន ប្រធានសាខាគយខេត្តកណ្ដាល កំពង់បើកដៃឲ្យ មេ​ឈ្មួញធំៗ នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ពី​ប្រទេសវៀតណាម យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ និងរាជាធានីភ្នំពេញ មិន​ដែលមាន​សមត្ថកិច្ច​ណា​ចុះទៅ​ត្រួតពិនិត្យ​ទេ ជាពិសេស​ លោក អន ស៊ី នួន ជាប្រធានសាខាគយ​ខេត្តកណ្ដាល កំពង់តែង​រក្សា​ភាព​ស្ងៀមស្ងាត់​។

 

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹងថា លោកអន ស៊ី នួនមិនដែលមានការទប់ស្កាត់ឡើយពីរ ទំនិញ​ដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល ​ពី ​ប្រទេសវៀតណាម  ត្រូវបាន​ដឹកជញ្ជូន​មក​ស្តុក​ទុក​នៅ​២​ទីតាំង​ផ្សេងគ្នា គឺ​មួយកន្លែង​នៅផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ  និង រាជធានីភ្នំពេញ ហើយ​ឃ្លាំង​ មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​ លោកប្រធានសាខាគយខេត្តកណ្ដាល បានបន្ថែម ទៀតថា ៖ កំពុង ឃុបឃិតជាមួយមេ​ឈ្មួញ សុខ ថៃ ឈ្មួញ​រូបនេះ​តែង​ដឹក ជញ្ជូន​ ទំនិញគេចពន្ធ​. ពី​ព្រំដែន​ខ្មែរ​-​វៀតណាម, នៅ​ច្រក​បាក់ដៃ ,ស្រុក​អង្គរបុរី ,ខេត្តតាកែវ, និង​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ, ស្រុក​កោះធំ ខេត្តកណ្ដាល ព្រោះ​មានការ​ឃុបឃិត ​ជា​ប្រព័ន្ធ​ពី ​មន្ត្រី​គយ យ៉ាងសុខស្រួល។

តាម​ការ​បង្ហើប​ពី​មន្ដ្រីគយ តូចតាចមួយចំនួន នៅក្នុងខេត្តកណ្ដាល និងក្រុម ឈ្មួញ​ មួយចំនួន​បាន​ឲ្យ​ដឹងថា៖  រាល់​ទំនិញគេចពន្ធ​គឺ​មេ​ឈ្មួញ សុខ ថៃ ទទួល​ដឹក​តែ​ទំនិញ​ដែល​ឆ្លងដែន​ចូល​ដី​ខ្មែរ​រួចហើយ ចំណែក​ទំនិញ​នៅក្នុង​ទឹកដី​ វៀតណាម  . មាន​ជនជាតិ​វៀតណាម ,ម្នាក់​ឈ្មោះ យ៉ាំង ជា​អ្នករត់​ការចាត់ចែង​។

ឈ្មួញ​ដែល​ស្និទ្ធ​នឹង​ មេ​ឈ្មួញ សុខ ថៃ បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តតាកែវ និង​ប្រធានសាខាគយខេត្តកណ្ដាល សម្ងំ​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ សុខ ថៃ យ៉ាង​សុខ​ស្រួល​ហើយ​ បណ្ដោយ​ឲ្យ​មេ​ឈ្មួញ សុខ ថៃ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ ឯកឧត្តម  គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រី​គយ ​នៅ​ខេត្តតាកែវ និង​ខេត្តកណ្ដាល ,ដែល​ឃុបឃិត​គ្នា​ឲ្យ​មេ​ឈ្មួញ សុខ ថៃ មក​ដឹកជញ្ជូន​ទំនិញ គេចពន្ធ​យ៉ាង​ពេញ បន្ទុក​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នោ​ក្រុង​តាខ្មៅ ខេត្តកណ្ដាលនិងរាជធានីភ្នំពេញ ខ្លះ​ផង​។

ដោយសារ​ថា​៖ ករណី​សមត្ថកិច្ច​គយ​ក្នុង​ខេត្តតាកែវនិង ខេត្តកណ្ដាល ឃុប ឃិត​ឲ្យ​ មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេចពន្ធ ពី​រប្រទេសវៀតណាម យ៉ាង​រលូន គឺ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរកស៊ី ​របស់​ឈ្មួញ​ដែល​បង់ពន្ធ​ត្រឹមត្រូវ​ទៀង​ផង​។លោក អន ស៊ី នួន មានខ្នងបង្អែករឹងមាំ នៅក្នុងអគ្គនាយកដ្ឋាន គយនិង រដ្ឋាករកម្ពុជា ទើបមិនញញើត ក្នុងការប្រព្រឹត្តអំពើពុក រលួយហើយ កំពុងធ្វើអ្វីៗ ស្រេចតែចិត្តរបស់ខ្លួន នោះផងដែរ ៕

ពាក់ព័ន្ធ និងករណី ខាងលើ អ្នកយកព័ត៌មាន យើងខ្ញុំ ពុំអាច សុំការបំភ្លឺ ពី ក្រុមឈ្មួញ និង ជាពិសេស លោក អន ស៊ី នួន ប្រធានសាខា គយខេត្ត កណ្ដាល.បាន ទេនៅពេលនេះ ។