អនុវត្តន៍យ៉ាងមុឹងម៉ាត់ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ឃាត់ខ្លួន(ចំនួន៩នាក់ )រឹបអូសគ្រឿងញៀន ចំនួន ១៣៨ ថង់តូច
Pl news 095 949325 (Telegram)
ក្រុងប៉ោយប៉ែត ៖ អនុវត្តន៍យ៉ាងមុឹងម៉ាត់ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យ លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកំលាំង ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនចំនួន៩នាក់ និងរឹបអូសគ្រឿងញៀនចំនួន(១៣៨,ថង់តូច )ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកគ្រឿងញៀនក្រុងប៉ោយប៉ែត
បានប្រាប់ ឲ្យ អ្នកយកព័ត៌មាន ដឹងថា ; ការចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំលោកផ្ទាល់បានបង្ក្រាប ៣គោលដៅ ,
ដោយឡែក ការ ឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ និង រឹបអូសគ្រឿងញៀន , ប្រភេទម្ស៉ៅក្រាមសថ្លា ,ចំនួន១៣៨ថង់តូច ,និងគ្រឿងញៀន, ប្រភេទយ៉ាម៉ាចំនួន៥៨គ្រាប់, និងសម្ភារះ ប្រើប្រាស់មួយចំនួន ដែលបង្ក្រាបរយៈពេល២ថ្ងៃជាប់គ្នា , ចាប់ពីថ្ងៃទី២០ ដល់២១ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិត ក្នុងភូមិសាស្គ្រចំនួន៣ សង្កាត់ សង្កាត់អូរជ្រៅ និង សង្កាត់ផ្សារកណ្តាល សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ; បានប្រាប់ដល់ អ្នកសារព័ត៌មាន , ដឹងបន្ថែមទៀតថា ៖ជាការណែនាំនិងដាក់វិធានការ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន រយៈពេល២ថ្ងៃជាប់គ្នាក្នុងភូមិសាស្ត្រ,(សង្កាត់ចំនួន៣ )នៅក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ (ចំនួន៩នាក់ )និងរឹបអូសវត្ថុតាងគ្រឿងញៀន(ចំនួន១៣៨ថង់តូច)និងសម្ភារៈត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ផងដែរ ក្រោយសាកសួរួចហើយ ត្រូវបានកំលាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ផងដែរ ៕