សំណង់មួយកន្លែងមានបញ្ហារវាងម្ចាស់សំណង់និងអ្នកម៉ៅការ  ខេត្តរតនគិរី បង្កមានការភ្ញាក់ផ្អើល  !!!

 

(ដោយ លោក ស៊ិម បឿន )

ខេត្តរតនគិរីៈ សំណង់មួយកន្លែង ដែលមានភាពចំរូងចំរាស់គ្នា រហូតដល់មានការអន្តរាគមន៍ ពីប្រព័ន្ធច្បាប់របស់តុលាការ សម្រេចចេញដីការរក្សាការពារ មិនអនុញ្ញាតិឲ្យអ្នកម៉ៅការសាងសង់បន្ត ហើយអនុញ្ញាតឲ្យម្ចាស់សំណង់ដំណើរការសាងសង់ជាធម្មតាឡើងវិញ។ ចំណែកអ្នកមៅការ បានចោទប្រកាន់ថា ម្ចាស់សំណង់(ម្ចាស់គម្រោង) មិនគោរពតាមកិច្ចសន្យា ដោយបញ្ឈប់អ្នកម៉ៅការ ទាំងមិនបានទូទាត់សាច់ប្រាក់ គ្រាដែលម្ចាស់សំណង់នៅជំពាក់លុយគាត់ ៨ម៉ឺនដុល្លាទៀតផង។

ជុំវិញការចោទប្រកាន់ខាងលើនេះ លោក តាំង នី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាម្ចាស់សំណង់ ដែលបានសាងសង់ផ្ទះល្វែង មួយកន្លែងស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បានឲ្យដឹងថា ការចោទប្រកាន់របស់អ្នកម៉ៅការឈ្មោះ លាស់ វូឌី មិនពិតប្រាកដទេ ផ្ទុយទៅវិញការបញ្ចប់កិច្ចសន្យា រវាងលោក និងអ្នកម៉ៅការ ដោយសារអ្នកម៉ៅការ សាងសង់សំណង់មិនអាចទទួលយកបាន ហើយការសាងសង់សំណង់មានការយឺតយាវ ចំណែកសាច់ប្រាក់ដែលអ្នកម៉ៅការដកយក និងលទ្ធផលសំណង់ដែលសាងសង់បាន មានទុល្យភាពគ្នា បើសិនជាលើស ឬ ខ្វះ មានចំននួនបន្តិចបន្ទួចតែប៉ុណ្ណោះ។

កម្មករសំណង់ ដែលបានធ្វើការសាងសង់តាំងពីអ្នកម៉ៅការមុន រហូតដល់ពេលនេះ បានបញ្ជាក់ថា ចំពោះតម្លៃ ឬសាច់ប្រាក់ដែលលោកអ្នកម៉ៅការដក រវាងម្ចាស់សំណង់ ពួកគាត់មិនដឹងទេ ក៏ប៉ុន្តែសំណង់គិតត្រឹម អ្នកម៉ៅការចាស់ មិនទាន់បាន ៥០%ទេ ហើយពួកគាត់សាងសង់បន្តរហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បាន៨០%ទៅ៩០%ហើយ។ ពួកគាត់បានបន្តថា កាលពីអ្នកម៉ៅការចាស់ សម្ភារៈសំណង់មិនគ្រប់គ្រាន់ ធ្វើឲ្យពួកទំ នេរមិន មានការ ងារធ្វើ  ហើយពួកគាត់ខ្ចីប្រាក់សម្រាប់ហូបចុកប្រចាំថ្ងៃ ក៏មិនបានគ្រប់គ្រាន់ដែរ។

ជុំវិញករណីខាងលើនេះ លោក លាស់ វូឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ផ្ទះលេខៈ ១៧០២ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកម៉ៅការ សំណង់ឲ្យលោក តាំង នី បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះថា លោក តាំង នី ពិតជាជំពាក់លុយថ្លៃសាងសង់ចំនួន៨ម៉ឺនដុល្លា ពិតប្រាកដមែន។ លោកបានបន្តថា ការបញ្ឈប់មិនឲ្យលោកម៉ៅការសាងសង់បន្តនោះ លោកមិន បាន ដឹ ងទេ គ្រាន់តែថ្ងៃមួយដល់ដំណាក់កាលដែលលោកត្រូវដកលុយក្រោយការងាររួចហើយ ដើម្បីទិញសម្ភារៈសំណង់ និងបើកឲ្យជាង ធ្វើការងារសាងសង់បន្ត ក៏ប៉ុន្តែលោកខលទៅលោក តាំង នី មួយអាទិត្យ គាត់មិន លើកទូរ ស័ព្ទ ទេ  បន្ទាប់មកលោកក៏បានមកខេត្តរតនគិរីថ្ងៃទី២៣ ស្រាប់តែឃើញគេបិតលិខិតរក្សាការពារ មិនឲ្យលោកចូលសាងសង់បន្តទេ ដោយមិនមានការជូនដំណឹង ឬមានដំណោះស្រាយណាមួយនោះទេ។ លោកបញ្ជាក់ទៀតថា ចំពោះលោក តាំង នី ថាលោកសាងសង់សំណង់មិនអាចទទួលយកបាន សាងសង់មានការយឺតយាវ និងការដកប្រាក់ ទុល្យភាពនិងសំណង់នោះ លោកសុំមិននិយាយ លោកជឿជាក់លើច្បាប់ លើតុលាកា ចាំដោះស្រាយគ្នានៅតុលាការចុះ ពីព្រោះលោកមានភស្ដុតាងគ្រប់គ្រាន់ សម្រាប់ដោះស្រាយគ្នានៅតុលាការ ផងដែរ ៕   (ដោយ ស៊ិម បឿន )។