សាលាដំបូងខេត្តស្ទឹងត្រែង ធ្វើពិធីបើក កញ្ចប់គ្រឿង ញៀន ប្រាំខេត្ត នៅប៉ែក ភូមិភាគ ឥឦសាន, សរុបជិត២០០គីឡូក្រាម !!!

 

 

ខេត្តស្ទឹងត្រែង ៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ៖ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅ សាលាដំបូង ខេត្តស្ទឹងត្រែង, មានការបើកកញ្ចប់ គ្រឿង ញៀន ,ជិត២០០ គីឡូគ្រាម, ក្រោម អធិបតីភាព លោក អនុរដ្ឋលេខាក្រសួងយត្តិធម៍ និង តំណាងក្រសួងមហាផ្ទៃ រួមមាន វត្តមាន លោកជ្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ អយ្យការអមសាលា ដំបូងខេត្តស្ទឹងត្រែង ជាម្ចាស់ផ្ទះ រួមទាំង មន្ត្រីកងរាជអាវុធហត្ថ និង មន្ត្រីនគរបាល មកពី បណ្តាខេត្ត ទាំងប្រាំ ព្រម ទាំងមន្ត្រីជំនាញ ចូលរួមដឹកនាំបើក វត្ថុតាង និង ជា សាក្សីក្នុងការ បើក ហឹបសំណាក រួចថ្លឹងឲ្យបានត្រឹមត្រូវ ទៅតាម ច្បាប់ ជាក់ស្តែង។

លោក អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៍ បានបញ្ជាក់ថា ៖ក្នុងការបើក សំណាក កញ្ចប់គ្រឿង ញៀន, នេះ គេធ្វើឡើងត្រូវ ប្រយ័ត្នប្រយ៉ែង ជៀសវាងនូវការរិះគន់ របស់បងប្អូន ប្រជាពលរដ្ឋ មួយចំនួន, គាត់ឆ្ងល់ថា ,ចាប់និងបង្ក្រាបបានគ្រឿងញៀន ហើយយកទៅណាអ្នកខ្លះថា មិន ដែល ឃើញ យកមកដុតកំទេចចោល អ្នកខ្លះទៀតថាយក ម្សៅមកដុត តំណាង ជា និមិត្មិរូប នោះទេ។

ទើបលោកសុំការអនុញ្ញាតពី ប្រមុខរាជរដ្ឋាភិបាល ដើម្បីបើកកញ្ចប់ សំណាក ថ្នាំញៀន គ្រប់ប្រភេទ​ មានប្រភេទ ,មេតាំមីន, មានប្រភេទម្សៅពណ៍,សរក្រាម ,ប្រភេទម៉ាទឹកកក និងប្រភេទ ជាគ្រាប់ ។
នេះដើម្បីបង្ហាញនៅ មុខ សាធារណៈជនឲ្យបានឃើញ និងដឹងច្បាស់ រួចធ្វើពិធីដុត បំផ្លាញ ចោល នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៩ ដែលជាទិវាកំចាត់ និងលុបបំបាត់ គ្រឿងញៀន ទូទាំងប្រទេស ដែលប្រារពធ្វើនៅចំណុច ប្រលានយន្តហោះ ស្ថិតក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង។

ត្រូវឆ្លើយថាទេចំពោះថ្នាំញៀន ថ្នាំញៀនបំផ្លាញគ្រួសារអ្នក ថ្នាំញៀនបំផ្លាញ អណាគត នឹង ជីវិតអ្នក ,៕