លោក( នី កាចាញ )បាននិងកំពុងនាំគ្រឿងចក្រ និងកៀងគរបក្ខពួក ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ ក្នុង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូល យកឈើ ដឹកជញ្ជូន ទៅលក់ឲ្យ ឈ្មួញវៀតណាម យ៉ាងរលូន .?

 

 

ខេត្តរតនគិរី៖ តាមប្រភព ព័ត៌មាន មន្ត្រី ក្នុងខេត្តរតនគិរី ព្រមទាំង ប្រជាពលរដ្ឋផងនោះ​ បានឈឺឆ្អាល ជំនួស រាជរដ្ឋាភិបាល ថា​ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ទៅកាន់ ប្រទេសវៀតណាម​ ពិតជាមិនស្ងាត់ទេ ជាពិសេសនៅក្នុង ខេត្តរតនគិរីតែម្ដង គឺមេឈ្មួញ រកស៊ីឈើ ខុសច្បាប់, លោក( នី កាចាញ )បាននិងកំពុងនាំគ្រឿងចក្រ និងកៀងគរបក្ខពួក ចូលទៅក្នុងតំបន់ ព្រៃសហគមន៍ ពីរកន្លែងស្ថិតនៅក្នុង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីប្រមូល យកឈើ ដឹកជញ្ជូន ទៅលក់ឲ្យឈ្មួញវៀតណាម។

មេឈ្មួញឈើខុសច្បាប់ឈ្មោះ នី កាចាញ បានធ្វើសកម្មភាពដឹក ជញ្ជូនឈើប្រណីត ជាទ្រង់ទ្រាយធំ ចេញពី ស្រុកអូរជុំ ឆ្លងកាត់ ក្រុងបាលុង ឆ្ពោះទៅកាន់ ច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដាវ ដោយដឹកតាម រថយន្តយីឌុបភ្លៅ៦ ប៉ុន្តែ ជាបន្តបន្ទាប់ ទៀតរហូតសព្វថ្ងៃ ឈ្មួញរូបនេះ បានប្តូររូបភាពដឹកជញ្ជូនឈើប្រណីត ដោយខុសច្បាប់តាម រថយន្តប្រភេទទេសចរណ៍វិញ ចូលទៅលក់ក្នុងទឹកដី វៀតណាម តាមច្រកទ្វារ ព្រំដែនអន្តរជាតិអូរយ៉ាដាវ ដោយ មានការឃុបឃិត ពីសមត្ថិកិច្ច និងអាជ្ញាធរ ខេត្តរតនគិរី។

ប្រជាសហគមន៍ ការពារព្រៃឈើ បានបញ្ជាក់ យ៉ាងច្បាស់ថា សកម្មភាពកាប់ឈើ ដោយខុសច្បាប់នេះ គឺស្ថិតនៅក្បែរ ភូមិបាដល ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយប្រើរថយន្ត បង្កុងដឹកឈើ ហុបមូល ទើបតែកាប់បានថ្មីៗស្រស់ៗ ពីដែនព្រៃឈើសហគមន៍ ផងដែរ ។

 

ទាក់ទិននឹងការកាប់ឈើ នៅព្រៃសហគមន៍ ក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី នេះទៀតសោត គឺ លោក​ នី កាចាញ បានឱ្យ ឈ្មោះ ប៉ិច ជាអ្នកផ្ដល់( លុយ រាប់ម៉ឺនដុល្លារ ) ទៅឲ្យប្រធានសហគមន៍ ឈ្មោះ រចំ ស្មើល ដើម្បីបើកដៃឲ្យមេឈ្មួញឈើ ទុច្ចរិតទាំងនេះ អាចនាំគ្រឿងចក្រ និងកម្មករចូលទៅកាប់ បំផ្លាញព្រៃឈើ សហគមន៍ទាំង បំពានច្បាប់ រួចហើយដឹកចេញទៅកាន់ប្រទេសវៀតណាម។

សូមបញ្ជាក់ថា មេឈ្មួញឈើ ឈ្មោះ នី កាចាញ​ នេះ​ គឺល្បីឈ្មោះ មិន ចាញ់ ឈ្មយញដ៏ទៃ នោះទេ ព្រោះជននេះ (ជា អតីតមេភូមិ) ដឹងចិត្តមនុស្ស ក្នុងមូលដ្ឋានដែលគេធ្លាប់រស់នៅ ដូច្នេះមាន លទ្ធភាព កាប់និងដឹកជញ្ជូនឈើនច្រើន។​

មេឈ្មួញឈើ នី កាចាញ ធ្លាប់បានជួលកម្មករ សំរុកលួចកាប់ ឈើ យ៉ាងកក្រើក នៅក្បែរភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ រហូតដល់បង្គោល១៤ និង១៥ ក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស ដោយអូសឈើហុបមូល តាមរថយន្តកែច្នៃ ចូលក្នុងទឹកទន្លេសេសាន រួចបណ្តែតជាក្បូន ឆ្លងដែនចូល ទៅក្នុងទឹកដី វៀតណាម ដូចហែកឋិន ប៉ុន្តែគ្មានមន្ត្រី និង សមត្ថកិច្ចណាហ៊ាន ក្អកជាមួយមេឈ្មួញ រូបនេះឡើយ។

ដោយ សារអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មិនមានវិធាន ការផ្លូវច្បាប់ ឲ្យបានតឹងរ៉ឹង ចំពោះសកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនផល អនុផលព្រៃឈើនៅក្នុង ខេត្តរតនគិរី នេះហើយ​ ទើបក្រុមឈ្មួញឈើទុច្ចរិត នាំមុខដោយ លោក នី កាចាញ នៅតែបន្ត សកម្មភាពកាប់បំផ្លាញ ព្រៃឈើក្នុង ដែនសហគមន៍ មានទីតាំងស្ថិត នៅក្នុងស្រុកអណ្ដូងមាស រួចដឹកជញ្ជូន ឈើ ហុបប្រ មូលទាំងនេះ ឆ្លងដែនទៅលក់ ក្នុងទឹកដីវៀតណាម ដោយមិនញ ញើតច្បាប់ឡើយ ព្រោះពួកគេមាន ការឃុបឃិត គ្នាជា លក្ខណៈប្រព័ន្ធ រួចទៅហើយ ទើបដឹក ជញ្ជូន ឈើរលូន បែបនេះ៕

 

ពាក់ព័ន្ធនឹង សកម្មភាពនៃការ ដឹកជញ្ជូនឈើ ឆ្លងដែនទៅប្រទេសវៀតណាម ខាងលើនេះ ( គេហទំព័រ សារព័ត៌មាន , ភី ,អិល ,ញូវ ,pl news ).យើងខ្ញុំពុំ អាចសុំការបំភ្លឺ ពី លោក នី កាចាញ  និង អាជ្ញាធរ, ភូមិ ឃុំ ,ស្រុក​ ,ក្នុង ,ខេត្ត​រតនគិរី ,បានឡើយណៅពេល នេះ ..?  ៕