នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ,ព្រឹកនេះ , មានការបញ្ជូនអ្នកទោសជនជាតិថៃ ចំនួន ៣២នាក់, ពីកម្ពុជា-ទៅប្រទេសថៃវិញ 

 

 

 

==

ភីអិលញូវ plnews

Tel .095 94 93 25 (Telegram)

==

ក្រុងប៉ោយប៉ែត : តាមប្រភពព័ត៌មាន ពី មន្ត្រី នគរបាល ចំរុះបាន ឲ្យ ” អ្នកសារព័ត៌មាន pl news ” ដឹងថា : នៅព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង ០៩.០០នាទី នេះ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានការបញ្ជូនអ្នកទោសជនជាតិថៃ ចំនួន ៣២នាក់ ស្រី ១៨នាក់ ក្នុងនោះមានអ្នកទោសស្រី ១នាក់មានជំងឺប្រចាំកាយ ( បញ្ជូនពីរាជធានីភ្នំពេញ  និង ខេត្តមួយចំនួន ) ជាប់ទោសពីបទ ឃាតកម្ម ជួញដូរ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀន ទៅទទួលទោសបន្តនៅប្រទេសថៃវិញ ។

តាមប្រភពដដែលបានបន្តទៀតថា : នៅក្នុងនោះដែរ មានវត្តមាន ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្ដម តាន់ ហ៊ាងដាវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ចំណែកភាគីថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អុីងខាក់ ផៃរូត អគ្គស្នងការរងនគរបាលជាតិថៃ , នៅក្នុងកម្មវិធីប្រគល់ អ្នកទោសនោះ មានមន្ត្រី សមត្ថកិច្ចចំរុះ ( សមាសភាព ចូលរួមទាំង ពីរភាគី ប្រមាណ១៥០នាក់ ) , ផងដែរ ។