លោក ទី ប៊ុនឡង់ មេសាខាគយ កាលរិយាល័យ ច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន និងបក្ខពួកកំពុងប្រព្រត្តិអំពើរពុករលួយ យ៉ាងសកម្ម !!

 

 

 

តាមសេចក្តីរាយការណ៍បានឲ្យ ដឹងថា ៖  លោក ទី ប៊ុន ឡង់ មេគយប្រចាំច្រកព្រំ បានបើកដៃ  ឲ្យមន្ត្រី ក្រោមឱវាទចាំតែយក  លុយពីឈ្មួញរកស៊ីដឹក ទំនិញ គ្រប់ ប្រភេទ ចេញចូលតាមច្រក ព្រំមិនឲ្យរួចខ្លួន បានឡើយនិង ដោយគ្មានការ ត្រួតពិនិត្យនោះទេ។ សូម្បីតែ ផលិតផល កសិផលផ្លែឈើ ដូចជាស្វាយ ក្នុងមួយរទេះ ត្រូវបង់លុយឲ្យ គយចាប់ពី ៥០០០រៀល ,ឡើងទៅ។ចំណែករ៉ឺម៉កបង់ ពី,១០០០​០,ទៅ១ ៥០០០រៀល​ ,ហើយរថយន្តនីសាន់ សាំយ៉ុងនិង រថយន្តកូរ៉េ ត្រូវបង់លុយពី ,២០ ០០០,ទៅ, ៣០០០០ រៀល ទើបឲ្យឆ្លងកាត់ចូលទៅ លក់នៅ ប្រទេសថៃ បានដែល ក្នុងមួយថ្ងៃៗ មានសកម្មភាព ដឹកជញ្ជូ ន យ៉ាង គគ្រឹកគគ្រេង ធ្វើឲ្យ លោក ទី ប៊ុនឡង់ ល្បីល្បាញ ក្នុងការប្រមូលលុយ បានយ៉ាងក្រាស់ក្រែល ជារៀងរាល់ថ្ងៃរាល់ខែ និងមានលុយសល់រាប់ ,លានដុល្លារ ក្នងមួយឆ្នាំៗ ព្រោះនៅច្រកព្រំនេះ។

ប្រភពបានឲ្យដឹងថា ៖ លោកទីប៊ុន ឡង់ មេគយប្រចាំច្រ កព្រំកំពុងបែកធ្លាយ រឿងអាស្រូវ ក្នុងការប្រព្រឹត្តអំពើ ពុករលួយនៅច្រកទ្វារអន្តរជាតិ ព្រំ ដែលបានបញ្ជា ឲ្យកូនចៅ ចាំយកលុយពី ឈ្មួញរកស៊ីដឹកទំនិញ សព្វសារពើ ដែលនាំ ចេញនាំចូលឆ្លង កាត់តាមច្រកព្រំ គឺមាន ករណីគយយកលុយ តាមអំពើចិត្តដោយ មិនបានត្រួតពិនិត្យទៅ លើប្រភេទទំ និញ ទាំងនោះទេដែលទំនង មានការ ឃុបឃិតគ្នា ជាមួយឈ្មួញរកស៊ី ទាំងអស់ឲ្យបង់លុយ ឲ្យតែប៉ុណ្ណោះ ទោះបីជាទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញ បង្កប់និងទំនិញខុសច្បាប់ក៏ ដោយក៏ លោកទីប៊ុន ឡង់ បើកដៃ ឲ្យដឹកជញ្ជូន យ៉ាងរលូន ដោយចាំតែ សំរបសំរួល បង់លុយ ទៅតាមភាព ជាក់ស្តែងទៅលើ មុខទំនិ ញទាំងនោះ ដែលមាន តុល្យភាព និង តម្លៃដាច់ខាត ណាមួយ ជាការស្រេច ទើបអាចបន្តរកស៊ីបាន ជាមួយគ្នាទៀតដើម្បី រក្សាបានផលប្រយោជន៍ លោក ទីប៊ុន ឡង់ មានឥទ្ធិពលខ្លាំងជាង មេគយមុនៗទើបបានជា ហ៊ានបើកដៃឲ្យឈ្មួញ រកស៊ីដោយសុខស្រួលនិង ឲ្យកូនចៅរបស់ ខ្លួនចាំតែយកលុយ យ៉ាងរលូនបំផុត ប្រភពបានឲ្យដឹង ទៀតថា លោក ទីប៊ុនឡង់ កំពុងប្រា ស ចាកវិជ្ជាជីវៈ នៅក្នុងស្ថាប័ន គយដោយខុសជំនាញ។

តាមរបៀប ការងារដែល បង្កើតឲ្យមាន ការយកលុយស្រេច តែអំពើ ចិត្តដោយគ្មាន ការត្រួតពិនិត្យទៅលើប្រ ភេទទំនិញ និង លិខិតស្នា មត្រឹមត្រូវនោះឡើយ។

ជាពិសេសការ ប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក តែម្តងដែលធ្វើ ឲ្យ រដ្ឋាភិបាល ខាតបង់នូវ ប្រាក់ចំណូលពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ ត្រូវបានហូរចូល ហោប៉ៅ ឯកជន លោក ទីប៊ុនឡង់ តាមរយៈការ ប្រព្រឹត្តអំពើ ពុករលួយ ដោយមិនញញើត កោតខ្លាចនឹង ច្បាប់ដែលត្រូវ ផ្តន្ទាទោសកំហុស របស់ខ្លួននោះឡើយ ហើយទង្វើបែបនេះ វាកាន់តែជះឥទ្ធិពលអាក្រក់ទៅ ដល់មន្ត្រីគយឯទៀតដែ ល ខិតខំបំពេញកាតព្វកិច្ច បានល្អ ក្នុងការប្រមូល ប្រាក់ចំណូលពន្ធ ចូលរដ្ឋគ្រប់តាម ផែនការ និង លើសផែនការ។

ចំណែកឯ លោក ទីប៊ុនឡង់ មេគយច្រកព្រំបែរ ជានាំគ្នាកិបកេងថវិកា ជាតិ ធ្វើឲ្យ ប្រាក់ចំណូលចូលរដ្ឋនៅក្នុង កំរិតទាបបំផុត រីឯប្រាក់ ចំណូលពុករលួយខ្ព ស់ ហួសពីការស្មាន គ្រាន់តែ ប្រាក់ដំកល់ ជ្រែយកតំណែងធ្វើជា ប្រធានគយច្រកព្រំនេះ ចំណាយ អស់រាប់ម៉ឺនដុល្លារ ឯណោះ ដែលជា ហេតុធ្វើ ឲ្យ លោក ទី ប៊ុនឡង់ ខំប្រឹងស្រង់ ដើមយ៉ាងពេញបន្ទុកបែបនេះ ពាក់ព័ន្ធនឹងករណីលោក ទី ប៊ុនឡង់ មេគយប្រចាំ ច្រកព្រំខេត្តប៉ៃលិន ប្រព្រឹត្តអំពើពុករលួយ ល្មមដល់ពេល លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួ លបន្ទុកជា អគ្គនាយកគយ និងរដ្ឋាករកម្ពុជា និង ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម  យ៉ីនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយគួរបើកការស៊ីប អង្កេត ចំពោះការប្រព្រឹត្ត។

ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ក្នុង​មួយខែ ៗ​ ប្រភពពី​ មន្ត្រី​គយ ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា  ឈ្មួញ​ធំៗ​ ។

ដែល​នាំចូល​ ទំនិញ​តាម ​ច្រកទ្វារ​អន្តរជាតិ​ព្រំ   បង់ពន្ធ​ ត្រឹមតែ​២០​ទៅ​៣០​ ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ ហោប៉ៅ​លោក  ទី ប៊ុន​ឡង់  ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  និង​ លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។

មាន​សេចក្ដីរាយការណ៍​ខ្លះៗ​ បាន​ឲ្យ​ដឹង​ពី​រឿង​លោក  ទី ប៊ុន​ឡង់ ព្រមទាំង​បក្ខពួក ​ឃុបឃិត​ជាមួយ​ឈ្មួញ​ ខិលខូច​ក្នុងការ​បន្លំ​ ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។

ដូច្នេះ​ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន  ដែលជា ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ  គួរ​ពិនិត្យឡើងវិញ​ ជាបន្ទាន់ ព្រោះ​ ឯកឧត្តម  គុណ ញឹម អគ្គនាយក​គយ  មិន​ហ៊ាន​ប៉ះពាល់ ​លោក  ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ ព្រំ​ដែល​កំពុងតែ​ ប្រព្រឹត្ត​អំពើពុករលួយ ​ជិះសេះលែង ដៃ។

អំពើពុក រលួយរបស់ លោក ទីប៊ុនឡង់ ឲ្យបានទាន់ពេវេលា កុំឲ្យចាំដល់មាន ប្រតិកម្មខ្លាំងៗ ពី ,សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ,ទើបស្រវេស្រវាស្លន់ស្លោ ដេញប្រផាប់ចាប់ ប្រភីង តាមក្រោយ ឲ្យជនល្មើស បានរួចខ្លួន ពីសំណាញ់ច្បាប់ ខណៈដែល  រាជរដ្ឋាភិបាល កំពុងចាត់វិធានការ ក្តៅក្នុងការកំចាត់ លុបបំបាត់ចោលភាព អសកម្មនិងអំពើពុករ លួយ នៅក្នុង សង្គមកម្ពុជា នាពេលដ៏ខ្លី ខាង មុខ នេះ  ។

 

ពាក់ព័ន្ធ និងការរិះ គន់ខាងលើ( គេហទំព័រ សារព័ត៌មាន , ភី ,អិល ,ញូវ ,pl news ).យើងខ្ញុំពុំ អាចសុំការបំភ្លឺ ពី លោក  ទី ប៊ុន​ឡង់  ប្រធានការិយាល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  និង​ លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ,បានឡើយ នៅពេលនេះ .​។