ក្រុមហ៊ុនទឹកស្អាត ធ្វើនំអត់ម្សៅបូមទឹកស្រះ លក់ដែល ជាអំណោយ សម្តេចតេជោ. នៅភូមិកាប់ចោរ អាជ្ញាធរ ហាមឃាត់.!!

 

 

(ដោយ លោក ម៉ែនច័ន្ទដារ៉ា).

 

ខេត្តបន្ទាយមានជ័យ៖ក្រុមហ៊ុនទឹកស្អាតមិនយ៉ាងមិចចង់តែធ្វើនំអត់ម្សៅ ក្រុមហ៊ុនទឹកស្អាតមួយនេះ នៅខេត្តបន្ទាយមានជ័យ បូមទឹកស្ទឹងលក់ម៉ាសេរីហើយថ្លៃកប់ពពកគិតតែពីរឿងចំណេញ ពេលខ្លះទឹកស្ទឹងរីងហួតអស់នៅមិនខ្វាល់ខ្វាយអ្វីបន្តិតសោះ ព្រោះសំអាងថា មានអាជ្ញាធរខេត្តចេញមុខដោះស្រាយ។ស្រាប់
តែនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះ មានសហគមន៍នៅភូមិកាប់ចោរ១ក្រុមបានចុះមកហាមឃាត់ មិនឲ្យក្រុមហ៊ុនទឹកស្អាតនេះ បូមទឹកពីក្នុងស្រះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ ស្រះទឹកមួយនេះស្ថិតនៅក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាដាច់ខាត ។
លោក ហឿន វីរ: អភិបាលរងស្រុកថ្មពួក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា លោកបានរួមដំណើរជាមួយលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក ចុះពិនិត្យទីតាំងបូមទឹកសម្រាប់ផលិតទឹកស្អាតលក់នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួកហើយ។លោកបានបន្តថា ក្រោយពីប្រជុំពិក្សាជាមួយពលរដ្ឋ និងពិនិត្យជាក់ស្តែង ក្នុងនាមរដ្ឋបាលស្រុកសម្រេចដូចតទៅ១មិនអនុញ្ញាតឲ្យក្រុមហ៊ុនបូមទឹកស្រះរបស់សម្តេចតេជោជាដាច់ខាត ដែលប្រជាពលរដ្ឋទុកសម្រាប់ប្រើប្រាស់ ហើយក្រុមហ៊ុនទឹកស្អាតត្រូវផ្អាកបណ្តោះអាសន្នសិន លុះត្រាអាងទឹកដែលក្រុមហ៊ុនកំពុងវិនិយោគ មានទឹកគ្រប់គ្រាន់ឡើងវិញ។

 

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋពាក់ព័្ធមេត្តាជ្រាប។ប្រជាពលរដ្ឋក៏បានឲ្យដឹងដែរថា ក្រុមហ៊ុនទឹកស្អាតជាក្រុមហ៊ុនឯកជនទេ ហេតុអ្វីបានជាហ៊ានបូបទឹកនៅក្នុងស្រះដែលជាអំណោយសម្តេចទៅវិញ ព្រោះស្រះទឹកនេះសម្តេចបានធ្វើជាអំណោយឲ្យប្រជាពលរដ្ឋទុកប្រើ។ជីកស្រះធ្វើអាជីវកម្មខ្លួនឯងខ្លះទៅ រឺចេះតែចង់ធ្វើនំអត់ម្សៅ ចុះបើស្រះនោះរីងអស់តើលោកចេញមុខដោះស្រាយយ៉ាងណា បើលក់យកលុយដាក់ហោរប៉ៅខ្លួនឯងនោះ។ ក្នុងនោះអ្នកប្រើប្រាស់ទឹកស្អាតគ្មានមតិតវ៉ាទេចំពោះប្រជាពលរដ្ឋរស់ក្នុងភូមិ មិនបានប្រើទឹកស្អាតនោះទេហើយក៏បានតវ៉ាជំទាស់យ៉ាងខ្លាំង ហើយសុំឲ្យអាជ្ញាធរភូមិឃុំស្រុកអន្តរាគមន៍កុំឲ្យក្រុមហ៊ុនមួយនេះ បូបទឹកស្រះព្រោះនេះជីកដោយក្រុមវិស្វកម្មសម្តេច ហ៊ុន សែន សៀមរាប កាលពីឆ្នាំ២០១៦កន្លងមក។