
សកម្មភាព ប្រចាំថ្ងៃរបស់ កងកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលប៉ោយប៉ែត និង កម្លាំងប្រជាការពារ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត៖ នៅថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០០នាទីដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់ អធិការរងគ្រប់ផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥សង្កាត់ ត្រូវអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយ ត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត បានចាត់ កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលប៉ោយប៉ែត សហការណ៏ជាមួយក្រុមប្រឹក្សាសង្កាត់ ប៉ោយប៉ែត នឹងមេភូមិ អនុភូមិ និងកម្លាំងប្រជាការពារភូមិផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព ផលងាយរងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះនិងការចំណាកស្រុកទាំងប្រថុយប្រថាន ពលរដ្ឋចូលរួមមានចំនួន ២៧នាក់ ស្រី១៥នាក់ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី សួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ប៉ោយប៉ែត បានបញ្ជាក់ថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតសហការជាមួយកម្លាំងប្រជាការពារភូមិ ចុះធ្វើការល្បាតជាប្រចាំ ២៤ម៉ោង/២៤ម៉ោងនិងដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាផ្ទុះដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសទប់ស្ងាត់ក្រុមក្មេងទំនើបធ្វើសកម្មភាពអសន្តិសុខក្នុងមូលដ្ឋាន និងដាក់កម្លាំងឈរជើងតាមគោលដៅសំខាន់ៗងាយរងគ្រោះ និងចាត់កម្លាំងក្នុងប៉ុស្តិ៍ចុះចែកអត្តសញ្ញាណប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ។
លោកវរសេនីយ៍ត្រីសួន ស៊ីម៉ាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត ក៏បានផ្ដែផ្ដាំដល់បងប្អូនប្រជាពលរដ្ឋ បើមានការបន្ទាន់ ឬអសន្តិសុខណាមួយកើតឡើងនៅក្នុងមូលដ្ឋានបងប្អូនរស់នៅ សូមបងប្អូនប្រជាពលរដ្ឋ រាយការណ៍មក កងកម្លាំងឈរជើងតាមគោលដៅ នៅជិតផ្ទះបងប្អូន ឬ ទំនាក់ទំនងតាមលេខទូរសព្ទទាន់ហេតុការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតមានលេខ ០៦៨-២៨២៨៨៤-០៩២-២៨២៨៨៤ដើម្បីចាត់ឱ្យកម្លាំងចុះធ្វើការបង្ក្រាបបានទាន់ពេលវេលា។