លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុង ប្រើអំណាចបើកដៃ ឲ្យមានទំនិញគេចពន្ធ យ៉ាងអនាធិបតេយ្យ.!!

 

 

ខេត្ត​ត្បូងឃ្មុំ​ ៖ សេចក្ដីរាយការណ៍​បានឲ្យដឹងថា៖  លោក អ៊ួ​ន សុវណ្ណារ៉ា  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរ ជាតិ​ត្រពាំង​ផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ដើម្បី​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ទំនិញ គេចពន្ធ យ៉ាង​អនាធិបតេយ្យ​។​

សេចក្ដីរាយការណ៍​បន្ថែ​ម​ថា​ ៖ លោក អ៊ួន សុវណ្ណារ៉ា  អតីត​ប្រធាន​ការិយាល័យ​គយ ខណ្ឌចំការមន រាជធានី​ភ្នំពេញ , ​ត្រូវបាន​តែងតាំង ​ជា​ប្រធានការិយាល័យ​គយ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៨​ ហើយ​ចាត់​តាំងពី​ពេលនោះ​ រហូត​ដល់​បច្ចុប្បន្ន​គឺ​ លោក អ៊ួ​ន សុវណ្ណារ៉ា​ ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត ​រឿង​យ៉ាង​គឃ្លើន គ្មាន​ញញើត​អ្វី​ទាំងអស់​។​ហេតុនេះហើយ​ទើប​ មាន​ការអំពាវនាវ​ឲ្យ​ ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ដូចជា​  ឯកឧត្តម  គុណ ញឹម ដែល​ជា​ មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​ លោក​អ៊ួន សុវណ្ណារ៉ា ផងទាន.?.​។​

ប្រភព ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រី​និង ​ភ្នាក់ងារ​គយ​ ក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា ៖ បច្ចុប្បន្ន ​លោក អ៊ួន​សុវណ្ណារ៉ា បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​ តាមរបៀប​ម៉ៅការ ​ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​គឃ្លើន​ដើម្បី​ ប្រមូល​លុយ​ដាក់​ហោប៉ៅ ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។​

ជាង​នេះ​ទៅ​ទៀត​ លោក អ៊ួ​ន សុវណ្ណារ៉ា​ បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​ខ្លួន​កោសរូស​ទារ​លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក លុយ​លើ​តុ​ក្រោម​តុ​ ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​កាន់តែ ច្រើន​ឡើងៗ​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់​ទ្រាំ​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​របស់​លោក​ អ៊ួន សុវណ្ណារ៉ា ជា​សាធារណៈ​។

​ជុំវិញ​ករណី​នេះ​ បណ្ដារ ​សារព័ត៌មាន បាន​ចេញផ្សាយ​ផងដែរ​។  ​តាម​ប្រភព​ពី​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង ​លោក អ៊ួ​ន សុវណ្ណារ៉ា ​ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ ​ត្រពាំង​ផ្លុង បានឲ្យដឹង​ថា ​៖ លោក អ៊ួ​ន សុវណ្ណារ៉ា  ​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ត្រូវប៉ាន់​មួយ​នេះ​។​

សេចក្ដីរាយការណ៍​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹង​ទៀតថា​ ៖ ដោយសារ​អាងមាន​ខ្នងបង្អែក​រឹងមាំ នៅក្នុង​ អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ទើប​ លោក អ៊ួន​សុវណ្ណារ៉ា  ប្រធានការិយាល័យ​គយ​ច្រក​ត្រពាំងផ្លុង​ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្តតាម​ច្រើន​រូប​ភា​ព ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

ពាក់ព័ន្ធ និង ការរិះគន់ ពី មន្ត្រី ក្រោមឱវាទ ជាពិសេស ក្រុមឈ្មួញ រកស៊ី តែម្តង ..? . ..អង្គភាព​.( គេហទំព័រ   pl news  .).យើងខ្ញុំ ​នៅ​មិនទាន់​ទទួលបាន ការបកស្រាយ​បំភ្លឺ​ពី​ លោក អ៊ួ​ន សុវណ្ណារ៉ា  …បាន​នៅឡើយ​នោះទេ…. ?..៕