សាខាគយ ខេត្តតាកែវ លោក កែវ វ៉ាន្នី ,មានអំណាច ធំធេង ក្នុងការ ប្រព្រឹត្តអំពើពុករលួយ ដោយគ្មាន ញញើត ពីការរិះគន់ពី ប្រជាពលរដ្ឋឡើយ.!!

 

 

ខេត្តតាកែវ  ៖តាមប្រភពពីប្រជាពលរដ្ឋ និងមន្ដ្រីមួយ នៅក្នុងខេត្តបានបង្ហើប បច្ចុប្បន្ននេះ លោក កែវ វ៉ាន្នី មេគយខេត្តតាកែវ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ខណៈ ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជា ៖ ឯកឧត្តម  គុណ ញឹម ដែលជា អគ្គនាយកគយ,បានប្រយោជន៍ ទើបធើ្វមិនដឹង។

តាមប្រភពពីមន្ត្រីនិង ភ្នាក់ងារគយ ក្នុងខេត្តតាកែវ មួយចំនួនបានលើកឡើងថា ៖ វិធានការ កែ ទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយ គឺជារឿងគ្មានប្រយោជន៍ព្រោះ បច្ចុប្បន្ននេះ លោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវ និងបក្ខពួកកំពុងឃុបឃិតគ្នា ប្រព្រឹត្ត អំពើពុករលួយ យ៉ាងពេញ បន្ទុក។

ហេតុនេះហើយទើប លោក កែវ វ៉ាន្នី ព្រមទាំងបក្ខពួក មួយក្ដាប់តូច ឃុបឃិតគ្នា ប្រព្រឹត្ត អំពើពុករលួយ កាន់តែខ្លាំង ហើយលោក កែវ វ៉ាន្នី តែងប្រើពាក្យ«យកលុយជួយគណបក្ស» ដើម្បីគំរាមកំហែងលើមន្ត្រីក្រោមឱវាទកុំឲ្យបើកកកាយរឿងអាស្រូវពុករលួយរបស់ខ្លួនទៀតផង។

ប្រភពពីមន្ត្រីគយដែលស្និទ្ធនឹង លោក កែវ វ៉ាន្នី, ប្រធានសាខាគយខេត្តតាកែវ បានឲ្យដឹងថា ៖ បច្ចុប្បន្នទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន ច្រកកំពង់ក្រសាំង និងច្រកមួយចំនួនទៀត គឺឈ្មួញបង់ពន្ធ ត្រឹម២៥,ទៅ៣០,ភាគរយប៉ុណ្ណោះ។ ការដែល ប្រធានការិយាល័យគយ ប្រចាំច្រកទាំងនោះ ហ៊ានឃុបឃិតបើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ស្រេច គឺមានការឃុបឃិតបើកដៃ ពីសំណាក់លោក កែវ វ៉ាន្នី ផងដែរទើបអ្វីៗ អាចប្រព្រឹត្តទៅដោយរលូន។

ទន្ទឹមនឹងនេះ មន្ត្រីគយ ក្រោមឱវាទរបស់លោក កែវ វ៉ាន្នី បែរជាធ្វើការគាប សង្កត់យ៉ាងខ្លាំង ទៅលើឈ្មួញ និងអាជីវករ តូចតាចដែលនាំចូលទំនិញ ស្របច្បាប់បង់ពន្ធ ជូនរដ្ឋត្រឹម ត្រូវទៅវិញ។  ហេតុនេះហើយទើបមានការអំពាវនាវឲ្យ  ឯកឧត្តម  អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និង ឯកឧត្តម  គុណ ញឹម អគ្គនាយកគយ ពិនិត្យឡើងវិញ ចំពោះអំពើពុករលួយ តាមច្រើនរូបភាព របស់ លោក កែវ វ៉ាន្នី  និងបក្ខពួក បរិវារ។ សេចក្ដីរាយការណ៍ពីមន្ត្រី និងភ្នាក់ងារគយមួយចំនួន ក្នុងខេត្តតាកែវ បានឲ្យដឹងថា៖ កុងត្រូលជជុះ២កន្លែង របស់ គយចល័តក្រោមការគ្រប់គ្រង របស់ លោក លាង ម៉ុង នៅលើ ផ្លូវជាតិលេខ២ នៅតែធ្វើសកម្មភាពប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកតែម្តង។  ការដែលលោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ហ៊ានបង្កើត កុងត្រូលជជុះ គាប ជំរិតយកលុយ ពីក្រុមឈ្មួញ ដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្លូវជាតិលេខ២ ស្រេចតែ អំពើចិត្តគឺ មានការឃុបឃិត បើកដៃពីសំណាក់ លោក កែវ វ៉ាន្នី តែម្តងព្រោះផល ប្រយោជន៍មួយ ផ្នែកធំត្រូវបាន ផ្ដល់ទៅឲ្យ លោក កែវ វ៉ាន្នី ជាប្រចាំ។

ប្រភពពី មន្ត្រីគយនៅ ក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករមួយចំនួន បានបង្ហើបឲ្យដឹងថា៖  ឯកឧត្តម  គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ,គឺជាបង្អែករឹងមាំរបស់ លោក កែវ វ៉ាន្នី ប្រធានសាខាគយខេត្តតាកែវ ហេតុនេះហើយទើប លោក កែវ វ៉ាន្នី ហ៊ានធ្វើអ្វីស្រេច តែចិត្ត ។

ពាក់ព័ន្ធ និង ករណីខាងលើ .( គេហទំព័រ   pl news  .).យើងខ្ញុំ ពុំអាច សុំការបំភ្លឺ ពី លោក កែវ វ៉ាន្នី ប្រធានសាខាគយ ខេត្តតាកែវ, នៅព្រឹក ថៃ្ង ទី២០ ខែ ឧសភាឆ្នាំ ២០១៩ នេះ, ទំនាក់ទំនង មិនបានទេ ,ដោយ គ្មានលេខ….?