នៅថ្ងៃនេះ : លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រៀមប្រារព្ធពិធីជួបសំណេះសំណាល និងញាំបាយសាមគ្គីជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់.!

 

 

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រជុំផ្សព្វផ្សាយផែនការ ដល់កងកម្លាំង ស្តីពីកាត្រៀមប្រារព្ធ ពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់ នៅចុងឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។

 

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ -លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញចំណុះស្នងការដ្ឋាន

លោកវរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ -លោកវរសេនីយ៍ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។

 

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកំណត់ការធ្វើពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានោះក៏មានការចែកអំណោយ និងពិសារបាយសាមគ្គីផងដែរ៕