លោក ទុំ ណូ.. ពិត​​​ជា​ មិនធម្មតា !!  តូឡើង ,កាន់​តំណែង ​ជា ប្រ​ធានសាខាគយ ខេត្ត ព្រះសីហនុ .បានយូឆ្នាំ ទទួលរងការរិះគន់ ពីមហាជន យ៉ាងខ្លាំង…!

 

 

ខេត្ត​ព្រះសីហនុ ៖ យោង​ប្រភព​ពី​មន្ត្រី​គយ​ លួចខ្សឹប​ថា លោក ទុំ ណូ ប្រធាន​សាខាគយ​និង ​រដ្ឋាករ​ខេត្ត​ព្រះសីហនុ ដែល​ធ្លាប់​មាន​រឿងអាស្រូវ​  កាល​ពី​កាន់តំណែង ប្រធាន​សាខាគយ នៅ​ខេត្ត​ប៉ៃលិន បាន​ដើរ អួតអាង​ ប្រាប់​មន្ត្រី​គយ និង​មន្ត្រី​នៃ​ស្ថាប័ន​ផ្សេងៗ  ឱ្យដឹង ពី​ការ​ជះ​ទឹក​លុយ​ទៅឲ្យ លោក​គុណ ញឹម  អគ្គនាយក​គយ ​និង​រដ្ឋាករ រាប់សែន​ដុល្លារ​ ដើម្បី​បាន ,​តូ​ឡើងកាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​នេះ បាន បើ​គ្មាន​ការ​ជះ​លុយ ឲ្យ​មេទេ គាត់​មិន​អាច អង្គុយ នៅ​កន្លែង​ខ្លាញ់​បាន​ស្រួល​បែប​នេះ​ឡើយ ។​

ប្រភព ដដែល បន្តរថា ៖ ពាក់ព័ន្ធ និង ករណី​បែកធ្លាយ​រឿង អាស្រូវ​ លោក​ទុំ ណូ យកលុយ​ទៅ​ជះ អគ្គនាយក​គយ​និង​រដ្ឋាករ រាប់សែន​ដុល្លារ បាន​ល្បី​រន្ទឺ តៗ​គ្នា ដូច​ទឹកបាក់​ទំនប់ ​អ៊ីចឹង ធ្លាយ​ចេញ​ពី​ខេត្ត​ប៉ៃលិន រហូតដល់​ខេត្ត​ព្រះសីហនុ ។

​ករណី បែកធ្លាយ​រឿង​អួត​ជះ​លុយ នេះ​បានលឺ និង​ដឹង​ដល់​មេៗ​នៅ​ខាងលើ លោក ទុំ ណូ មេ សាខាគយ​ខេត្ត​ព្រះសីហនុ ភ័យ បញ្ជា​ឲ្យ​កូនចៅ ដើរ​បិទ បាំង មិន​អោយ ​សារព័ត៌មាន ចុះ​ឡើយ ព្រោះ​ខ្លាច​លោក ​គុណ ញឹម, ខឹង អស់តំណែង ប៉ុន្តែ​ទោះបីជា​ព្យាយាម​បិទបាំង​យ៉ាងណាក៏ដោយ​ក៏​ មាន ,ព័ត៌មាន ​នេះ​បាន​បែកធ្លាយ​ អស់ ផងដែ រ ។​

ប្រភព​មន្ត្រី​មួយចំនួន បាន​ទម្លាយ​បន្ត​ឲ្យដឹងថា៖  ចាប់តាំងពី​លោក​ទុំ ណូ បាន​ចូល​កាន់តំណែង​ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ ភ្លាម​គឺ​គាត់​មិន​ដែល​ខ្វល់​អំពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​ មន្ត្រី​អោយ​រាយ​ការក្ដោបក្តាប់ ​ប្រភព​សេដ្ឋកិច្ច​គ្រប់​ច្រកល្ហក​ទាំង​អស់ ដើម្បី​ស្រង់​ដើមពី​ប្រភព​ចំណូល​ខ្មៅ ដែល​កន្លងមក ​ក្រុម​មន្ត្រី​គយ​ខឹលខូច ​មួយចំនួនបា​ន​លាក់​ទុក​ចែក​គ្នា​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះ ។​

រាល់​ទំនិញគេចពន្ធ​ជាច្រើន របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង តាំងពី លោក​មេ​គយ​ រូបនេះ មក កាន់ ដំណែង ដែល​វា​ហាក់បីដូចជា ​ក្រុម​ឈ្មួញ​ទាំងនោះ​បាន​ដឹង​ពី​ច​រឹក មេ​គយ​រូបនេះ ចូលចិត្ត ស៊ី លុយ ក្រោម​តុ អ៊ីចឹង ​ហើយ​ទើប​ ក្រុម​ឈ្មួញ​ធំៗ​សម្រុក​ នាំ​ទំនិញ​គេច​ពន្ធ និង​បង់ពន្ធ​ មិន​គ្រប់​ ចូល​តាម​ខេត្ត​មួយ​នេះ​។​

មន្ត្រី​បាន​លើកឡើង​អោយដឹងទៀតថា​ ៖​ភាពមិនប្រក្រតី ​នៃ​ការ​នាំចូល​គ្រប់​ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ជ្រក​ក្រោម​ការបង់ពន្ធ​ទាប ​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទំនិញ​ថោកៗ ត្រូវ​លោក​មេ​គយ​ទុំ ណូ ​ស៊ី​យ៉ាង​ត្រជាក់​ល្ហឹម​តែម្តង​។​

និយាយឲ្យចំ គឺ​អំពើពុករលួយ ជា​ខ្សែបណ្ដោយ​នេះ​គឺ​ត្រូវបាន​លោក ​មេ​គយ ទុំ ណូ មិន​បាន​កែរ​ប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពុង តែ​រួមដៃគ្នា​បន្ត​ចាត់តាំង ​មន្ត្រី​ថ្នាក់​ក្រោម​ចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក័យប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​,ទំនប់រលក ,ផែ​ស្ទឹង​ហាវ ,ផែ​កែវផុស ,ផែ​លោក​ឧកញ៉ា សូ ជុង​ហួ ,និង​រួម​ទាំង​ផែ ​ឯកជន​តូចៗ ក្តោម​ក្តាប់​យ៉ាងណែ​ន​ក្នុង​ដៃ ហើយ​ចំណូល​គ្មាន​វិក័យប័ត្រ​ប្រមាណ​៧០%​ត្រូវ​ធ្លាក់​ចូល​ហោប៉ៅ​ លោក​ទុំ ណូ និង​បក្ខពួក​។​

ករណី​ទំនិញ​ពន្ធ​សំខាន់ៗ ថ្លៃៗ​មួយចំនួនធំ ត្រូវបាន​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ទុំ ណូ បង្វែរ​មក​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ​។

​ការសម្រេច​ពន្ធ ទៅលើ​មុខទំនិញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​បបូរមាត់​មេ​គយ​ថ្មី ដែល​បាន​ធ្វើឱ្យ​ថវិការ ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួក​ជា​អ្នក រៀបចំ​ថ្មី​ទាំងអស់​។

ហើយ​ដែល​ទង្វើ​បែប​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់​សឹប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ ។​

សូមបញ្ជាក់​ថា​កាលពី​ ព្រឹក​ថ្ងៃ​ទី ​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ, តំណាងឲ្យ លោក គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ប្រកាស​ ដោះដូរ និង តែងតាំង ទុំ ណូ ជា​ ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ជំនួស លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ អោយ​ប្តូរ​ ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ , ជំនួស​លោក គិន លី, វិញ​ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍​នោះ​។​

លោក ទុំ ណូ, អតីត​ប្រធាន សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ,ដែល​ល្បី​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ,ជំនួស​លោក យ៉ឹក យូ នេះ​ជា​ឧទាហរណ៍​ស្រាប់​។​

 

​មន្ត្រី​ដ៏​ដែល​បាន​លើកឡើង​ថា ៖ ក្រោយពី​មាន​ការ ផ្លាស់ប្តូ រួច​ក៏​មាន​ការ​បែកធ្លាយ​រឿង អាស្រូវ​ថា ៖ ថ្នាក់លើ​មិនមាន គម្រោង​តែងតាំង​បុគ្គល ទុំ ណូ ទេ គឺ​មាន​អ្នក​ផ្សេង​ទៀត មក​ ជំនួស កន្លែង​នោះ ប៉ុន្តែ​មន្ត្រី​ខ្លះ លើកឡើងថា​ លោក ទុំ ណូបាន ចំណាយ​លុយរាប់ សែន​ដុល្លារ បានជា​គេចផុត​ពី​ការ ដកតំណែង​ដាក់ទណ្ឌកម្ម ហើយ​ថែមទាំង​បាន​តំណែង​ ជា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ​ទាំង​មិនបាច់​ប្រឹង​ទៀត ។​

ប្រភព​បង្ហើប​ថា ៖ លោក​មេ​គយ ​កូនកាត់ ទុំ ណូ ចាយ​លុយ ​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​នេះ ​ប្រដេញ​គ្នា​រហូត​ដល់​ជាង​កន្លះ​លាន​ដុល្លារ ពី ​អនុប្រធាន​សាខាគយ​ម្នាក់​ក្នុង​ខេត្ត​នេះ ។  វា​ពិត​មិនធម្មតា​មែន អ៊ីចឹង​ហើយ​បានជា​គាត់​ប្រឹង​ស្រង់ដើម​នោះ​។ តើ​កំណែទម្រង់​គយ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទើប​បាន​រីកចំរើន​នោះទេ បើ​មាន​តែ មុខ​មេ​គយ​ដុះ​ស្លែ​ដដែល​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ ។​

ពាក់ព័ន្ធ​និង​រឿង​ពុករលួយ លោក ទុំ ណូ ខាងលើ ៖ ​អង្គភាព​ ៖ .( គេហទំព័រpl news   ,095 94 93 25 .). យើងខ្ញុំ ​មិនអាច​សុំ​ការ បំភ្លឺ​បាន​ទេ ​នៅ​ថ្ងៃ​ចេញ​ផ្សាយ​ ,ដោយ​គ្មាន ,​លេខ​ទូរ​សព្ទ័ ទំនាក់ទំនង​អង្គភាព​សារព័ត៌មាន​ យើង​ខ្ញុំ  និង​រងចាំ​រាល់​ការ សុំ​បកស្រាយ​ពី ​ភាគី​ពាក់​ពន្ធ័ បើមាន​ស្នើ សុំ​បកស្រាយ នៅ​រាល់​ម៉ោង​ធ្វើការ  ផងដែរ បាទ…! សូមអរគុណ .!.៕